មាតិកាៈ កីឡា

សំណើ Liverpool ផ្ទេរ​កីឡាករ ណា​ប៊ី កេ​តា ត្រូវបាន បដិសេធ​

​ដោយ ៖ពិសិដ្ឋ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 06:35:AM

សំណើរ​ផ្ទេរ​៧៥​លាន​ផោន​របស់​ក្លឹប Liverpool សម្រាប់​ខ្សែបម្រើ ណា​ប៊ី កេ​តា (Naby Keita) ពី​ក្លឹប Red Bull Leipzig ត្រូវបាន​ច្រានចោល​។​
​    ​
​ក្លឹប​នៅ​ក្របខណ្ឌ Bundesliga នេះ​បាន​បដិសេធ​សំណើ​ផ្ទេរ​របស់ Liverpool ហើយ​កាសែត​អាល្លឺម៉ង់​បាន​អះអាងថា Liverpool នឹង​ត្រឡប់មកវិញ​ជាមួយនឹង​សំណើ​ថ្មី​ទៀត​នៅ​សប្តាហ៍​ក្រោយ​។​
​    ​
​កេ​តា គឺជា​គោលដៅ​ផ្ទេរ​លេខ​១ របស់​ក្លឹប Liverpool នៅ​រដូវក្តៅ​នេះ ហើយ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​ត្រៀមខ្លួន​ដាក់សំណើ​ខ្ពស់បំផុត​ដើម្បី​ផ្ទេរ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​មកកាន់​ពហុកីឡាដ្ឋាន Anfield ។​
​    ​
​ក្លឹប Leipzig បានបញ្ជាក់​ច្បាស់​ថា ទោះបី​ទឹកប្រាក់​ប៉ុន្មាន​ក៏ដោយ ក៏​មិន អាច​បង្ខំ​ពួកគេ​ឲ្យ​លក់​កីឡាករ​រូបនេះ​នៅមុន​ការ​បង្ហាញមុខ​លើកដំបូង​ក្នុង​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក​បានដែរ ហើយ​ប្រធាន​បច្ចេកទេស Ralf Ragnick បាន​អះ អាង​ថា សូម្បី​១០០​លាន​ផោន ក៏​មិន​ប្តូរ​ចិត្ត​ដែរ​។​
​    ​
​លោក Ragnick បានប្រកាស​ជា​សាធារណៈ​ថា ក្លឹប Leipzig បាន​ទាក់ទង​ក្លឹប Liverpool និង​អះអាងថា ពួកគេ​នឹងមិន​ធ្វើ​កិច្ចព្រមព្រៀង​ណាមួយ​ទេ​។ ក្លឹប​នេះ​បន្តថា កេ​តា មិនមែន​សម្រាប់​លក់​ទេ​។​
​    ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក ក្លប់ ចង់បាន កេ​តា ដើម្បី​បន្ថែម​ឥទ្ធិពល​នៅ​តំបន់​បម្រើ​របស់ Liverpool ហើយ​លោក​ជឿថា កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​មាន​សមត្ថភាព​បង្កើន​ឱកាស​ប្រយុទ្ធ​ច្រើន​ទៀត​៕

សំណើ Liverpool ផ្ទេរ​កីឡាករ ណា​ប៊ី កេ​តា ត្រូវបាន បដិសេធ​

ខ្សែបម្រើ ណា​ប៊ី កេ​តា (Naby Keita)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា
Reung-sophorn-suoy-ngam [800x600]

រឿង សោ​ភ័​ណ្ឌ ស្វាគមន៍​ម៉ូយ​ថ្មី​

ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:15:AM


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM