មាតិកាៈ ប្លែកៗ

សណ្ឋាគារ​ឡត​បើក​ដំណើរការ​ហើយ​នៅ​ក្រុង​ប៉េកាំង​

​ដោយ ៖ខុម​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 08:52:AM

​ប្រសិនបើ​អាច​ឆ្លៀត​បាន ដំណេក​ពេល​ថ្ងៃ​អំឡុង​ម៉ោង​ឈប់សម្រាក​ពី​ការងារ ដើម្បី​បរិភោគ អាហារ​ថ្ងៃត្រង់​ផ្តល់​អត្ថប្រយោជន៍​ខ្លាំង​ដល់​ខួរក្បាល​ក្រោយពី​ធ្វើការ​ពេញ​មួយ​ព្រឹក​។
​    ​
​ដោយសារតែ​ពេលវេលា​ខ្លី​ពេក គ្រាន់តែ​បរិភោគ​អាហារ​មិនទាន់រួច​ស្រួលបួល​ផង​ក៏​ជិត​ដល់ ម៉ោង​ចូលធ្វើការ​វិញ​បាត់ ហើយ​ចុះ​តើ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ទៀត​ទម្រាំ​តែ​គេង​លក់​?
​    ​
​បើ​មានការ​លំបាក​បែបនេះ ឈប់​បារម្ភ​ទៀ​តទៅ​ពីព្រោះ​សណ្ឋាគារ​ឡត​ដែល​ត្រូវបាន​បង្កើតឡើង នៅ​តំបន់​ចុង​គ័ន​ឈុន (Zhongguancun) សង្កាត់​ហៃ​ទាន (Haidian) ក្រុង​ប៉េកាំង​ប្រទេស​ចិន អាចជួយ​អ្នក​បាន​។
​    ​
​យោងតាម​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​សណ្ឋាគារ​នេះ​ឱ្យដឹងថា បន្ទប់​ឡត​ទាំងនេះ​ត្រូវបាន ដំឡើង​កាលពី​ខែមិថុនា​។ វា​ស្ងប់ស្ងាត់​ល្អ​គ្មាន​សំឡេង​រំខាន​ដែល​អាចជួយ​ឱ្យ​អ្នក​គេង​លក់ ស៊ប់​យ៉ាង​ឆាប់រហ័ស​។ ភ្ញៀវ​អាច​ចូលទៅ​ខាងក្នុង​បន្ទប់​ឡត​ទាំងនេះ​បាន​តាមរយៈ​ការ​ស្គែ​ន លេខ​កូដ​ម៉ាស៊ីន​។ ចំណែកឯ​តម្លៃ​ស្នាក់នៅ​គឺ​ចន្លោះ​ពី ៦ យ័ន (០,៨៨ ដុល្លារ​) ទៅ ១០ យ័ន (១,៥ ដុល្លារ​) ក្នុងពេល​កន្លះ​ម៉ោង​អាស្រ័យ​លើ​ពេលវេលា​ជាក់ស្តែង​៕

សណ្ឋាគារ​ឡត​បើក​ដំណើរការ​ហើយ​នៅ​ក្រុង​ប៉េកាំង​

សណ្ឋាគារ​ឡត​បើក​ដំណើរការ​ហើយ​នៅ​ក្រុង​ប៉េកាំង​

សណ្ឋាគារ​ឡត​បើក​ដំណើរការ​ហើយ​នៅ​ក្រុង​ប៉េកាំង​

សណ្ឋាគារ​ឡត​បើក​ដំណើរការ​ហើយ​នៅ​ក្រុង​ប៉េកាំង​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM