មាតិកាៈ យូនណាន

សិក្ខាសាលា​អ្នកសារព័ត៌មាន​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០១៧​ប្រារឰ​នៅ​ក្រុង​គុន​មីង​

​ដោយ ៖ ថ្ងៃទី 11 កក្កដា 2017 ម៉ោង 11:42:AM

​ក្នុងអំឡុងពេល​ពីថ្ងៃ​ទី​២៦ ខែមិថុនា ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ ២០១៧ សិក្ខាសាលា​អ្នកសារព័ត៌មាន មី​យ៉ាន់​ម៉ា​ឆ្នាំ​២០១៧ បានប្រារឰ​នៅ​ក្រុង គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន​ប្រទេស​ចិន ។​
        ​
​គួរ​បញ្ជាក់ថា អ្នកសារព័ត៌មាន ២០​រូប ដែល​មកពី​អង្គភាព​សារព័ត៌មាន ចំនួន​១៩​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា រួមមាន ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ONLINE យុគសម័យ​ប្រជាជន​ប្រទេស​មី​យ៉ាន់​ម៉ា ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ SHADE គ្រុប នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ទីភ្នាក់ងារ​ព័ត៌មាន Narin Jara  នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ជាដើម បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ និង​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល និង​សកម្មភាព​ផ្លាស់ប្តូរ​ទស្សនៈ​ផ្សេងៗ ដែល​រៀបចំ​នៅ​ក្រុង​គុន​មីង និង​ក្រុង​ប៉េកាំង ។​
        ​
​ក្នុង​រយៈពេល​១១​ថ្ងៃ​នៃ​ការ រៀបចំ​សិក្ខាសាលា​នេះ អ្នកសារព័ត៌មាន​មី​យ៉ាន់​ម៉ា​បាន​ចូលរួម​ផ្លាស់ប្តូរ ទស្សនៈ ជាមួយ​មន្ត្រីរាជការ អ្នកជំនាញការ និង អ្នកសារព័ត៌មាន​ចិន​អំពី​បញ្ហាសំខាន់ មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម “​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​” ទំនាក់ទំនង​រវាង​ខេត្ត​យូ​ន​ណាន ប្រទេស​ចិន និង​ប្រទេស​មី​យ៉ាន់​ម៉ា និន្នាការ​អភិវឌ្ឍន៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទូទាំង​ពិភពលោក និង​កិច្ច​សហប្រតិបត្តិ ការ​អន្តរជាតិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម ។ លោកស្រី Latt Latt Soe សហ​លេខាធិការ​នៃ សមាគម​អ្នកសារព័ត៌មាន មី​យ៉ាន់​ម៉ា បាន​បញ្ជាក់ថា តាមរយៈ ការចូលរួម​សិក្ខាសាលា​នេះ សិក្ខា​កម្ម មី​យ៉ាន់​ម៉ា​បានទទួល​ចំណេះដឹង​ច្រើន ហើយ​សង្ឃឹមថា ភាគី​ចិន​នឹង​អាច​ផ្តល់ឱកាស​កាន់តែច្រើន ដល់​អ្នកសារព័ត៌មាន មី​យ៉ាន់​ម៉ា ដើម្បី​ជំរុញ​ឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​ការផ្លាស់ប្តូរ​រវាង​ប្រទេស​ទាំងពីរ ៕  ដោយ លីវ ជឺ​យូ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM