មាតិកាៈ យូនណាន

វេទិកា​ថាមពល​ស្អាត​លើក​ទី​៣​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ប្រារឰ​នៅ​ក្រុង​គុន​មីង​

​ដោយ ៖ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 08:43:AM

​ពេល​ថ្មីៗ​នេះ វេទិកា​ថាមពល ស្អាត​លើក​ទី​៣​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​បានប្រារឰ​នៅ​ក្រុង​គុន​មីង នៃ​ខេត្ត យូ​ន​ណាន​ប្រទេស​ចិន ។​
    
​វេទិកា​នេះ​រៀបចំ​ក្រោម​ប្រធានបទ “​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ជំរុញ​ការផ្តល់​ផល ប្រយោជន៍​គ្នា​ទៅ វិញ​ទៅមក និង​ការ​ឈ្នះ​-​ឈ្នះ​បង្កើត ប្រព័ន្ធ​ថាមពល​ក្នុង​តំបន់ ដែលមាន ពណ៌​បៃតង​ត​ភ្ជាប់​គ្នា​ផ្តល់​ការអនុគ្រោះ ទូទៅ និង​មាន​លក្ខណៈ​ពិពិធ​កម្ម​” ។​មន្ត្រី រាជការ អ្នកជំនាញការ និង​តំណាង សហគ្រាស​ជាង​២៧០​រូប ដែល​មកពី ប្រទេស និង​អង្គការ​អន្តរជាតិ​ជាង​១០ បាន​ចូលរួម​ក្នុង​វេទិកា​នេះ ដើម្បី​ចែក រំ​លែ​គ្នា និង​ផ្លាស់ប្តូរ​អំពី​សមិទ្ធផល និង​បទពិសោធន៍​នៃ​ការ អភិវឌ្ឍ​ថាមពល ស្អាត​ព្រមទាំង​ពិគ្រោះ​ពិភាក្សាគ្នា​អំពី អនាគត​នៃ​ថាមពល​ស្អាត ។​
    
​ខេត្ត​យូ​ន​ណាន​ជា​គំរូ​ឈានមុខ​ក្នុង ការអភិវឌ្ឍ​ប្រព័ន្ធ​កាបូន​កម្រិត​ទាប និង ការថែរក្សា​អេកូ​បរិស្ថាន ហើយ​អំពាវនាវ​ឱ្យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង​។​ក្រោយ ពី​រដ្ឋាភិបាល​ចិន​លើកឡើង​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ខេត្ត​យូ​ន​ណាន​បានទទួល​សមិទ្ធផល​ច្រើន​គួរឱ្យកត់សម្គាល់​ក្នុង ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ដើម្បី អភិវឌ្ឍន៍​វិស័យ​ថាមពល ។ ខេត្ត​យូ​ន​ណាន​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​នានា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ប្រើប្រាស់​ថាមពល​ស្អាត​បង្កើត និម្មាបនកម្ម​ថ្មី​នៃ​ការអភិវឌ្ឍ​ថាមពល​ស្អាត​ដែលមាន​ពណ៌​បៃតង ត​ភ្ជាប់​គ្នា ផ្តល់​ការអនុគ្រោះ​ទូទៅ​និង​មាន​លក្ខណៈ ពិពិធ​កម្ម​” ហើយ​ខិតខំ​ជំរុញ​ការអភិវឌ្ឍ សេដ្ឋកិច្ច​បៃតង និង​បុព្វហេតុ​ថែរក្សា ការពារ បរិស្ថាន​នៅ​តំបន់​អាស៊ី​បូព៌ា ៕ ដោយ: ចាំង យួ​គូ និង ហាន ឈឹង​យាន់​

វេទិកា​ថាមពល​ស្អាត​លើក​ទី​៣​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ប្រារឰ​នៅ​ក្រុង​គុន​មីង​

​ទិដ្ឋភាព​នៃ​វេទិកា (​រូបថត ដោយ Han Chengyuan)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM