មាតិកាៈ យូនណាន

ពាណិជ្ជករ​ខ្មែរ​ចាប់អារម្មណ៍​ចំពោះ​ឱកាស​ពាណិជ្ជកម្ម​នៃ​ខេត្ត​យូ​ន​ណាន​

​ដោយ ៖ ថ្ងៃទី 12 កក្កដា 2017 ម៉ោង 08:07:AM

ក្នុងឱកាស​ពិព័រណ៍​ផលិតផល និង សិក្ខាសាលា​ស្តីពី​ការវិនិយោគ និង​ពាណិជ្ជកម្ម​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​២០១៧ ដែល​រៀបចំ​ពីថ្ងៃ ទី​១២​ដល់ទី​១៨ ខែមិថុនា​កន្លង​ទៅនោះ​ពាណិជ្ជករ​ខ្មែរ បាន​នាំយក​ផលិតផល របស់ខ្លួន​មកដល់​ក្រុង​គុន​មីង​នៃ​ខេត្ត យូ​ន​ណាន ដើម្បី​ធ្វើឱ្យ​មនុស្ស​កាន់តែ ច្រើន​មានការ​យល់ដឹង​អំពី​ប្រទេស កម្ពុជា ។ ពួកគេ​បាន​ថ្លែងថា ពិព័រណ៍​នេះ គឺជា​វេទិកា​ដ៏​ល្អប្រសើរ សម្រាប់​អាជីវកម្ម​របស់ខ្លួន​ហើយ​សង្ឃឹមថា នឹង​អាច រកឃើញ​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ពិព័រណ៍ នេះ ដើម្បី​ផ្សាយ​លក់ទំនិញ​របស់ខ្លួន នៅក្នុង​ប្រទេស​ចិន ។​
    
​លោក មាស វីរ​ក្ស ពាណិជ្ជករ ខ្មែរ​ដែល​ធ្វើ​អាជីវកម្ម​លក់ដូរ​ស្រាក្រហម​បានមក​ចូលរួម​ពិព័រណ៍​នៅ​ក្រុង គុន​មីង​ជាច្រើន​ដង​ហើយ ។ នៅ​ឆ្នាំ ២០១៥ លោក​បាន​យក​ស្រា​ទំពាំងបាយជូរ​ព្រៃ​មក​ចូលរួម ពិព័រណ៍​ផលិតផល​អាស៊ី​ខាងត្បូង​។​កាលនោះ​ស្រា​របស់ លោក​បានទទួល​ការពេញនិយម​និង បាន​លក់​អស់​ក្នុង​ពិព័រណ៍​លើក​នោះ ។ ឆ្នាំនេះ​លោក​សម្រេចចិត្ត​មក​ក្រុង​គុន​មីង​ម្តងទៀត ។ លោក​និយាយថា ស្រា​ទំពាំងបាយជូរ​របស់​យើងខ្ញុំ​បាន​ត្រូវ នាំចេញ​ទៅដល់​ប្រទេស ថៃ វៀតណាម និង​ខេត្ត​ក្វាង​ស៊ី​នៃ​ប្រទេស​ចិន ។ ខ្ញុំ សង្ឃឹមថា នឹង​អាច​រកឃើញ​ដៃគូ ពាណិជ្ជកម្ម​ក្នុង​ពិព័រណ៍​នេះ ដើម្បី ផ្សាយ​លក់​ស្រា​ទំពាំងបាយជូរ​ខ្មែរ​នៅ តាម​ទីផ្សារ​នៃ​ខេត្ត​យូ​ន​ណាន ។​
    
​នៅពេល​ទើប​បើក​ពិព័រណ៍​ស្តង់ ពិព័រណ៍​របស់​កញ្ញា សៅ សុភាព បានទទួល​ការចាប់អារម្មណ៍​ពី​អ្នក ទស្សនា ដ៏​ច្រើន ។ គាត់​មកពី​ស្រុក​ខ្មែរ ហើយ បាន​នាំយក​ថ្នាំដុសធ្មេញ​ម៉ាក​អប្សរា​មក ដល់​ក្រុង​គុន​មីង ដែលជា​ថ្នាំដុសធ្មេញ​ធ្វើ អំពី​វត្ថុធាតុដើម​ធម្មជាតិ​សុទ្ធសាធ ។ គាត់​បាន​បញ្ជាក់ថា យើង​បាន​យក​ថ្នាំ ដុសធ្មេញ​នេះ​ទៅ​លក់​នៅ​ខេត្ត​ក្វាង​ស៊ី និង​ក្វាង​តុង ហើយ​សង្ឃឹមថា ប្រជាជន​ខេត្ត​យូ​ន​ណាន​នឹង​អាច ស្គាល់​ផលិតផល​ពិសេស​នេះ តាមរយៈ​ការចូលរួម ពិព័រណ៍ ។ ទីផ្សារ​ខេត្ត​យូ​ន​ណាន​មាន​សក្តានុពល ដ៏​ធំធេង ខ្ញុំ​មុខជា​នឹង​មក​ម្តង ទៀត​នៅ​ឆ្នាំក្រោយ ។​
    
​និស្សិត​ខ្មែរ​ឈ្មោះ គឹម សុវណ្ណារិទ្ធ ធ្លាប់​រៀនសូត្រ​នៅ​សាកលវិទ្យាល័យ ជនជាតិ​ក្វាង​ស៊ី ។ គាត់​និយាយ​ភាសា​ចិន ច្បាស់​ណាស់ ហើយ​បានទទួល​ការ ស្វាគមន៍ និង​ការស្រឡាញ់​ចូលចិត្ត ពី​ពាណិជ្ជករ​ខ្មែរ ។ ជួនកាល​គាត់​នឹង ចាក​ចេញពី​ស្តង់​ពិព័រណ៍​របស់ខ្លួន ដើម្បី​ជួយ​បកប្រែ​ឱ្យ​ពាណិជ្ជករ ខ្មែរ​ផ្សេងៗ ទៀត ដោយ​មិន​ទារ​យកប្រាក់​សោះ ។ ឆ្នាំនេះ​គាត់​បាន​យក​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ជាមួយ​មិត្ត​ល្អ​របស់គាត់ ដើម្បី​ដាក់តាំង​ពិព័រណ៍​នៅ​ក្រុង​គុន​មីង ។ គាត់​យល់ឃើញថា ខេត្ត យូ​ន​ណាន​ជាទី​ផ្សារ​ដ៏​ល្អប្រសើរ ដែល បង្កប់​ដោយ​ឱកាស​ពាណិជ្ជកម្ម​ច្រើន ។ គាត់​និយាយថា ពិតមែនតែ​ឆ្នាំនេះ​យើង ធ្វើ​ជំនួញ​មិនបាន​ផល​ល្អ តែ​យើង​បាន ប្រមូល​នូវ​បទពិសោធន៍​ដ៏​មានតម្លៃ ។ ទោះជា​យើង​មាន​លុយ​ច្រើន​ក៏​មិនអាច ទិញ​បាន​បទពិសោធន៍​ល្អៗ​បែបនេះ ដូច្នេះ​ការទទួលបាន បទពិសោធន៍​ជា រឿង​គួរ​ជាទី​សប្បាយរីករាយ​ជាងគេ ចំពោះ​អ្នកធ្វើ​ជំនួញ ៕ ដោយ ជូ ហុង​ពីង លីវ យ៉ុង និង ស៊ឺន យ៉ាន​

ពាណិជ្ជករ​ខ្មែរ​ចាប់អារម្មណ៍​ចំពោះ​ឱកាស​ពាណិជ្ជកម្ម​នៃ​ខេត្ត​យូ​ន​ណាន​

មន្ត្រី​អ្នកត្រួតពិនិត្យ​គុណភាព ចិន​កំពុងតែ​ពិនិត្យ​ទំនិញ​តាំងពិព័រណ៍ កម្ពុជា​នៅ ក្នុងអំឡុង​ព្រឹត្តិការណ៍ ពិព័រណ៍​ផលិតផល និង​សិក្ខាសាលា​ស្តីពី​ការវិនិយោគ និង​ពាណិជ្ជកម្ម ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ២០១៧ ដែល​រៀបចំ​ពីថ្ងៃ​ទី​១២ ដល់ ទី​១៨ ខែមិថុនា (​រូបថត ដោយ Zu Hongbing)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM