មាតិកាៈទេសចរណ៍

សួនសត្វ​ទឹកឈូ​មាន​សត្វ​និង​ដំណាំ​ហូប​ផ្លែ​ច្រើន​ប្រភេទ​សម្រាប់​គយគន់​

​ដោយ ៖បូកគោ​ ថ្ងៃទី 16 កក្កដា 2017 ម៉ោង 09:19:AM

រមណីយដ្ឋាន​សម្រាប់​លម្ហែ​កម្សាន្ត ដែល​អភិរក្ស​បាន​នូវ​ពពួកសត្វ​ល្អៗ និង​រុក្ខជាតិ​ហូប​ផ្លែ ប្រណីតៗ គឺ​សួនសត្វ និង​សួន​ដំណាំ ញឹម វណ្ណដា ទឹកឈូ ខេត្តកំពត​។ ទី​គយគន់​ដ៏​សែន​មនោ​រម្យ​នេះ ស្ថិតក្នុង​ទឹកដី​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ប្រមាណ​ប្រហែល​ប្រាំបី​គីឡូម៉ែត្រ​ភាគ​ពាយព្យ នៃ​ទី​រួម​ខេត្ត កៀក​បង្កើយ​ជាមួយ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ​។​

​លោក​វង្ស ស៊ីម មេការ​សួនសត្វ​ទឹកឈូ​បាន​រៀបរាប់ថា ក្នុង​សួន​បច្ចុប្បន្ន​មាន​សត្វ​ចំនួន​៦២​ប្រភេទ​។ សត្វ​ទាំងនោះ ជា​ពពួក​ស៊ីសាច់ ស្មៅ ស្រូវ ដូង អំពៅ ដែល​ត្រូវ​ចំណាយ​ប្រមាណ​ពី​៦០​ម៉ឺន​រៀល ទៅ​៧០​ម៉ឺន​រៀល​សម្រាប់​ចំណី​ប្រចាំថ្ងៃ​។ នេះ​មិនទាន់​គិត​នៅពេល​ពួកវា​ឈឺ​ដែល​ត្រូវ​ពឹងពាក់​ពេទ្យ​ជំនាញ​មក តាមដាន និង​ព្យាបាល​ជំងឺ​ផង​។

​មេការ​ដដែល​នេះ បាន​បន្តថា ពេល​មើលឃើញ​ស្ថានភាព​សត្វ​ហាក់ដូច ជាមាន​សុខភាព​មិនល្អ ចាំបាច់​ត្រូវ​ទំនាក់ទំនង​ជាមួយ​ពេទ្យ​មកពី​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែលមាន​ជំនាញ​ខាង ជំងឺ​សត្វ​ច្បាស់លាស់ ហើយក៏​មាន​អ្ន​រង់ចាំ​តាមដាន​ជាប្រចាំ​ផងដែរ​។ អាជីវកម្ម​ចិញ្ចឹមសត្វ​សម្រាប់​ទទួលភ្ញៀវ​ចូល​ទស្សនា​កម្សាន្ត មិនដែល​បាន​ប្រាក់ចំណេញ​មកវិញ​ទេ​។ បច្ចុប្បន្ននេះ​ភ្ញៀវ​មានការ​ថយចុះ​ច្រើន ដោយ​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ អាច​រកប្រាក់​ចំណូល​ពី​៣០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល ឯ​ក្នុង​ថ្ងៃ​ធម្មតា​បានតែ​បួន​ម៉ឺន​រៀល​ទៅ​ប្រាំ​ម៉ឺន​រៀល​ប៉ុណ្ណោះ ដែល​ប្រឈម​នឹង​ការដក​លុយ មក​បង្គ្រប់​សម្រាប់​ចំណី​សត្វ​ជា​ដរាប​។

​លោក វង្ស ស៊ីម បាន​រំលឹក​ឱ្យដឹងថា សួនសត្វ សួន​ដំណាំ ញឹម វណ្ណដា ទឹកឈូ​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០០ លើ​ផ្ទៃដី​ជិត​១៨​ហិកតា ដែល​ពេល​ចាប់ផ្តើម​មាន​សត្វ​ជិត​៨០​ប្រភេទ​។ កាលនោះ​ព្រោះតែ​ប្រភេទ​សត្វ​ខ្លះ​មិនទាន់​ស៊ាំ​អាកាសធាតុ និង​បរិយាកាស​ជុំវិញ​ទើប​សត្វ​មួយ ចំនួន​បាន​ស្លាប់​ទៅវិញ​បណ្តើរៗ​។ ពពួកសត្វ​ខ្លះ​ត្រូវ​នាំមក​ពី​បរទេស​មានតម្លៃ​ខ្ពស់ និង​ជួប​ការលំបាក​ផង ទើប​ខកខាន​ក្នុងការ​ប្រមូល​មក​ជំនួស​ចំពោះ​សត្វ​ដែល​បាន​បាត់បង់​ទៅនោះ​។

​លោក​វង្ស ស៊ីម នៅបាន​បញ្ជាក់​ផងដែរ​ថា ក្រៅពី​ការ​ទស្សនា​សត្វ​ទាំង​ជាង​៦០​មុខ​នោះ ក្នុង​សួន​នេះ​ភ្ញៀវ​នៅ​អាច​គយគន់​ដំណាំ​ហូប​ផ្លែ​ប្រណីតៗ ជាច្រើន​ប្រភេទ​ទៀត តាម​លក្ខណៈ​ធម្មជាតិ​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ​។​

​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​រៀបរាប់ថា សួនសត្វ​ទឹកឈូ​គឺជា​ចំ ណែ​កមួយ​ក្នុងការ​ទាក់ទាញ​ទេសចរ​ឱ្យចូល​មកកាន់​ខេត្តកំពត​។ កាល​ទើបនឹង​បើក​ដំបូង កន្លែង​កម្សាន្ត នេះ​មានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​គ្រប់ទិសទី​។ ប៉ុន្តែ​តាម​ការកត់សម្គាល់​ជាក់ស្តែង សព្វថ្ងៃ បរិមាណ​ភ្ញៀវ ថយចុះ​ខ្លាំង មិនដឹងថា​មកពី​អ្វី​នោះទេ ហើយ​ខាង​លោក​ក៏​មិន​បានដឹង​ស៊ីជម្រៅ​ដែរ ព្រោះ​ជា​កន្លែង​របស់ ឯកជន​។ នេះ​អាចមកពី​ការ​វិវឌ្ឍន៍​ក្នុង​សន្តាន​ចិត្ត​របស់​អ្នកទេសចរ​ក៏​ថា​បាន ព្រោះ​រយៈពេល​១៥ ទៅ​១៦ ឆ្នាំ ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ​តែ​ប្រែប្រួល​។​

ស្ថិតក្នុង​ស្ថានភាព​បែប​នេះ អ្នកមាន​ចំណង់​ចំណូល​ពពួកសត្វ​បាន​និយាយថា ជា​រឿង​ល្អ​បំផុត​បើ គ្រប់គ្នា​មានចិត្ត​ស្រឡាញ់​ធម្មជាតិ ពិសេស​ពពួកសត្វ​ដែល​ងាយ​ប្រឈម​នឹង​ការបាត់បង់​។ ដំណើរ​កម្សាន្ត នៅ​សួនសត្វ​ទឹកឈូ​នេះ ក្រៅពី​ចំណេញ​នូវ​ភាពសប្បាយ​ក្នុងការ​គយគន់​ពពួក​សត្វ​ច្រើន​ប្រភេទ និង​ដើមឈើ​ប្រកបដោយ​ម្លប់​ត្រឈឹងត្រឈៃ ប្រយោជន៍​ដ៏​សំខាន់​មួយ គឺ​ការរួមចំណែក​ដើម្បី​ជួយ​ដល់​ជីវិត​សត្វ ដែល​កាន់តែ​ហោចទៅ​ស្ទើរ​គ្រប់​ទីកន្លែង​នោះ​៕​

សួនសត្វ​ទឹកឈូ​មាន​សត្វ​និង​ដំណាំ​ហូប​ផ្លែ​ច្រើន​ប្រភេទ​សម្រាប់​គយគន់​ (រូប៖ បូកគោ)

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

ទេសចរណ៏

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17

ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM