មាតិកាៈ កីឡា

យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ កម្ពុជា​លុត​ហ្វីលីពីន​៤​ទល់​០

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 08:20:AM

ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ 2017 AFF U-15 Championships ក្រុម​កម្ពុជា បាន​យកឈ្នះ​ក្រុម​ប្រទេស​ហ្វីលីពីន​៤​គ្រាប់​ទល់​០ នៅ​កីឡដ្ឋាន Chunbori ប្រទេស​ថៃ នា​យប់​ថ្ងៃទី​១២​កក្កដា​។​

​ការប្រកួត​នេះ ក្រុមយុវជន U-15 កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក Lee Tae Hoon​។ លេង​បាន​យ៉ាង​ល្អ នៅ​តង់​ទី​១ ដោយបាន​ទាត់​បាល់​បំប៉ោង​សំណាញ់​ទី​ក្រុម U-15 ហ្វីលីពីន ៣-០ មុននឹង​បន្ថែម​១​គ្រាប់​ទៀត នៅ​តង់​ទី​២​។​

​ក្រុមយុវជន​មាឌធំ​ហ្វីលីពីន ក៏បាន​ព្យាយាម​វាយបក​យ៉ាងខ្លាំង​ផងដែរ ប៉ុន្ដែ​មិនអាច​ទម្លាយ​របាំង​ការពារ​ដ៏​រឹងមាំ របស់​យុវជន​វ័យក្មេង​កម្ពុជា​នេះ​បានឡើយ​។ នេះ​គឺជា​ជ័យជម្នះ​លើកដំបូង​របស់​ក្រុមយុវជន U-15 កម្ពុជា ក្រោយ​ចាញ់​ក្រុមយុវជន​វៀតណាម កាលពីដើម​សប្ដាហ៍​កន្លងទៅ​។

​បន្ទាប់ពី​ការប្រកួត​នេះ ក្រុមយុវជន U-15​កម្ពុជា នឹង​បន្ដ​ជួប​ក្រុម U-15​ទី​ម័​រ​ខាងកើត វិញ​ម្ដង នៅ​ថ្ងៃទី​១៤ ខែកក្កដា​ខាងមុខ នៅលើ​ទឹកដី​ប្រទេស​ថៃ​ជា​ម្ចាស់ផ្ទះ​ដដែល​៕

យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ កម្ពុជា​លុត​ហ្វីលីពីន​៤​ទល់​០

ក្រុមយុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា (​រូប​៖ រ៉ូ​ហ្សា​)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា
Reung-sophorn-suoy-ngam [800x600]

រឿង សោ​ភ័​ណ្ឌ ស្វាគមន៍​ម៉ូយ​ថ្មី​

ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:15:AM


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM