មាតិកាៈ ដំណឹងអន្តរជាតិ

១៤​នាក់ ដោយ​រួមទាំង​មនុស្ស​មួយ​គ្រួសារ ស្លាប់​ក្នុង​ទឹកជំនន់​នៅ​វៀតណាម​

​ដោយ ៖សុខា ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:27:AM

​    ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​កក្កដា​ថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៤​នាក់ ដោយ​រួមទាំង​មនុស្ស​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់ បាន​ស្លាប់​ដោយសារ​ទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​វៀតណាម ភាគ​ខាងជើង​កាលពី​សប្តាហ៍​មុន ហើយ ភ្លៀង​ធ្លាក់​បន្ថែមទៀត ត្រូវបាន​រំពឹងថា​នឹងមាន​បន្តទៀត ។

​    ​មនុស្ស​ម្នាក់ បាន​កំពុង​បាត់​ខ្លួន នៅ​ខេត្ត​ថៃ​ង្វៀន ខណៈដែល ផ្ទះ​ជិត​៥០០​ខ្នង និង ដំណាំ​ស្រូវ​ជាង​១.៤០០​ហិកតា​ត្រូវបាន​បំផ្លាញ​នៅ​ខេត្ត​ចំនួន​៩ ។ នេះ​បើ​យោងតាម​គណៈកម្មាធិការ គ្រប់គ្រង​គ្រោះមហន្តរាយ​វៀតណាម ។​
​ទូរទស្សន៍​វៀតណាម VTV បាន​រាយការណ៍​ថា មនុស្ស​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់​នេះ​បាន​ស្លាប់ នៅពេលដែល​រថយន្តរ​បស់​ពួកគេ ត្រូវបាន​ទឹក​ហូរ​នាំយកទៅ ខណៈដែល​ព្យាយាម​បើក​ឆ្លងស្ពាន​មួយ​នៅ​ខេត្ត​នេះ ។​

​    ​គណៈកម្មាធិការ​នេះ និយាយថា បំណាក់​ដី និង ការបំផ្លាញ​ស្ពាន​និង​ប្រព័ន្ធ​លូទឹក បាន​នាំឱ្យ​ខូចខាត​ទ្រព្យសម្បតិ្ត និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​គិត​ជា​ទឹកប្រាក់​អស់​ជាង​១,៧៦​លាន​ដុល្លារ​៕

១៤​នាក់ ដោយ​រួមទាំង​មនុស្ស​មួយ​គ្រួសារ  ស្លាប់​ក្នុង​ទឹកជំនន់​នៅ​វៀតណាម​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM