ការិយាល័យនិពន្ធ 012 813 366, 016 970 962
រដ្ឋាភិបាលក្រុងប៉េកាំងបកស្រាយអំពីហេតុអ្វីបានជាចិនត្រូវការមូលដ្ឋានកងទ័ពនៅបរទេស
ដោយ ៖សុខា ថ្ងៃទី 15 កក្កដា 2017 ម៉ោង 11:22:AM
លោក កេង សួង អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធ ទី១២ កក្កដាថា ការបង្កើតមូលដ្ឋានកងទ័ពជើងទឹកចិននៅប្រទេសជីប៊ូទី គឺនៅតំបន់ ហន នៅអាហ្វ្រិក (តំបន់ស្នែងអាហ្វ្រិក)
ដែលជាមូលដ្ឋានកងទ័ពចិននៅបរទេសលើកទីមួយនោះ នឹងធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពនិងសន្តិសុខនៅតំបន់នោះ និង អនុញ្ញាតឱ្យប្រទេសអាស៊ីនេះ(ចិន) អាចចូលរួមចំណែកកាន់តែមានប្រសិទ្ធិភាពក្នុងដំណើរការរក្សាសន្តិភាពនៅតំបន់អាហ្វ្រិកនោះ ។
កាលពីថ្ងៃអង្គារ ក្រសួងការបរទេសចិនបានប្រកាសអំពីការបើកដំណើរការនៃមូលដ្ឋានកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិននៅប្រទេសជីប៊ូទី ។ ទាហានចិនប្រហែល១០.០០០នាក់ ត្រូវបានរំពឹងថានឹងត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានកងទ័ពនោះ។
លោក កេង សួង បាននិយាយនៅឯសន្និសីទកាសែតមួយថា "ការប្រើប្រាស់មូលដ្ឋានកងទ័ពចិននៅប្រទេសជីប៊ូទីនឹងអាចជួយឱ្យចិនបំពេញភារកិច្ចអន្តរជាតិរបស់ខ្លួនកាន់តែមានប្រសិទ្ធិភាព ដោយរួមទាំងបេសកកម្មល្បាត និងការចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌។ ចិននឹងចូលរួមចំណែករក្សាសន្តិភាព និង ស្ថិរភាពនៅតំបន់អាហ្វ្រិកនោះ។ រដ្ឋាភិបាលក្រុងប៉េកាំងបានប្តេជ្ញាធ្វើឱ្យមានការអភិវឌ្ឍន៍ប្រដោយសន្តិភាព"។
លោក វូ ឈាន អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយថា ចិនបានប្រកាស កាលពីខែកុម្ភៈឆ្នាំ២០១៦ ថា ខ្លួនបានកំពុងកសាងមូលដ្ឋានកងទ័ពមួយនៅប្រទេសជីប៊ូទី ។ មូលដ្ឋានកងទ័ពនេះ ត្រូវបានរំពឹងថានឹងអាចឱ្យទូកល្បាតចិនច្រើនគ្រឿងធ្វើការល្បាតនៅឈូងសមុទ្រអាដិន និង តំបន់ផ្សេងទៀតដែលត្រូវប្រើប្រាស់ ជាកន្លែងទុកសាំងនិងគ្រឿងផ្គត់ផ្គង់ផ្សេងៗសម្រាប់កងនាវាចិនទាំងនោះ ។
ព្រំដែនជីប៊ូទីនៅជាប់ជាមួយប្រទេសសូម៉ាលី ហើយស្ថិតនៅតំបន់ស្នែងអាហ្វ្រិកនេះ ដែលមានសកម្មភាពចោរសមុទ្រច្រើន ។ ចិនបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងចោរកម្មសមុទ្រនៅតំបន់នោះដោយមានកងទ័ពជើងទឹកចំនួន១៦.០០០នាក់ និងកងទ័ពម៉ារីន ១.៣០០នាក់ របស់ចិន នៅឈូងសមុទ្រអាដិនរវាងឆ្នាំ២០០៨និងឆ្នាំ២០១៥៕
រូបភាពនៃប្រទេសជីប៊ូទី
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Email: ads@rasmeinews.com
670px X 100px
ហ្វីលីពីនខាងត្បូងជួបការចាប់ចំណាប់ខ្មាំងនិងការហែកគុករត់ជាថ្មី (ថ្ងៃទី 16 កក្កដា 2017 ម៉ោង 08:12:PM)
ជាង២លាននាក់ទទួលរងប៉ះពាល់ពីទឹកជំនន់ខ្លាំងនៅឥណ្ឌា (ថ្ងៃទី 15 កក្កដា 2017 ម៉ោង 04:48:PM)
ម៉ាឡេស៊ីបន្តបង្ក្រាបលើកម្មករចំណាកស្រុកខុសច្បាប់ (ថ្ងៃទី 15 កក្កដា 2017 ម៉ោង 04:46:PM)
រដ្ឋាភិបាលក្រុងប៉េកាំងបកស្រាយអំពីហេតុអ្វីបានជាចិនត្រូវការមូលដ្ឋានកងទ័ពនៅបរទេស (ថ្ងៃទី 15 កក្កដា 2017 ម៉ោង 11:22:AM)
ក្រុមជួញដូរគ្រឿងញៀនឆ្លងប្រទេសត្រូវបានបង្ក្រាបក្នុងវៀតណាមភាគខាងជើង, រឹបអូសបានថ្នាំញៀន ៣០ គីឡូក្រាម (ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:41:AM)
១៤នាក់ ដោយរួមទាំងមនុស្សមួយគ្រួសារ ស្លាប់ក្នុងទឹកជំនន់នៅវៀតណាម (ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:27:AM)
កុំច្រឡំសង្វៀន Smackdown! នេះជាការវាយតប់គ្នារវាងសមាជិកសភាតៃវ៉ាន់ (ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:06:AM)
ជនមិនស្គាល់មុខបាញ់សម្លាប់បុរសម្នាក់រួចអូសទម្លាក់ទឹកអូរនៅស្រុករលាប្អៀរ
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 10:16:PM
ហ្វីលីពីនខាងត្បូងជួបការចាប់ចំណាប់ខ្មាំងនិងការហែកគុករត់ជាថ្មី
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 08:12:PM
ប្រជាពលរដ្ឋខេត្តព្រះវិហារសុំឲ្យខាងអគ្គិសនីបញ្ចុះតម្លៃភ្លើង
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 07:45:PM
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 07:45:PM
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 07:29:PM
សម្តេចតេជោ៖ លឺ ឡាយស្រេង កុំមកតាំងខ្លួនឯងជាព្រឹទ្ធាចារ្យនិងជាអ្នកនយោបាយជើងចាស់ស្អីទៀត
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 07:25:PM
ម្ចាស់យានយន្តពាក់ស្លាកលេខនគរបាលសូមត្រៀមខ្លួន ! វិធានការក្ដៅចេញហើយ
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 07:15:PM
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 04:20:PM
ជម្លោះក្នុងគ្រួសារ ប្រពន្ធទ្រាំមិនបានសំពងបីដំបងបណ្ដាលឲ្យប្ដីស្លាប់
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 04:04:PM
ឃុំមន្ត្រីពន្ធនាគារខេត្តរតនគិរីម្នាក់ ពាក់ព័ន្ធករណីអ្នកទោសលួចរត់
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 03:39:PM
កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ពន្ធ័គ្រឿងញៀននៅក្រុងច្បារមន
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 03:11:PM
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 11:15:AM
គួរអោយច្រណែនណាស់! ខួបកំណើតសង្សារ នាយចយSurpriseឡើងSweet
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 11:01:AM
បុរស២នាក់បានបើកបរម៉ូតូចុះពីស្ពានអាកាសស្ទឹងមានជ័យជ្រុលបុកខឿនថ្នល់ សន្លប់ស្ដូកស្ដឹង
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 11:01:AM
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 10:47:AM
ស្លាប់២នាក់ របួស១១នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៥កក្កដា
ថ្ងៃទី 16 កក្កដា 2017 ម៉ោង 10:24:AM