មាតិកាៈទេសចរណ៍

២០ ឆ្នាំ​បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​មក​ចិន​គ្រប់គ្រង​វិញ ទីក្រុង​នេះ​នៅតែមាន​ភាពរស់រវើក​ខ្លាំង​ដដែល​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 3 កក្កដា 2017 ម៉ោង 05:10:PM

​    ​សេរីភាព​គឺជា​ពាក្យ​ដែល​គេ​និយាយ​ពេញៗ​មាត់​នៅ​ហុងកុង​។ ចាប់តាំងពី​ចក្រភព​អង់គ្លេស​បានប្រគល់​អតីត​អាណានិគម​អង់គ្លេស​នេះ​ដល់​ចិន​វិញ កាលពី ២០ ឆ្នាំមុន គិត​ត្រឹម​សប្តាហ៍​នេះ គឺមាន​ការតវ៉ា​ជាច្រើន​ជុំវិញ​លទ្ធិប្រជាធិបតេយ្យ​។

​    ​ពួកគេ​ទំនង​នឹង​នាំគ្នា​ស្រែក​តវ៉ា​ខ្លាំងៗ​។ ប៉ុន្តែ​អារម្មណ៍​ដែល​គិតថា​ខ្លួនឯង​ជាប់​នៅក្នុង​ពិភពលោក​ពីរ​នៅ​កន្លែង​តែមួយ គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​ទីក្រុង​នេះ​នៅតែ​ជា​កន្លែង​ដ៏​អស្ចារ្យ​ដើម្បី​មក​ទស្សនា​។

​    ​មួយ​នាទី​នៅ​ញូវយ៉ក​គឺ​តែ​ប៉ុន្មាន​វិនាទី​នៅ​ហុងកុង​ដដែល ហើយ​សាឡាង Star Ferry នៅ​កំពង់ផែ​វី​តូ​រៀ បាន​ដឹក​ប្រជាជន ២០ លាន​នាក់​ក្នុង​មួយឆ្នាំ​រវាង​តំបន់​កូវ​លន់​របស់​ចិនដីគោក និង​កោះ​ហុងកុង​។ ហើយ​រាល់​អ្វីៗ​ទាំងអស់​គឺ​ប្រព្រឹត្តទៅបាន​ល្អឥតខ្ចោះ រាប់​ចាប់ពី​បណ្តាញ​ផ្លូវ​ក្រោម​ដី MTR ដ៏​មាន​ប្រសិទ្ធភាព​ទៅកាន់​ព្រំដែន រហូតដល់​កុមារ​ក្នុង​ឈុត​ឯកសណ្ឋាន​ដើរទៅ​សាលា​តម្រង់​ជួរ​ត្រង់ភ្លឹង​។  

​    ​តើ​មាន​អ្វី​ថ្មី​ខ្លះ​? ចិន​និង​ហុងកុង​បានដាក់​ការខ្វែងគំនិត​គ្នា​នៅ​មួយ​ឡែក ដើម្បី​កសាង​ស្ពាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ប្រវែង ៥០ គីឡូម៉ែត្រ ដោយ​ភ្ជាប់​ហុងកុង​ជាមួយ​ក្រុង​ជូ​ហៃ និង ក្រុង​ម៉ា​កាវ​។ សំណង់​ដ៏​ធំ​មហិមា​នេះ​គ្រោង​នឹង​បើក​សម្ភោ​ធ​នៅ​ឆ្នាំនេះ​។​

​    ​ជីវិត​គឺមាន​ភាពរស់រវើក​ដូច​សម័យ​ទីក្រុង​ហុងកុង​ចាស់​ដែរ កន្លែង​ដែល​ចក្រភព​អង់គ្លេស​បាន​ដោត​ទង់ជាតិ​ពួកគេ​ក្នុង​ឆ្នាំ ១៨៤២ ។​

​    ​ចលនា​គូររូប​លើ​ជញ្ជាំង​បាន​យកឈ្នះ​លើ​ក្រុម​អ្នក​សម្អាត​ទីក្រុង តាមរយៈ​ការធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ម្ចាស់ផ្ទះ​ជាច្រើន​។ រូបគំនូរ​ពណ៌​ចម្រុះ​របស់លោក​ព្រូស លី (​លី​សៀវ​ឡុង​) នៅលើ​ជញ្ជាំង​ផ្ទះ គឺធ្វើឡើង​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​និមិត្តរូប​ក្បាច់គុន​កុង​ហ្វ៊ូ ដែល​បាន​ធំ​ដឹងក្តី​នៅ​កូវ​លន់​។

​    ​សម្រាប់​អ្នកគាំទ្រ​លោក​លី​សៀវ​ឡុង ក៏មាន​ការតាំងពិព័រណ៍​អំពី​ជីវិត​និង​អាជីព​របស់គាត់​នៅ​សារៈមន្ទីរ Heritage Museum រហូតដល់​រដូវក្តៅ​ឆ្នាំ ២០១៨ ផងដែរ​៕

២០ ឆ្នាំ​បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​មក​ចិន​គ្រប់គ្រង​វិញ ទីក្រុង​នេះ​នៅតែមាន​ភាពរស់រវើក​ខ្លាំង​ដដែល​

២០ ឆ្នាំ​បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​មក​ចិន​គ្រប់គ្រង​វិញ ទីក្រុង​នេះ​នៅតែមាន​ភាពរស់រវើក​ខ្លាំង​ដដែល​

២០ ឆ្នាំ​បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​មក​ចិន​គ្រប់គ្រង​វិញ ទីក្រុង​នេះ​នៅតែមាន​ភាពរស់រវើក​ខ្លាំង​ដដែល​

២០ ឆ្នាំ​បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​មក​ចិន​គ្រប់គ្រង​វិញ ទីក្រុង​នេះ​នៅតែមាន​ភាពរស់រវើក​ខ្លាំង​ដដែល​

២០ ឆ្នាំ​បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​មក​ចិន​គ្រប់គ្រង​វិញ ទីក្រុង​នេះ​នៅតែមាន​ភាពរស់រវើក​ខ្លាំង​ដដែល​

២០ ឆ្នាំ​បន្ទាប់ពី​អង់គ្លេស​ប្រគល់​ហុងកុង​មក​ចិន​គ្រប់គ្រង​វិញ ទីក្រុង​នេះ​នៅតែមាន​ភាពរស់រវើក​ខ្លាំង​ដដែល​

ទីក្រុង​ហុងកុង នៅតែមាន​ភាពរស់រវើក ក្រោយ​អង់គ្លេស​ប្រគល់​ការគ្រប់គ្រង​ទៅ​ចិនដីគោក​វិញ កាលពី​ថ្ងៃទី​១ កក្កដា​ឆ្នាំ ១៩៩៧


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏


Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM