មាតិកាៈ ដំណឹងអន្តរជាតិ

​ចិន​បង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​ជិត​ប្រទេស​ជប៉ុន ហើយ​ថា "​វា​ទៅជា​ទម្លាប់​ទៅហើយ​"

​ដោយ ៖សុខា ថ្ងៃទី 14 កក្កដា 2017 ម៉ោង 05:20:PM

​    ​បន្ទាប់ពី​ចិន​បាន​បង្ហោះ​យន្តហោះ​ចម្បាំង​៦​គ្រឿង​នៅ​ពីលើ​ច្រក​សមុទ្រ​មី​យ៉ា​កូរ​វាង​កោះ​ជប៉ុន​ភាគខាងត្បូង​ចំនួន​២ នៅពេល​ធ្វើ​សមយុទ្ធ​យោធា​នោះ ខ្លួន​(​ចិន​)​បាន​និយាយប្រាប់​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​ទី​១៤​ខែកក្កដា​ថា "​វា​ទៅជា​ទម្លាប់​ទៅហើយ​សម្រាប់​ខ្លួន​" ដែល​ធ្វើ​សមយុទ្ធ​នៅ​តំបន់​នោះ​។​

​    ​ក្រសួងការពារជាតិ​ជប៉ុន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ពិពណ៌នា​ការហោះ​កាត់​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក Xian H-6 របស់​ចិន ទាំងនោះ ថា "​ជាការ​ចម្លែក​" ប៉ុន្តែ​ថ្លែង​កត់សម្គាល់ថា មិនមាន​ការរំលោភបំពាន​ដែនអាកាស​ជប៉ុន​ទេ​។​

​    ​កងទ័ពជើងទឹក​និង​ជើង​អាកាស​ចិន បានធ្វើ​សមយុទ្ធ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច​នេះ  ស្រប​ពេលដែល កងទ័ព​ចិន បាន​បង្កើន​សមត្ថភាព​របស់ខ្លួន​ដោយ​ធ្វើ​ប្រតិបត្តិការ​នៅ​ឆ្ងាយៗ​ពី​ឆេ្នរ​សមុទ្រ​របស់​ពួកគេ​។​

​    ​ក្រសួងការពារជាតិ​ចិន បាន​និយាយថា "​វា​ជាការ​ត្រឹមត្រូវ​និង​ស្របតាម​ច្បាប់​" ចំពោះ​កង​យន្តហោះ​យោធា​របស់ខ្លួន​ក្នុង​ការធ្វើ​ប្រតិបត្តិការ​នៅ​ដែនអាកាស​នោះ ហើយ​ថា​ខ្លួ​នឹង​បន្តធ្វើ​ការហ្វឹកហាត់​ជាធម្មតា​ស្របទៅតាម​តម្រូវការ​សម្រាប់​ការធ្វើ​បេសកកម្ម​។

​    ​ក្រសួងការពារជាតិ​ចិន បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​ថា "​ភាគី​ដែល​ពាក់ព័ន្ធ មិនគួរ​ធ្វើ​រឿង​តូចតាច​ឱ្យទៅ​ជាធំ​ហួសហេតុ​នោះទេ ដែល​រឿង​ទាំងនោះ​មិន​ទាក់ទង ឬ ធ្វើការ​បកស្រាយ​លើសពី​ការពិត​នោះទេ​"​។​

​    ​ច្រក​សមុទ្រ​មី​យ៉ា​កូ​នេះ គឺ​ស្ថិតនៅ​រវាង​កោះ​២​របស់​ជប៉ុន​គឺ​កោះ​មី​យ៉ា​កូ និង​កោះ អូ​គី​ណា​វ៉ា ដោយ​លាតសន្ធឹង​ទៅដល់​តំបន់​ភាគ​ឦសាន​នៃ​កោះ​តែ​វ៉ាន់ ដែល​ចិន​អះអាងថា​ជា​ទឹកដី​របស់ខ្លួន​។​

​    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ចិន​ទាំងនេះ​បាន​ហោះ​នៅ​ខាងក្រៅ​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន ហើយ​ថា ខ្លួន​បាន​តាមឃ្លាំមើល​សកម្មភាព​នេះ​យ៉ាង​ដិតដល់​ផងដែរ​៕

​ចិន​បង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​ជិត​ប្រទេស​ជប៉ុន ហើយ​ថា "​វា​ទៅជា​ទម្លាប់​ទៅហើយ​"

យន្តហោះ​ចិន Xian H-6


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM