មាតិកាៈ ប្លែកៗ

ម្ជុល​១៥០​ដើម ត្រូវបាន​គេ​រកឃើញ​ក្នុង​ខ្លួន​បុរស​ឥណ្ឌា​ម្នាក់​

​ដោយ ៖រតនៈ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 03:15:PM

ពួក​វេជ្ជបណ្ឌិត​មានការ​ភ្ញាក់ផ្អើល​ក្រៃលែង ពេល​រកឃើញ​ម្ជុល ១៥០ ដើម ក្នុង​ខ្លួន​បុរស​ឥណ្ឌា​ម្នាក់ ដោយ​មិន​ច្បាស់​មូលហេតុ ។​

​លោក បា​ឌ្រី​ឡា មេ​ណា  អាយុ ៥៦ ឆ្នាំ បាន​ទៅ​មន្ទីរពេទ្យ​ចំនួន ៦ និង​ឆ្លងកាត់​ការវះកាត់ ៣ លើក ដើម្បី​យក​ម្ជុល​ជាប់​នៅ​ដៃ​, បាតជើង និង​ក ។​

​លោក បាន និ​យា​យ​ថា លោក​មិនដែល​ចាក់​ម្ជុល​ចូលខ្លួន ហើយក៏​មិន​ច្បាស់​ចំនួន​ម្ជុល​នោះ​ត្បុល​ចូលខ្លួន​គាត់​ដោយ​វិធី​ណា​ដែរ ។​

​វេជ្ជបណ្ឌិត ឡា​លី​ហ្វ មូ​ហាន ប៉ា​រ៉ា​សា ( Lalif Mohan Parashar) ដែលជា​អ្នក​វះកាត់​ឲ្យ​លោក បា​ឌ្រី​ឡា បាន ឲ្យ​ដឹងថា ពិតជា​មិនគួរ​ឲ្យ​ជឿ អ្នកជំងឺ​ពុំមាន​រងរបួស​ធ្ងន់​
​ធ្ង​រណា​មួយ​ឡើយ ។​

​លោក​បាន​បន្តថា «​ការវះកាត់​យក​ម្ជុល​នេះ​ចេញ​ក្រៅ​ដោយ​សុវត្ថិភាព ពុំមែន​ជា​រឿង​ងាយស្រួល​ឡើយ ។ ម្ជុល​មួយចំនួន​ស៊ី​ជ្រៅ​ចូល​បំពង់​អាហារ និង​ទាំង​សរសៃឈាម​ផ្ត​ត់​ផ្គង់​ឈាម​ចិញ្ចឹម​ខួរក្បាល​» ។​

​មុននេះ​ប៉ុន្មាន​ខែ លោក បា​ឌ្រី​ឡា  បាន​ទៅកាន់​មន្ទីរពេទ្យ ហើយ​ត្អួ​ញ​ត្អែ​រ​អំពី​ការឈឺ​ជើង និង​កើត​ជំងឺ​ទឹកនោមផ្អែម ។ ពេល​ថត​កាំរស្មី X វេជ្ជបណ្ឌិត​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​​ឃើញ​មាន​ម្ជុល ៧៥ ដើម ក្នុង​ខ្លួន​បុរស​នេះ ។ គាត់​បាន​ស្រក​ទម្ងន់ ៣០ គីឡូ ចាប់ពីពេលនោះ និង​បាន​ទៅ​មន្ទីរពេទ្យ​ជាច្រើន ដើម្បី​សុំ​ការវះកាត់ ប៉ុន្តែត្រូវបដិសេធ ដោយ​បារម្ភ​ខ្លាច​​ប៉ះពាល់​ដល់​អាយុជីវិត ។​

​ចុងក្រោយ វេជ្ជបណ្ឌិត​នៅ​ទីក្រុង ហ្វា​រី​ដា​បាត ( Faridabad) បានទទួល​វះ​កា់ត និង​រកឃើញ​បន្ថែម ៧៥ ម្ជុល​ទៀត ។ ក្រោយ​ការវះកាត់ ៣ ដង អូសបន្លាយ​ពេល​ច្រើន​ម៉ោង វេជ្ជបណ្ឌិត​បាន​ចាប់​ចេញ​ម្ជុល​ទាំងអស់​ដោយ​ជោគជ័យ ។​

​លោក​វេជ្ជបណ្ឌិត បាន​និយាយថាៈ «​បា​ឌ្រី​ឡា  មកដល់​ទីនេះ​ក្នុងស្ថានភាព​គ្រោះថ្នាក់ ។ គាត់​មិនអាច​និយាយ ឬ បរិភោគ​កើត អត្រា​នៅរស់​របស់​អ្នកជំងឺ​មិន​ខ្ពស់
​តែ​យើងខ្ញុំ​បាន​ទទួលយក​ករណី​លំបាក​នេះ​» ។​

​បច្ចុប្បន្ន សុខភាព​របស់លោក បា​ឌ្រី​ឡា  បាន​ប្រសើរឡើង​ច្រើន និង​កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ លោក និង​ក្រុមគ្រួសារ ជានិច្ចកាល​អះអាងថា មិនបាន​ចាក់​ម្ជុល​ចូល​
​ខ្លួន​ដោយ​ខ្លួនឯង​ទេ ៕ ប្រែ​សម្រួលៈ រតនៈ

ម្ជុល​១៥០​ដើម ត្រូវបាន​គេ​រកឃើញ​ក្នុង​ខ្លួន​បុរស​ឥណ្ឌា​ម្នាក់​

ម្ជុល​ជ្រៀតចូល​ក ធ្វើ​ឲ្យ​លោក បា​ឌ្រី​ឡា មិនអាច​បរិភោគ ឬ និយាយ​កើត​

ម្ជុល​១៥០​ដើម ត្រូវបាន​គេ​រកឃើញ​ក្នុង​ខ្លួន​បុរស​ឥណ្ឌា​ម្នាក់​

​លោក បា​ឌ្រី​ឡា ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រោយ​ការវះកាត់​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM