មាតិកាៈទេសចរណ៍

តេ​ទឹក​ពុះ​ទើបនឹង​ចេញដំណើរ បង្កើត​សហគមន៍​ទេសចរណ៍​ជាមុនសិន

​ដោយ ៖ មូល ស​ម្ប​ត្កិ​ ថ្ងៃទី 20 មិថុនា 2017 ម៉ោង 11:48:AM

(​ភ្នំពេញ​)៖ សហគមន៍​អេកូ​ទេសចរណ៍​ធ​លម្ម​ជាតិ តេ​ទឹក​ពុះ​បានចេញ​រូបរាង​ជា​បណ្តើរៗ​ហើយ​មកដល់ បច្ចុប្បន្ននេះ​បន្ទាប់ពី​ក្រុមហ៊ុន​ចិន​មួយ​មក​អភិវឌ្ឍ ដោយ​គ្រាន់តែ​បាន​អាជ្ញាប័ណ្ណ​ពី CDC ហើយ​ទុកចោល​ឱ្យ​មេម៉ាយ​ជិត ១០​ឆ្នាំ​កន្លងមកនេះ ។
​    ​
​លោក ឈឿន សុធន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់ឱ្យដឹង​នៅថ្ងៃនេះ​ថាៈ យើង​បាន រៀបចំ​ប្រមូល​ប្រជាជន ៣​ឃុំ​ឱ្យ​ស្ម័គ្រ​​ចិត្ត​ចូល​ជា​សមាជិក​សហគមន៍​ដើម្បី​រៀបចំ​តំបន់​តេ​ទឹក​ពុះ​នេះ​ឱ្យទៅជា​អេកូ​ទេសចរណ៍ធម្មជាតិ​ប្រកបទៅដោយ​ភាព​ទាក់ទាញ​ឱ្យ​ទេសចរ​ចូលទៅ​កំសាន្ត​ឱ្យបាន​ច្រើន ។

​ការរៀបចំ​តំបន់​នេះ​ឱ្យទៅជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ទំនងជា​មិនបាន​កែច្នៃ​ទាញយក​ទឹក​ពុះ​ធម្មជាតិ​នៅទីនេះ​មក​ធ្វើជា​មណ្ឌល​​សុខភាព​សម្រាប់​បំរើភ្ញៀវ​នោះទេ ។ ដោយ​គ្រាន់តែ​ទុកចោល​ទីតាំង ទឹក​ពុះ​នេះ ជា​វត្ថុ​មួយ​ឱ្យ​ភ្ញៀវ​មក​មើល​ឱ្យឃើញ​តែប៉ុណ្ណោះ ។
​    ​
​លោក សុធន បាន​ប្រាប់ថា​យើង​បាន​ឡើង​គម្រោង​រៀបចំ កែច្នៃ​តំបន់​នេះ ឱ្យ​សមាជិក​សហគម​ចេះ ធ្វើ​តូប​លក់​ចំណីអាហារ ។​នៅក្នុង​​សហគមន៍​នេះ​យើង​មាន​ជនជាតិភាគតិច សួយ រស់នៅ​ដូច្នេះ​យើង​ប្រាប់ ពួកគាត់​ឱ្យ​ចេះ រក្សា​ប្រពៃណី​បុរាណ​ដដែល​គេ​រស់នៅ​និង​មាន​​ផ្ទះ​ជនជាតិ សួយ ត្រូវ​ចេះ​រក្សាទុក​អភិរក្ស​សំ រាប់​មើល​ភ្ញៀវ​មើល​កំសាន្ត ។ ដំបូង​យើង​កាន់​ដៃ​គាត់ និង​ដឹក​ដៃ​គាត់​ឱ្យ​គាត់​រៀន​ដើរ​។ បើ​យើង​មិន​ដឹក​ដៃ គាត់​ឱ្យ​គាត់​ចេះ​ដើរ​ទេ គឺ​គាត់​អត់​ដើរ​អត់​រួច​ទេ ។ យើង​បង្រៀន​គាត់​យូរៗ​ទៅ​គឺ​គាត់​ចេះ​ដើរ​ដោយ​ខ្លួនឯង ហើយ ។ នេះហើយ​ជា​គម្រោង​បង្កើតឱ្យមាន​សហគមន៍​នៅ​តំបន់​តេ​ទឹក​ពុះ ដែល​ក្រសួងទេសចរណ៍​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​លើកស្ទួយ​តេ​ទឹក​ពុះ​នេះ​ឱ្យទៅជារ​ម្មនី​យ៍​ដ្ឋា​ន​ទេសចរណ៍​ថ្មី​មួយ​នៅ​ខេត្ត កំពង់ស្ពឺ ។​
​    ​
​តេ​ទឹក​ពុះ​ស្ថិតនៅ​ភូមិ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ គឺជា​កេរ្តិ៍​ធម្មជាតិ​ចែក​ឱ្យមក​យូរយា ណាស់​មកហើយ​តែ​យើង​ជា​ម្ចាស់​ធម្ម​​ជាតិ​នៅទីនេះ មិនបាន​កែច្នៃ​ទាញយក​ទឹក​ក្តៅ​ធម្មជាតិ​នេះ មក​ធ្វើជា​ផលិតផល​ទេសចរណ៍​ថ្មី សំរាប់​បំរើឱ្យ​សុខភាព​ដល់​ភ្ញៀវ​នោះទេ ។ នៅ​ប្រទេស​មួយចំនួន​គេ​មាន ទឹក​ក្តៅ​ធម្មជាតិ​ចេញពី​ក្រោម​ដី​ដូច​តេ​ទឹក​ពុះ​យើង​ដែរ ។ តែ​ដោយ​គេ​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ធ្វើឱ្យ​តំបន់ ទឹក​ពុះ​ទាំងនេះ​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី ទាក់ទាញ​ទេសចរ​បរទេស​ជាច្រើន​ចូលមក​កំសាន្ត​មុជ​លេង​និង​ជា​មណ្ឌល​បំប៉ន​​សុខភាព​ថែមទៀត​ផង ។ ពិសេស​នៅ​ប្រទេស​វៀតណាម​ក៏​គេ​មានទឹក​ពុះ​ធ្ម​ជាតិ ដូច​យើង​ផងដែរ ជប៉ុន​ទឹក​ពុះ​ធម្មជាតិ​បែបនេះ​គឺ​​គេ​អភិវឌ្ឍ​លឿន ហើយ​ទេសចរ​ចូល​លេង​កំសាន្ត​ជាច្រើន ក្នុង​មួយឆ្នាំៗ ៕

តេ​ទឹក​ពុះ​ទើបនឹង​ចេញដំណើរ បង្កើត​សហគមន៍​ទេសចរណ៍​ជាមុនសិន

លោក ឈឿន សុធន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​មានផែនការ​តំបន់​តេ​ទឹក​ពុះ​នេះ​ឱ្យទៅជា​អេកូ​ទេសចរណ៍ធម្មជាតិ

តេ​ទឹក​ពុះ​ទើបនឹង​ចេញដំណើរ បង្កើត​សហគមន៍​ទេសចរណ៍​ជាមុនសិន


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏


Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM