មាតិកាៈទេសចរណ៍

សត្វ​ប្រចៀវ​រាប់សិប​ក្បាល​នៅ​រូងភ្នំ​សំពៅ​ជា​ផលិតផល​ទេសចរណ៍​កំពុង​ពេញនិយម​

​ដោយ ៖មូល សម្បត្តិ​ ថ្ងៃទី 3 មិថុនា 2017 ម៉ោង 03:57:PM

(​ភ្នំពេញ​)៖ សត្វ​ប្រចៀវ​រាប់សិប​ក្បាល​ដែល​កំពុង​រស់នៅ​ភ្នំ​សំពៅ កំពុង​ក្លាយទៅជា​ផលិតផល​ទេសចរណ៍ មួយ​ពេញនិយម ទាក់ទាញ​ភ្នែក​​ទេសចរ​បរទេស​ជាច្រើន​នាក់មក​ទស្សនា​ក្នុង​មួយថ្ងៃៗ ។​
​    ​
​លោក អ៊ុច អ៊ុំ​ភី​នីសា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ២៩ ខែ ឧសភា​ថា​ដោយសារ​មានការ​ចាប់​​អារម្មណ៍ ពី​សំណាក់​ទេសចរ​បរទេស​មកលេង​កំសាន្ត​នៅ​រមណីយដ្ឋាន​ភ្នំ​សំពៅ ដែលជា​រមណីយដ្ឋាន​-​វប្បធម៌ ជា​រៀងរាល់ឆ្នាំ​ហើយ​នៅ​ទី​​នោះ​ក៏មាន​សត្វ​ប្រចៀវ ហើរ​ចេញពី​រូងភ្នំ​សំពៅ​រាប់សិប​ក្បាល ធ្វើឱ្យ​ទេសចរ​បរទេស​ចាប់អារម្មណ៍ ចង់​មើល​សកម្មភាព​វា ហើរ​ចេញពី​រូងភ្នំ និង​ស្រែកយំ​យ៉ាង​អឺងកង​។​
​    ​
​លោក​ប្រធាន​មន្ទីរ​បានលើកឡើង​ថាៈ សត្វ​ប្រចៀវ​នេះ​វា​ចេញ​ដើរ​ស្វែងរក​ចំណី​នាពេល​ល្ងាច ប្រហែល​ម៉ោង​៥​ទៅ​មោង​៦ ជា​ទៀងទាត់  ដោយ​ពួកវា​ហើរ​ចែកជា​៤ ក្រុម តែមាន​ពីរ​ក្រុម​សំខាន់​ដែល​គេ​តាមដាន​វា ឃើញ​មួយក្រុម​ឆ្ពោះទៅ​បឹង​ទន្លេសាប​មួយក្រុម​ទៀត​បាន​បំ​​បែក​ខ្លួន​វា​មក​តំបន់​សមុទ្រ វា​រកស៊ី​ពេលយប់ លុះដល់​ម៉ោង​៤​ទាបភ្លឺ គឺ​វា​មកជួបជុំ​គ្នា​វិញ ជា​ទៀងទាត់​ដូច​ទូរស័ព្ទ​ណាត់​ជួបគ្នា​អញ្ចឹង ។ ​ទេសចរ​បរទេស​ដែល​ចង់​ទស្សនា​បំផុត​គឺ​ពេល​វា​ចេញដំណើរ ចេញពី​រូងភ្នំ​ពពេល​ល្ងាច ជា​រៀងរាល់ ល្ងាច​តែម្តង ។​ដូច្នេះ​ភ្ញៀវ​ទេសចរណ៍​ចង់​​មើល​វា​លុះត្រាតែ​រង់ចាំ​វា នៅ​កន្លែង​មាត់​រូងភ្នំ ។ ដោយ​មើលឃើញ​ការលំបាក​របស់​ភ្ញៀវ​ក្នុងការ​អង្គុយ​រង់ចាំ​មើល​ដូច្នេះ មន្ទីរ​ទេសចរណ៍​​ខេត្ត​ក៏​ចាប់ផ្តើម​រៀបចំ​ដាក់​កៅអី​២​ជាន់​ទទួលភ្ញៀវ​ឱ្យ​អង្គុយ រៀបចំ​សណ្តាប់ធ្នាប់ អ្នករកស៊ី​ដឹកជញ្ជូន (​ម៉ូតូឌុប និង​ម៉ូតូ​កង់​បី​)​កុំឱ្យរ​ញេ​រ​​ញ៉ៃ ធ្វើ​កន្លែង​ទុកឱ្យ​ភ្ញៀវ​ស្នាក់នៅ ពង្រឹង​សេវា​បំរើ​ឱ្យមាន​គុណភាព សំរាប់​រមណីយដ្ឋាន​មួយ​នេះ ។​
​    ​
​លោក​ប្រធាន​បានបញ្ជាក់​ប្រាប់ថាៈ ជា​មធ្យម​ទេសចរ​បរ​ទេស​មក​ទស្សនា​សត្វ​ប្រចៀវ​មាន ៤០​នាក់​ក្នុង​មួយថ្ងៃ ៗ​។​ភ្ញៀវ​ក្នុងស្រុក​មាន​ប្រ​​មាណ​៣០​នាក់​ក្នុង​មួយថ្ងៃៗ ។​
 
​ក្រៅពី​សត្វ​ប្រចៀវ និង​រមណី​ដ្ឋា​ន​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ចេញ ខេត្តបាត់ដំបង​គឺជា​ខេត្ត​មួយ​សំបូរ ទៅដោយ​សំណង់​អាគារ​ចាស់ៗ​ជំនាន់​សម័យ​អាណានិគម​បារាំង ប្រមាណ​៨០០​អារ​គារ ដែល​ត្រូវ​អភិរក្ស ហើយ​កំពុង​ត្រៀម​ដាក់ចូល​ទៅក្នុង​អង្គការ យូ​នី​ស្កូ​ឆាប់ៗ​ខាងមុខនេះ​៕

សត្វ​ប្រចៀវ​រាប់សិប​ក្បាល​នៅ​រូងភ្នំ​សំពៅ​ជា​ផលិតផល​ទេសចរណ៍​កំពុង​ពេញនិយម​

សត្វ​ប្រចៀវ​រាប់សិប​ក្បាល​នៅ​រូងភ្នំ​សំពៅ​ជា​ផលិតផល​ទេសចរណ៍​កំពុង​ពេញនិយម​

សត្វ​ប្រចៀវ​រាប់សិប​ក្បាល​នៅ​រូងភ្នំ​សំពៅ​ជា​ផលិតផល​ទេសចរណ៍​កំពុង​ពេញនិយម​

សត្វ​ប្រចៀវ​រាប់សិប​ក្បាល​នៅ​រូងភ្នំ​សំពៅ​ជា​ផលិតផល​ទេសចរណ៍​កំពុង​ពេញនិយម​

សត្វ​ប្រចៀវ​រាប់សិប​ក្បាល​នៅ​រូងភ្នំ​សំពៅ​ជា​ផលិតផល​ទេសចរណ៍​កំពុង​ពេញនិយម​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏


Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM