មាតិកាៈ ដំណឹងអន្តរជាតិ

ជាង​២​លាន​នាក់​ទទួលរង​ប៉ះពាល់​ពី​ទឹកជំនន់​ខ្លាំង​នៅ​ឥណ្ឌា​

​ដោយ ៖សុខា ថ្ងៃទី 15 កក្កដា 2017 ម៉ោង 04:48:PM

អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​(ISRO) បានចាប់ផ្តើម​វាយតម្លៃ​ការខូចខាត​ដែល​បង្កឡើង​ដោយ​ទឹកជំនន់​ខ្លាំង នៅ​ឥណ្ឌា ភាគ​ឦសាន​។​

​មនុស្ស​ចំនួន​៨៥​នាក់ បាន​ស្លាប់ និង​ជាង​២​លាន​នាក់ បាន​ទទួលរង​ប៉ះពាល់​ពី​ទឹកជំនន់​ខ្លាំង​ដែល​មិន​ធ្លាប់មាន​ពីមុន​មន​នេះ ដែល​​បាន​បន្ត​ការ​ជន់​លិច​អស់​រយៈពេល​៣​សប្តាហ៍​កន្លងទៅនេះ ។ ការ​លង់ទឹក​ការ​ឆក់​ច​ន្ត​រ​អគ្គិសនី និង បំណាក់​ដី ត្រូវបាន​គេ​ជឿថា​ជា​មូល​​ហេតុ​នៃ​ការស្លាប់​មនុស្ស​ដ៏​ច្រើន​នេះ​។​

​រដ្ឋាភិបាល​ឥណ្ឌា កំពុង​ព្យាយាម​ធ្វើឱ្យមាន​បណ្តាញ​ទាក់ទង​គ្នា​ឡើងវិញ​នៅ​តំបន់​នោះ ស្របពេល​មានការ​ព្រួយបារម្ភ​ថា គ្រោះមហន្តរាយ​នេះ អាច​នឹង​បង្កឱ្យមាន​ជំងឺឆ្លង​ផ្សេងៗ​។​

​លោក Jitendra Singh រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ឥណ្ឌា​បាន​និយាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការខូចខាត​ដែល​បង្កឡើង​ដោយ​​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ គឺ​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ  ហើយ ទីក្រុង​សរុប​ចំនួន​៥៨ បាន​ទទួលរង​ប៉ះពាល់ ដោយសារ​ទឹក​ជន​ន់​​និង​បំណាក់​ដី នៅ​រដ្ឋ​Arunachal Pradesh រដ្ឋ Assam និង រដ្ឋ​Manipur "​។​

​ទឹកជំនន់​នេះ ក៏បាន​ជន​លិច​សួនសត្វ​ជាតិ " Kaziranga National Park "​ដែល​ជម្រក​សត្វ​រមាស​​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក របស់​ប្រទេស​ឥណ្ឌា​ផងដែរ ៕

ជាង​២​លាន​នាក់​ទទួលរង​ប៉ះពាល់​ពី​ទឹកជំនន់​ខ្លាំង​នៅ​ឥណ្ឌា​

អ្នកដំណើរ​ជិះទូក​កាត់​ផ្លូវ​លិច​ទិ​កមួយ នៅ​រដ្ឋ​Assam ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​៤​ខែកក្កដា


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM