មាតិកាៈ កីឡា

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​ប្រឈមមុខ​ដាក់គ្នា​ម្តងទៀត​រឿង​ផ្ទេ​កីឡាករ​

​ដោយ ៖ពិសិដ្ឋ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 06:34:AM

ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​បង្វែរ​ចំណាប់អារម្មណ៍​លើ​កីឡាករ រ៉ា​ដ​ចា ណា​ង​ហ្គោ​ឡាន (Radja Nainggolan) តម្លៃ​៤០​លាន​ផោន​វិញ ខណៈ​ក្លឹប Tottenham បន្ត​បដិសេធ​សំណើ​លើ​កីឡាករ អេ​រិ​ក ដាយ​អើ (Eric Dier) ។​
​    ​
​ណា​ង​ហ្គោ​ឡាន វ័យ​២៩​ឆ្នាំ​គឺជា​ខ្សែបម្រើ​ដ៏​មាន​ឥទ្ធិពល ហើយ​កីឡាករ​រូបនេះ​កន្លងមក​ធ្លាប់ជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប ឆេ​ល​ស៊ី​។ លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ខ្សែបម្រើ​រូបនេះ​កាលពី​រដូវក្តៅ​ឆ្នាំមុន​។
​    ​
​ក្លឹប​ឆេ​ល​ស៊ី​ជិត​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) របស់​ក្លឹប Monaco ហើយ ប៉ុន្តែ​លោក កុន​តេ ប្រហែលជា​នៅតែ​ចង់ ផ្ទេរ​កីឡាករ ណា​ង​ហ្គោ​ឡាន ដើម្បី​បង្កើន​ជម្រើស​ខ្សែបម្រើ​។
​    ​
​ចំណាប់អារម្មណ៍​នេះ​បានធ្វើ​ឲ្យ​ក្លឹប​យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​ប្រឈមមុខ​ដាក់គ្នា​ជាថ្មីទៀត សម្រាប់​កីឡាករ​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​នេះ បន្ទាប់ពី​លោក ម៉ូ​រី​ញ៉ូ បាន​យកឈ្នះ​លោក កុន​តេ ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ។​

​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ណា​ង​ហ្គោ​ឡាន សញ្ជាតិ​បែលហ្ស៊ិក នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​ក្លឹប​Roma នៅ​រដូវក្តៅ​នេះហើយ បើទោះបីជា​មានការ​ធានា​ជា​សាធារណៈ​ដល់​អ្នកគាំទ្រ​ថា កីឡាករ​រូបនេះ​នឹង​បន្ត​អនាគត​ទៀត​ក៏ដោយ ក៏​ប្រធាន​បច្ចេកទេស​លោក Monchi ប្រហែលជា​ពិចារណា​លក់​កីឡាករ​រូបនេះ ដើម្បី​យកប្រាក់​មក​ឧ​ប​ត្ត​ម្ភ​សម្រាប់​ការពង្រឹង​ក្រុម​៕

ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​ឆេ​ល​ស៊ី​ប្រឈមមុខ​ដាក់គ្នា​ម្តងទៀត​រឿង​ផ្ទេ​កីឡាករ​

កីឡាករ Radja Nainggolan


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា
Reung-sophorn-suoy-ngam [800x600]

រឿង សោ​ភ័​ណ្ឌ ស្វាគមន៍​ម៉ូយ​ថ្មី​

ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:15:AM


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM