មាតិកាៈ ដំណឹងអន្តរជាតិ

ហ្វីលីពីន​ខាងត្បូង​ជួប​ការចាប់​ចំណាប់ខ្មាំង​និង​ការ​ហែក​គុក​រត់​ជាថ្មី​

​ដោយ ៖វាសនា ថ្ងៃទី 16 កក្កដា 2017 ម៉ោង 08:12:PM

​ខ្មាន់កាំភ្លើង​មកពី​ក្រុម​អា​ប៊ុ​យ​សាយ​យ៉ា​ហ្វ បាន​ចាប់ពង្រត់​កម្មករ​៤​នាក់​នៅ​សាលារៀន​មួយ​នៅ​ហ្វីលីពីន​ខាងត្បូង កន្លែង​ដែល​ប្រ​ធានា​​ធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បាន​ទៅសួរសុខទុក្ខ​ពលទាហាន​ដែល​កំពុង​ប្រយុទ្ធ​ទល់នឹង​ពួក​សកម្មប្រយុទ្ធ​។​

​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជន​សកម្មប្រយុទ្ធ​ប្រមាណ​២០​នាក់​បាន​សំរុក​ចូលក្នុង​បរិវេណ​សាលារៀន​មួយ​នៅក្នុង​ខេត្ត​ស៊ូ​លូ​​នៅពេល​រសៀល​និង​ចាប់​អ្នក​គូររូប​និង​ជាងចម្លាក់​៦​នាក់ តែ​ម្នាក់​បាន​រត់គេចខ្លួន​រួច​។​ទាហាន​ក្រោយមក​បាន​សង្គ្រោះ​កម្មករ​ម្នា​ក់ទៀ​​ត​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ស៊ូ​លូ​កាលពី​ថ្ងៃ​សៅរ៍ លោក​ឌុយ​ទែ​តេ​បានផ្តល់​មេដាយ​ជូន​ទាហាន​ដែល​រងរបួស​និង​បាន​បញ្ជា​អោយ​កងកម្លាំង​​រដ្ឋាភិបាល​កំទេច​ពួក​សកម្មប្រយុទ្ធ​ដែល​ចាប់​មនុស្ស​ទារប្រាក់ ដែល​កំពុង​ឃុំ​ទុក​ចំណាប់ខ្មាំង​បរទេស​និង​ហ្វីលីពីន​៧​នាក់​នៅក្នុង​ព្រៃ​​នៃ​កោះ​ស៊ូ​លូ​។​

​ក្នុងពេល​ជាមួយគ្នា អ្នកទោស​១៤​នាក់ រួមមាន​យុទ្ធជន​អា​ប៊ូ​សាយ​យ៉ា​ហ្វ បាន​រត់គេច​ចេញពី​កន្លែង​ឃុំឃាំង​មួយ​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីប្រជុំជន​ចូ​ឡូ នៃ​ខេត្ត​ស៊ូ​លូ​។​អ្នក​រត់គេច​៣​នាក់​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​និង​ម្នា​ក់ទៀ​ត្រូវ​ចាប់ខ្លួន​ក្រោយ​បាញ់​អោយរ​បួស​។​

​ការចាប់​ពង្រត់​និង​ការ​ហែក​គុក​រត់​ថ្មី​នេះ​បង្ហាញ​ការ​ប្រឈម​ផ្នែក​សន្តិសុខ​របស់​រដ្ឋកា​រលោក​ឌុយ​ទែ​តេ​នៅ​ភាគខាងត្បូង​ប្រទេស កន្លែង​​ដែល​ទាហាន​រាប់ពាន់នាក់​កំពុង​ប្រយុទ្ធ​ទល់នឹង​ពួក​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​៕

ហ្វីលីពីន​ខាងត្បូង​ជួប​ការចាប់​ចំណាប់ខ្មាំង​និង​ការ​ហែក​គុក​រត់​ជាថ្មី​

ប្រ​ធានា​​ធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បាន​ទៅសួរសុខទុក្ខ​ពលទាហាន​ដែល​កំពុង​ប្រយុទ្ធ​ទល់នឹង​ពួក​សកម្មប្រយុទ្ធ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM