មាតិកាៈ ប្លែកៗ

​លោកតា​ម្នាក់​ស្លាប់​ជាង​មួយឆ្នាំ​ចាប់កំណើត​ជា​សត្វ​គោ​មានការ​ភ្ញាក់ផ្អើល​នៅ​ស្រុក​ឆ្លូង​

​ដោយ ៖​សេង​ឃួន​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 10:01:AM

(​ក្រចេះ​)៖​រឿង​ចម្លែក​មួយ​បានកើត​ឡើង​ដោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តក្រចេះ​ថា​មាន​លោកតា​ម្នាក់​បាន​ស្លាប់​អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយក៏​បានមក​ចាប់កំណើត​ជាស​ត្វ​គោ​ទៅវិញ​ហេតុការណ៍​ចម្លែក​នេះ​កើតឡើង​ក្នុងភូមិ​កញ្ជរ ឃុំ​កញ្ជរ​ស្រុក ឆ្លងខេត្ត​ក្រចេះ​កាលពី​ថ្មីៗ​នេះ​។​

​ប្រភពព័ត៌មាន​ពី​លោកយាយ​ឃឹម​ហង្ស​ត្រូវជា​ភរិយា​របស់​លោកតា​ឃុ​ត​ដែល​បាន​មរណៈភាព​អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយក៏​បាន​រៀបរាប់​ឲ្យ​ដឹងថា​មេគោ​របស់គាត់​បានកើត​កូន​គោ​ឈ្មោល​មួយ​ក្បាល​បាន​ជាង​១០​ថ្ងៃ​ស្រាប់តែ​កូន​គោ​នោះ​ចេះ​ឡើង​កាំជណ្ដើរ​នៅលើផ្ទះ​រួច​ក៏​ទៅ​ដេក​លើ​កន្ទេល​ខ្នើយ​ហើយ​មក​ហិត​សក់​របស់គាត់​ចេះ​ប្រឡែង​លេង​ជាមួយ​កូន​របស់គាត់​ដូចជា​មនុស្ស​អញ្ចឹង​។

​គាត់​ក៏បាន​សំគាល់​មើល​នៅ​ថ្ងៃ​បន្ទាប់​ទៀត​ឲ្យ​តែ​ដល់​វេលា​ម៉ោង​៥​និង​៦​ល្ងាច​កូន​គោ​ឈ្មោល​នោះ​ឡើង​នៅលើផ្ទះ​ដូច​សព្វដង​គាត់​ក៏មាន​ការចំលែក​ក្នុង​ចិត្ត​ក៏​បបួល​កូន​របស់គាត់​ទៅ​មើលគ្រូ​ដើម្បី​បញ្ជាន់រូប​មើលថា​កូន​គោ​នោះ​មាន​សាច់ញាតិ​មក​ចាប់កំណើត​ឬ​។​

​ប្រភព​បាន​បន្តថា​ស្រាប់តែ​ញៀន​លោកគ្រូ​ប្រាប់ថា​ខ្ញុំ​ជា​លោកតា​ឃុ​ត​ត្រូវជា​ប្តី​យាយ​ហើយ​ក៏បាន​រៀបរាប់ថា​ខ្ញុំ​បាន​សុំ​ចាប់កំណើត​ជាមួយ​កូនស្រី​ដែរ​ដោយសារតែ​កូនស្រី​របស់​យើង​ទៅ​ពន្យា​កំណើត​។ហេតុនេះហើយ​ញៀន​របស់ខ្ញុំ​ក៏​មក​ចាប់កំណើត​ជាមួយ​មេគោ​របស់​យើង​ដើម្បី​បង្គ្រប់​ជាតិ​ហើយ​គាត់​ក៏បាន​ផ្តែផ្តាំ​ថា​សូមកុំ​យក​គា​ត់ទៅ​លក់​ធ្វើ​ចំណីអាហារ​ពេល​គាត់​ស្លាប់ទៅ​សូមជួយ​ធ្វើ​បុណ្យឧទ្ទិសកុសល​ដើម្បី​ឲ​គាត់​មក​ចាប់កំណើត​ជា​មនុស្ស​វិញ​។​ពេល​គាត់​ត្រឡប់មក​ដល់ផ្ទះ​វិញ​គាត់​គោរព​ស្រឡាញ់​មើលថែរក្សារ​កូន​គោ​ឈ្មោល​មួយ​ក្បាល​នេះ និង​តាម​ថែទាំ​មើល​ដូច​កាល​គាត់​នៅរស់​អញ្ចឹង​។​
​លោកយាយ​បន្តថា​គាត់​និង​កូនចៅ​របស់គាត់​នាំគ្នា​គោរព​ស្រឡាញ់​សត្វ​គោ​ឈ្មោល​មួយ​ក្បាល​នេះ ហើយក៏​ចាត់ទុក​សត្វ​គោ​នោះ​ដូចជា​ប្តី​គាត់​នៅរស់​ហើយក៏​ហៅថា​តា វា លោកឪពុក ឬ​លោកតា​ពិសារ​នេះ​ពិសារ​នោះ ហើយក៏​បានរៀបចំ​កន្លែង​ស​ម្រា​ន​នៅលើផ្ទះ​មាន ដូចជា​ពូក កន្ទេល ខ្នើយ មុង ភួយ​និង​កង្ហា​ជាដើម​។

ក្រោយពី​មានការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ពី​ភាពខុសប្រក្រតី​របស់​ស​ត្វ​គោ ដែល អ្នកភូមិ ក៏ដូចជា​ក្រុមគ្រួសារ ចាត់ទុកថា មនុស្ស​ចាប់កំណើត​នេះ​ក្នុង​មួយថ្ងៃៗ​ជាពិសេស ពេល​ល្ងាច គឺមាន​អ្នកភូមិ​ជាច្រើន​នាក់ បាន​ទៅ​មើល​គោមួយ​ក្បាល​នោះ​ឡើងទៅ​ដេក​នៅលើផ្ទះ ដូច​មនុស្ស​។​

អ្នកភូមិ​ម្នាក់​រស់នៅ​ភូមិ​កញ្ជរ​ឃុំ​កញ្ជរ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៧​នេះ​បាន​លើកឡើងថា​អ្វីដែល​អ្នកភូមិ​របស់គាត់​មានការ ភ្ញាក់ផ្អើល​និង​មានការ​បបួលគ្នា​ចង់​មក​មើល​សត្វ​គោមួយ​ក្បាល​នេះ ពិត​ជាមាន​វិញ្ញាណ ចេះដឹង​ដូច​មនុស្សលោក​យើង​អ​ញ្ជឹ​ង​៕S

​លោកតា​ម្នាក់​ស្លាប់​ជាង​មួយឆ្នាំ​ចាប់កំណើត​ជា​សត្វ​គោ​មានការ​ភ្ញាក់ផ្អើល​នៅ​ស្រុក​ឆ្លូង​

​មនុស្ស​មក​ចាប់កំណើត​ជា​សត្វ​គោ​មានការ​ភ្ញាក់ផ្អើល​នៅ​ស្រុក​ឆ្លង​(​រូប​៖​សេង​ឃួន​)​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17

ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM