មាតិកាៈ ដំណឹងអន្តរជាតិ

កុំ​ច្រឡំ​សង្វៀន Smackdown! នេះ​ជាការ​វាយតប់​គ្នា​រវាង​សមាជិកសភា​តៃវ៉ាន់​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:06:AM

​    ​កិច្ចប្រជុំសភា​តៃវ៉ាន់​បានប្រែក្លាយ​ទៅជា​ការ​វាយតប់​គ្នា​ជា​លើក​ទី​ពីរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ ខណៈដែល​សមាជិកសភា​ជាច្រើនរូប​បាន​គប់​កៅអី និង​ប៉ឺតប៉ោង​ច្រក​ទឹក​ដាក់គ្នា​ទៅវិញទៅមក​។ ការ​វាយតប់​គ្នា​នេះ​ធ្វើឡើង​ជុំវិញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ចម្រូងចម្រាស់ ដែលជា​សំណើ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី សៃ អ៊ីង​វេន​។

​    ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​គឺមាន​ដូចជា ការសាងសង់​ខ្សែ​រថភ្លើង​ថ្មី និង​រោងចក្រ​ផលិត​ថាមពលបៃតង និង នាំមក​នូវ​ការអភិវឌ្ឍ​តាម​ទីក្រុង​និង​ជនបទ​ជាទូទៅ​។ ប៉ុន្តែ គូប្រជែង​នយោបាយ​របស់លោក​ស្រី​សៃ នៅក្នុង​បក្ស​ស្តាំនិយម គូ​មីង​តាំង បាន​ចោទថា​សំណើ​ច្បាប់​ថ្មី​នេះ គឺ​គាំទ្រ​ទៅលើ​ទីក្រុង​និង​ខេត្ត ដែល​បាន​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) របស់លោក​ស្រី​សៃ ក្នុងការ​បោះឆ្នោត​ឆ្នាំមុន​។ នេះ​នឹង​ធានាបាន​ការគាំទ្រ​សម្រាប់​បក្ស​លោកស្រី​ក្នុងការ​បោះឆ្នោត​តំបន់​នៅ​ឆ្នាំក្រោយ​។

​    ​ពួកគេ​ក៏បាន​រិះគន់​នូវ​តម្លៃ​គម្រោង ១៣,៨ ពាន់​លាន​ដុល្លារ​ផងដែរ​។

​    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កក្កដា នាយករដ្ឋមន្ត្រី លីន ជួន (​ប្រមុខ​រដ្ឋាភិបាល​តៃវ៉ាន់ និង​ជាម​នុស្ស​សំខាន់បំផុត​របស់លោក​ស្រី​សៃ​) បានបង្ហាញ​ជូន​របាយ​ការណ៍​អំពី​ថវិកា​គម្រោង នៅពេល​ប៉ឺតប៉ោង​ច្រក​ទឹក​គប់​មកលើ​ក្បាល​របស់លោក​។ លោក​លីន​បាន​ដកខ្លួន​ចេញពី​បន្ទប់​សភា នៅពេល​សម័យ​ប្រជុំបាន​ផ្អាក ដោយសារ​សមាជិកសភា​ផ្សេងទៀត​វាយតប់​គ្នា​។

​    ​គាត់​បាន​ព្យាយាម​បង្ហាញជូន​នូវ​ថវិកា​នេះ​ជាថ្មី​ម្តងទៀត​កាលពី​ថ្ងៃ​សុក្រ​ទី ១៤ កក្កដា ប៉ុន្តែ​ជាថ្មី​ម្តងទៀត​សមាជិកសភា​បក្ស DPP បាន​វាយតប់​គ្នា​ជាមួយ​សមាជិកសភា​បក្ស​គូ​មីង​តាំង ដោយ​គប់​កៅអី និង​ប៉ឺតប៉ោង​ច្រក​ទឹក​ដាក់គ្នា​ទៅវិញទៅមក​។ សមាជិកសភា​ស្រី​ពីរ​នាក់​មកពី​បក្ស​ផ្សេងគ្នា​ក៏បាន​បោចសក់​និង​ច្របាច់ក​គ្នា​ផងដែរ​។ ជាថ្មី​ម្តងទៀត សម័យប្រជុំ​បាន​ផ្អាក ខណៈ​លោកនាយក​រដ្ឋមន្ត្រី លីន មើលទៅ​អស់សង្ឃឹម​ជាខ្លាំង​។

​    ​ពុំមាន​សេចក្តីរាយការណ៍​អំពី​របួស​នោះទេ ប៉ុន្តែ​សមាជិកសភា​ម្នាក់​និយាយថា គាត់​មាន​អារម្មណ៍​មិន​ស្រួលខ្លួន និង ត្រូវបាន​ពិនិត្យ​ដោយ​ក្រុមគ្រូពេទ្យ​ប្រចាំ​សភា​។​

​    ​ទន្ទឹមនេះដែរ នៅ​ខាងក្រៅ​អគារ​សភា អនុប្រធាន​បក្ស​គូ​មីង​តាំង លោក លីន ជុង​សែ បាន​ដឹកនាំ​ក្រុម​សមាជិកសភា និង បាតុករ​ជាច្រើន​នាក់ ស្រែក​ពាក្យស្លោក "​បញ្ជូន​កញ្ចប់​ថវិកា​ត្រឡប់​ទៅវិញ ការពារ​តៃវ៉ាន់​!"៕

កុំ​ច្រឡំ​សង្វៀន Smackdown! នេះ​ជាការ​វាយតប់​គ្នា​រវាង​សមាជិកសភា​តៃវ៉ាន់​

សមាជិកសភា​មកពី​បក្ស​គូ​មីង​តាំង និង បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន វាយតប់​គ្នា​ជា​លើក​ទី​ពីរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM