មាតិកាៈទេសចរណ៍

កោះ​សង្សារ​ដែល​គេ​ល្បី​ថា​ជា ម៉ា​ល់​ឌី​វ ទី​២ មាន​ចំណុច​ពិសេស​ជាច្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍​

​ដោយ ៖Samedy ថ្ងៃទី 7 កក្កដា 2017 ម៉ោង 12:46:PM

កោះ​សង្សារ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា​ជា​កោះ​ម៉ា​ល់​ឌី​វ ទី​២ ដែល​លេច​រូបរាង​ឡើង​នៅលើ​ទឹកដី​ខេត្ត ព្រះសីហនុ​។ កោះ​ដ៏​ស្រស់ស្អាត​មួយ​នេះ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ពី កោះរុង ហើយ​ប្រសិនបើ​ជិះ​កប៉ាល់​ចេញពី​ទី​រួម​ខេត្ត ប្រិយមិត្ត​ត្រូវ​ចំណាយពេល​ប្រមាណ​ជា ៣០ ទៅ ៤០​នាទី ដើម្បី​ទៅដល់​ទីកន្លែង​ហាក់បីដូចជា​ឋានសួគ៌​នេះ​។​


១២ ចំណុច​ខាងក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ​របស់ កោះ​សង្សារ​៖

១. ភោជនីយដ្ឋាន​លើទឹក​៖ ទីនេះ​គឺជា​ចំណុច​ដែល​បានឃើញ​មុនគេ​បង្អស់ ហើយ​វា​ជាទី​តាំង​ដែល​គេ​ប្រើ​សម្រាប់​ទទួលទាន​អាហារ​ទាំង​៣​ពេល​របស់​ភ្ញៀវ ដែល​បាន​ទៅលេង​ទីនោះ​ទាំងអស់​។

២. ស្ពាន​តំណាង​កោះ​សង្សារ​៖ អ្នក​ដែល​បាន​ទៅ​ទីនោះ​មិនអាច​រំលង​ស្ពាន​ខ្វាត់ខ្វែង​ចេញពី​ផ្ទះមួយ​ទៅផ្ទះ​មួយទៀត​បានឡើយ ហើយ​វា​ក៏​ជា​និមិត្តរូប​សម្រាប់​កោះ​នេះ​ផងដែរ បើតាម​ការអះអាង​រប​ស់​អ្នកតំណាង​កោះ​នោះ​។

៣. កន្លែង​អង្គុយ​មើល​ថ្ងៃ​រះ​និង​ថ្ងៃ​លិច​៖ ភោជនីយដ្ឋាន​លើទឹក​មិន​ត្រឹមតែ​ជា​កន្លែង​ទទួលទាន​អាហារ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាទី​តាំង​អំណោយផល​បំផុត​សម្រាប់​មើល​សម្រស់​ថ្ងៃ​រះ​និង​ថ្ងៃ​លិច​ផងដែរ​។​

៤. វីឡា​ស្នាក់នៅ​ទាំង​៣​ប្រភេទ​៖ អ្នក​ដែលមាន​បំណង​ទៅលេង​នៅ​ទីនោះ​អាច​ពិចារណា​ទៅលើផ្ទះ​ទាំង​៣​ប្រភេទ​របស់ កោះ​សង្សារ​បាន គឺ​វីឡា​លើទឹក វីឡា​លើ​ភ្នំ និង​ប្រភេទ​វីឡា​មើល​ទេសភាព​សមុទ្រ ដែល​វីឡា​ទាំង​៣​ប្រភេទ​សរុប​ចូលគ្នា​មាន​ចំនួន ២៧​ខ្នង​។​

៥. កន្លែង​មើល​ផ្កាថ្ម និង ត្រី​ដ៏​ស្រស់ស្អាត​៖ ដែនសមុទ្រ​ជុំវិញ​កោះ ២៥០​ម៉ែត្រ ត្រូវបាន​អភិរក្ស​យ៉ាង​ខ្ចប់​ខ្ជួន ដោយមាន​ការចូលរួម​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​។ ផ្កាថ្ម​ទាំងអស់​ត្រូវបាន​រក្សា​ក្នុង​ទ្រង់ទ្រាយ​ដើម ភ្ញៀវ​ដែល​ចុះទៅ​មើល​ផ្កាថ្ម និង​សត្វ​សមុទ្រ​ទាំងអស់​មិនអាច​ទម្លាក់ ឬ​យក​អ្វី​ចេញពី​ទឹកសមុទ្រ​បានឡើយ​។​

៦. កោះ​អូន និង កោះ​បង​៖ កោះ​សង្សារ គឺ​ឈ្មោះ​ដែល​រួមបញ្ចូល​គ្នា​រវាង​កោះ​បង និង​កោះ​អូន​។ កោះ​បង ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​ឡើង​ភ្នំ​មើល​ធម្មជាតិ​សម្រាប់​ដែល​ចូលចិត្ត​ផ្សងព្រេង​និង ឡើង​ភ្នំ ចំណែកឯ​កោះ​អូន គឺជា​ទីតាំង​មូលដ្ឋាន​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ​របស់​ភ្ញៀវ​ដូចជា ការ​ស្នាក់នៅ ការទទួល​ទាន​អាហារ ការហាត់​កីឡា ធ្វើ​យូ​ហ្គា ជាដើម​។​
​កោះ​អូន​
​កោះ​បង​

៧. អំពី​ភ្ញៀវ​មក​ស្នាក់នៅ​៖ បើតាម​ការអះអាង​រប​ស់​អ្នកតំណាង បាន​បញ្ជាក់ថា​ភ្ញៀវ​ដែល​មក​ស្នាក់​នៅទីនេះ​ភាគច្រើន​គឺ អាមេរិក អូស្ត្រាលី និង អង់គ្លេស សម្រាប់​អាស៊ី​វិញ​គឺ​តិចតួច​បំផុត ឬ​ស្ទើរតែ​មិនមាន​សោះ​។​

៨. តម្លៃ​បន្ទប់​ក្នុងការ​ស្នាក់នៅ​៖ អាស្រ័យទៅលើ​រដូវ​ខ្ពស់​និង រដូវ​ទាប (Hight Season​និង Low Season) ប៉ុន្តែ​ជាទូទៅ​តម្លៃ​ប្រមាណ​ជាង​១​ពាន់​ដុល្លារ​ឡើងទៅ​។ សម្រាប់​វីឡា​លើ​ភ្នំ​មានតម្លៃ​ទាប​ជាងគេ​បំផុត បន្ទាប់មក​ប្រភេទ​វីឡា​មើល​ទេសភាព​សមុទ្រ និង​ថ្លៃ​បំផុត​នោះ​គឺ វីឡា​លើទឹក​។​

៩. ភាព​ផ្ទាល់ខ្លួន​និង​ស្ងប់ស្ងាត់​៖ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​ផ្ទាល់ខ្លួន​ទីនោះ​គឺ​សក្ដិសម​បំផុត ព្រោះ​ទីនោះ​ស្ងប់ស្ងាត់​ពោរពេញ​ទៅ​សម្រស់​ធម្មជាតិ​។​

១០. ឆ្នេរ​ខ្សាច់​សក្បុស​៖ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ងូតទឹក​សមុទ្រ​ធានាថា​ទៅដល់​ទីនោះ​ប្រាកដជា​ជក់ចិត្ត​ដិតអារម្មណ៍​ជាមួយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ត្រកាល​លាក់ខ្លួន​នៅ​ឆ្នេរ​កោះ​សង្សារ​នេះ​តែម្ដង​។​

១១. ល្វែង​ម៉ោង​៖ សម្រាប់​ល្វែង​ម៉ោង​ត្រូវ​បានកំណត់​ឲ្យ​ដើរ​ខុសគ្នា​ចំនួន​១​ម៉ោង​។ ឧទាហរណ៍​៖ នៅ​ដីគោក​ម៉ោង ៦​ព្រឹក នៅ​កោះ​សង្សារ​គឺ​ម៉ោង​៧​ព្រឹក​។

១២. អាហារ​ពេល​ល្ងាច​៖ ជារឿយៗ​ទីតាំង​សម្រាប់​ទទួលទាន​អាហារ​ពេល​ល្ងាច​របស់​ភ្ញៀវ​ត្រូវបាន​ផ្លាស់ប្ដូរ​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត​នៅលើ​កោះ ដែល​បានរៀបចំ​ដោយផ្ទាល់​ពី កោះ​សង្សារ តែម្ដង​។ ការធ្វើ​បែបនេះ​ក្នុង​គោលបំណង​ឲ្យ​ភ្ញៀវ​ទាំងអស់​ទទួលបាន​អារម្មណ៍​ប្លែក​ក្នុងការ​ទទួលទាន​៕

​ទស្សនា​វីដេអូ ៖




អត្ថបទ​៖ Sabay


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏


Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM