មាតិកាៈ យូនណាន

សុបិន “AVG” របស់​លោកតា​មួយរូប​

​ដោយ ៖ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 06:29:AM

នៅ​ខេត្ត​យូ​ន​ណាន​នៃ​ប្រទេស ចិន លោកតា សួន ក្វាន់​ស៊ឺង ដែលមាន អាយុ​ជាង​៧០​ឆ្នាំ​នោះ មាន​សុបិន​មួយ តាំងពី​យូរ​មកហើយ​។ ពាក្យ​ថា “AVG”​គឺ ឈ្មោះ​កាត់​របស់ “American Volunteer Group” ដែល​មានន័យថា “​ក្រុម​អ្នកបើក យន្តហោះ​ស្ម័គ្រចិត្ត​អាមេរិក​” ។​
          ​
​លោកតា សួន ក្វាន់​ស៊ឺង ជា​អ្នក កាសែត​ចាស់​មួយរូប​នៅ​ខេត្ត​យូ​ន​ណាន​។ ២០​ឆ្នាំមុន លោក​បានកើត​គំនិត​ចង់ ប្រមូល និង​រក្សាទុក​ឯកសារ​អំពី​ក្រុម “AVG” ។ ក្រោយពី​ចូលនិវត្តន៍ លោក ខិតខំ​យ៉ាង​ពេញទំហឹង​ដើម្បី​ស្វែងរក ឯកសារ សម្ភារៈប្រើប្រាស់ និង​បំណែក យន្តហោះ​របស់​ក្រុម “AVG” ព្រមទាំង ផ្នូរ​វីរជន​របស់​ក្រុម “AVG” ។​
          ​
២០​ឆ្នាំ​កន្លងផុត​ទៅហើយ លោក​បាន​បង្កើត​សមាគម​សិក្សា ស្រាវជ្រាវ​ក្រុម “AVG” ទី​១ របស់ ប្រទេស​ចិន ដែល​លោក​បានដាក់​ឈ្មោះ ថា សមាគម​ស្រាវជ្រាវ “AVG” នៃ​ខេត្ត យូ​ន​ណាន ។ មិនតែប៉ុណ្ណោះ លោក បាន​បង្កើត​សារមន្ទីរ​ក្រុម “​អ្វៅ​” ទី​១ របស់​ប្រទេស​ចិន​សាងសង់​វិមាន​រំលឹក វិញ្ញាណក្ខន្ធ​របស់​វីរបុរស “AVG” ពន្លា “AVG” ព្រមទាំង​សរសេរ និង​ចុះផ្សាយ អត្ថបទ និង​សៀវភៅ ច្រើន ដែលមាន ពាក់ព័ន្ធ​ទៅនឹង​ក្រុម “AVG” ។ ទាំងនេះ បានទទួល​ការចាប់អារម្មណ៍ ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង និង​ក្រៅប្រទេស​ចិន ។ មន្ត្រីការទូត​ប្រទេស​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន​ច្រើន រូប​ធ្លាប់​ទៅ​ទស្សនា សារមន្ទីរ​របស់លោក​នៅ​ក្រុង​គុន​មីង ខេត្ត​យូ​ន​ណាន​ហើយ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមវិភាគទាន របស់លោក​ក្នុង​ការបន្ត​ផ្សព្វផ្សាយ និង​ពង្រឹង​ចំណងមិត្តភាព ចិន​និង​អាមេរិក នៅ​សម័យ​សង្គ្រាមលោកលើកទី​២ ។​
          ​
​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង របស់លោក​ចំណងមិត្តភាព​បែប “AVG” រវាង​ប្រជាជន​នៃ​ប្រទេស ទាំងពីរ​ចិន និង​អាមេរិក ដែល​ត្រូវបង្កើត​នៅក្នុង សង្គ្រាម​ប្រឆាំងនឹង​ការឈ្លានពាន របស់​ពួក​ហ្វា​ស៊ី​ស​ជប៉ុន បាន​ត្រូវ​ថែរក្សា ដាក់តាំង​បង្ហាញ និង​បន្ត​ផ្សព្វផ្សាយ​ទៅ ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ។​
          ​
​លោក សួន ក្វាន់​ស៊ឺង បាន ឧទ្ទេសនាម​ថា សព្វថ្ងៃ​សារមន្ទីរ​ក្រុម “AVG” ខេត្ត​យូ​ន​ណាន​បាន​បង្កើត​កិច្ច សហប្រតិបត្តិការ​ជាមួយ​សារមន្ទីរ អាកាសចរណ៍​យោធា​ជិន​ណូ​ល​ត៍នៃ ប្រទេស​អាមេរិក ។ លោក​នឹង​ខិតខំ ស្វែងរក​វត្ថុ​ពិព័រណ៍​កាន់តែច្រើន ដើម្បី​បង្កើត​ស្ពាន​មួយ​ខ្សែ​សម្រាប់ ត​ភ្ជាប់​ដួងចិត្ត របស់​ប្រជាជន​នៃ​ប្រទេស ទាំងពីរ ។​
          ​
​ក្រុម “AVG” ជា “​ក្រុម​អ្នកបើក យន្តហោះ​ស្ម័គ្រចិត្ត​អាមេរិក​” ដែល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជិន​ណូ​លត៍ អតីតយុទ្ធជន​នៃ​ប្រទេស អាមេរិក ។ ក្រុម “AVG” បានរួម​វិភាគទាន​ច្រើន​ដើម្បី​ជួយ ប្រជាជន​ចិន​ទទួល បាន​ជោគជ័យ​ក្នុង​សង្គ្រាម​ប្រឆាំងនឹង ការឈ្លានពាន​របស់​ពួក​ជប៉ុន ។ តាម ស្ថិតិ ក្នុង​សង្គ្រាម​រយៈពេល​៧​ខែ​ពី​ឆ្នាំ ១៩៤១​ដល់​ឆ្នាំ​១៩៤២ ក្រុម “AVG” បាន​បាត់បង់​យន្តហោះ​១២​គ្រឿង ក្នុង​ចម្បាំង លើ​អាកាស ហើយ​មាន​យន្តហោះ​៦១ គ្រឿង​ត្រូវ​បាញ់​ទម្លាក់​ដោយ​អាវុធ​លើ ដី​របស់​សត្រូវ តែ​បាន​បាញ់​ទម្លាក់ យន្តហោះ​សត្រូវ​ជិត​៣០០​គ្រឿង ។     ​    ​    ​

​គួរ​បញ្ជាក់ថា អ្នកបើក​យន្ត​-​ហោះ​២៦ រូប​របស់​ក្រុម “AVG” បាន​ពលី ជីវិត​ក្នុង​សង្គ្រាម​នេះ ៕ ដោយ លី ហុង​ហ្វឺ​ង​

សុបិន “AVG” របស់​លោកតា​មួយរូប​

លោកតា សួន ក្វាន់​ស៊ឺង (​រូប ស្តាំ​) បង្ហាញ​អ្នកទស្សនា​ជុំវិញ​សារ មន្ទីរ ក្រុម “ AVG ” ខេត្ត​យូ​ន​ណាន (​រូបថត ដោយ Li Hongfeng)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM