មាតិកាៈ ប្លែកៗ

ប្តី​ក្មេង​ប្រច័ណ្ឌ​ប្រពន្ធ​ចាស់​ដ៏​ចម្លែក

​ដោយ ៖ខុម ថ្ងៃទី 14 កក្កដា 2017 ម៉ោង 07:46:AM

អាពាហ៍ពិពាហ៍​ខុស​ទំនង​រវាង​ក្មេងប្រុស​ម្នាក់​ឈ្មោះ សេឡា​ម៉េ​ត រី​យ៉ា​ឌី (Selamat Riadi) ដែលមាន​អាយុ ទើបតែ​១៦​ឆ្នាំ​និង​លោកយាយ ឈ្មោះ រ៉ូ​ហា​យ៉ា (Rohaya) ដែលមាន​អាយុ​រហូតដល់​ទៅ​៧១​ឆ្នាំ​នៅ​អូ​ហ្គា​ន កូ​មេ​រីង អ៊ូ​លូ (Ogan Komering Ulu) ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងត្បូង បាន​ល្បី​សុសសាយ​ពេញ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​សប្តាហ៍​មុន​ដោយសារ​អាយុ​របស់​ពួកគេ​ខុសគ្នា​ដូច​មេឃ​នឹង​ដី​។​

​ទោះបីជា​រង​ការ​សើចចំអក​ពី​មនុស្ស​ជាច្រើន​ក្តី​ក៏​អ្នក​ទាំងពីរ​នៅតែ​បន្ត​បង្ហាញ​សេចក្តីស្នេហា​រវាង​គ្នា​ជា​សាធារណៈ​ដោយ​មិន​ខ្វល់​ពីអ្វី​ទាំងអស់​។​មិនតែប៉ុណ្ណោះ នៅ​មុនពេល​រៀបការ​ពួកគេ​ថែមទាំង​ធ្លាប់​គំរាម​ធ្វើ អត្តឃាត​ទៀតផង​ប្រសិនបើ​សាច់ញាតិ​មិន​ព្រមឱ្យ​ពួកគេ​រៀបការ​។​

​នៅក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃ​អង្គា​រ៍​សេឡា​ម៉ាត់​បាន​ទទួលស្គាល់ថា រូបគេ​ងាយ​នឹង​កើត​ចិត្ត​ប្រច័ណ្ឌ យាយ​ជា​ប្រពន្ធ​ណាស់​។ ដោយសារតែ​ស្រឡាញ់​ខ្លាំងពេក​រូបគេ​តែងតែ​ចាក់សោ​ប្រពន្ធ​ចាស់​ឱ្យនៅ​ក្នុងផ្ទះ​រាល់ ពេល​រូបគេ​ចេញទៅ​ខាងក្រៅ​ដោយសារ​ខ្លាច​បុរស​ផ្សេង​លួច​មក​ទាក់ទង​ប្រពន្ធ​របស់ខ្លួន​៕

ប្តី​ក្មេង​ប្រច័ណ្ឌ​ប្រពន្ធ​ចាស់​ដ៏​ចម្លែក


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM