មាតិកាៈ ដំណឹងអន្តរជាតិ

ការវាយប្រហារ​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​អាចធ្វើឱ្យ​ប្រែប្រួល​អាកាសធាតុ ដោយ​នាំឱ្យ​មនុស្ស​រាប់ពាន់​លាន​នាក់​ស្លាប់ ដោយសារ​រាំងស្ងួត​និង​ទុរ្ភិក្ស​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 14 កក្កដា 2017 ម៉ោង 04:20:PM

​    ​ខណៈដែល​ភាព​តានតឹង​កើតមានឡើង​ជុំវិញ​ពិភពលោក ប្រទេស​ជាច្រើន​បានចាប់ផ្តើម​ពង្រឹងសមត្ថភាព​ការពារជាតិ​រៀងៗ​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​។

​    ​ប៉ុន្តែ អ្នកជំនាញ​បាន​ព្រមាន​ថា ផលវិបាក​នៃ​ការ​បំផ្ទុះ​នុយក្លេអ៊ែរ​មិនមាន​ដែន​កំណត់​ត្រឹម​ទីតាំង​នៃ​ការវាយប្រហារ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បង្ក​វិនាសកម្ម​ដល់​សកលលោក​ទាំ​ង​មូល​ផងដែរ​។

​    ​របាយការណ៍​ថ្មី​រកឃើញថា ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា ដែល​កាន់កាប់​ដោយ​ប្រទេស​មហាអំណាច​ធំៗ អាច​បណ្តាលឱ្យ​ប្រែប្រួល​អាកាសធាតុ ដោយសារ​ផេះ​ខ្មៅ​បង្ក​ឱ្យ​សីតុណ្ហភាព​ធ្លាក់ចុះ ជាហេតុ​នាំឱ្យ​កើត​គ្រោះរាំងស្ងួត ទុរ្ភិក្ស និង ស្លាប់​មនុស្ស​រាប់ពាន់​លាន​នាក់​។

​    ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​នេ​ប្រា​ស្កា​លីន​ខូ​ន បាន​ស៊ើបអង្កេត​លើ​អាវុធ​នុយក្លេអ៊ែរ​ចំនួន ១៩ ប្រភេទ ដែល​កាន់កាប់​ដោយ​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ចំនួន ៥ គឺ អាមេរិក រុស្ស៊ី ចិន ចក្រភព​អង់គ្លេស និង​បារាំង​។

​    ​យោងតាម​របាយការណ៍ គ្រាប់​នុយក្លេអ៊ែរ​តែ​ប៉ុន្មាន​គ្រាប់​ប៉ុណ្ណោះ​គឺអាច​នាំឱ្យមាន​ផលវិបាក​ដ៏​វិនាស​សកម្ម​នៅ​ទូទាំង​ពិភពលោក​។

​    ​អ្នកវិទ្យាសាស្ត្រ​នយោបាយ ដែល​ជំនាញ​ខាង​គោលនយោបាយ​សន្តិសុខ​និង​នុយក្លេអ៊ែរ​អន្តរជាតិ និង​ជា​សហ​និពន្ធ បាន​និយាយថា "​យើង​បាន​បាត់បង់​ការចងចាំ​អំពី​សង្គ្រាមត្រជាក់​អស់ហើយ ហើយ​យើង​កំពុង​បាត់បង់​ការចងចាំ​ថា​តើ​វា​មាន​សារៈសំខាន់​ប៉ុនណា​ដែល​ត្រូវ​ចងចាំ​សង្គ្រាម​នេះ​។ សូម្បី​ជម្លោះ​ដែល​ពុំមាន​អាមេរិក​ចូលរួម ក៏​អាច​ជះ​ផលវិបាក​ដល់​យើង និង​ប្រជាជន​ជុំវិញ​ពិភពលោក​ដែរ​"​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​ព្រមាន​ថា ជាមួយ​គ្រាប់បែកនុយក្លេអ៊ែ​រ MT ទម្ងន់ ១,២ មេ​ហ្គា​តោន ត្រឹម ៣ គ្រាប់ ឬ គ្រាប់បែកនុយក្លេអ៊ែរ Trident D5 SLBM ពីរ​គ្រាប់ អាមេរិក​អាច​នាំមក​នូវ​គ្រោះរាំងស្ងួត​ដោយសារ​នុយក្លេអ៊ែរ​បាន​។  

​    ​ត្រឹម​គ្រាប់ ICBM ទម្ងន់ ៨០០ គីឡូតោន​របស់​រុស្ស៊ី ៤ គ្រាប់ ឬ គ្រាប់បែកនុយក្លេអ៊ែរ​បា​រាំង​ទម្ងន់ ៣០០ គីឡូតោន ១០ គ្រាប់ ក៏​ធ្វើឱ្យ​ប្រែប្រួល​អាកាសធាតុ​ដែរ​។

​    ​ហើយ​ចិន​អាច​នាំមក​នូវ​បាតុភូតធម្មជាតិ ជាមួយ​គ្រាប់​មី​ស៊ី​ល 5-MT តែមួយ​គ្រាប់​ប៉ុណ្ណោះ ដែល​វា​អាច​ដុតបំផ្លាញ​ផ្ទៃដី​ទំហំ​ប្រហែល​នឹង​កន្លែង​ផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​ទម្ងន់ ១៥ គីឡូតោន ចំនួន ១០០ គ្រាប់​ឯណោះ​៕

ការវាយប្រហារ​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​អាចធ្វើឱ្យ​ប្រែប្រួល​អាកាសធាតុ ដោយ​នាំឱ្យ​មនុស្ស​រាប់ពាន់​លាន​នាក់​ស្លាប់ ដោយសារ​រាំងស្ងួត​និង​ទុរ្ភិក្ស​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM