មាតិកាៈ កីឡា

ម៉ន សា​ម៉េ​ត ជួប​អង់គ្លេស ឯ ចាន់ ស៊ី​ណាត ជម្រះបញ្ជី​ជាមួយ ភូ​ន សាវ៉ាត​

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 08:13:AM

លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​យប់​ថ្ងៃទី​១៥​កក្កដា អ្នក​ប្រដាល់​កម្ពុជា ម៉ន សា​ម៉េ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អង់គ្លេស ឡាយ អិន (LION) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ស្បែក​សរូប​នេះ ធ្វើដំណើរ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​។ គួរ​បញ្ជាក់ថា ឡាយ អិន គេ​ហ្វឹកហាត់​ប្រដាល់​នៅ​ស្រុកថៃ​។ អ្នក​ប្រដាល់​មកពី​អឺ​រុ​ប​បែបនេះ មិនសូវ​ជាខ្លាំង​ទេ តែបើ​មាន​ខ្លាំង​មួយៗ មកវិញ​នោះ គឺ​មិនមាន​នរណា​អាច​ទប់ទល់​ជាមួយ​គេ​បាន​នោះទេ​។​

​សា​ម៉េ​ត គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២៧​ដង ឈ្នះ​៩៧​ដង ចាញ់​២៦​ដង និង​ស្មើ​ពិន្ទុ​៤​ដង​។ សា​ម៉េ​ត ជា​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​វ៉ៃ​ល្អ តែ​គេ​មានចិត្ត​ឆេវឆាវ និង​ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត​ណាស់ ហើយ​ពេលនេះ ចាប់​ទឹក​ទី​៣ ទៅ​កម្លាំង​របស់​ស្រុតចុះ​។​

​ចំពោះ​អ្នក​ប្រដាល់ ឡាយ អិន វិញ​គ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៥០​ដង ឈ្នះ​៤៨​ដង ចាញ់​២​ដង​ប៉ុណ្ណោះ​។ គេ​មិនបាន​ដឹងថា អ្នក​ប្រដាល់​អង់គ្លេស​រូបនេះ មាន​កលល្បិច​វ៉ៃ​យ៉ាងណា​នោះទេ តែ​ស្ថិតិ​វ៉ៃ​របស់គេ​បង្ហាញថា គេ​វ៉ៃ​មិន​អន់​នោះឡើយ​។ ចាំមើល ម៉ន សា​ម៉េ​ត និង​អ្នក​ប្រដាល់​អង់គ្លេស ឡាយ អិន នរណា​មាន​សមត្ថភាព​ជាង​នរណា​?

​ចាន់ ស៊ីណា ក្លិប​និរោធ​ន៍​មានជ័យ ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ភូ​ន សាវ៉ាត (Phoun Sawath) ដើម្បី​ជម្រះបញ្ជី​បន្ទាប់ពី​ប្រកួត​បាន​ស្មើគ្នា នៅក្នុង​ការប្រកួត​ចុងក្រោយ​មក​នោះ​។​

​គួរ​បញ្ចា​ក់ថា ស៊ី​ណាត មិន​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ ភូ​ន សាវ៉ាត ឡើយ គឺមាន​តែម្ដង​ប៉ុណ្ណោះ​ដែល​គេ​ប្រកួត​បាន​ស្មើគ្នា​ដោយ​ពិន្ទុ​នោះ​។ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ចំនួន ៨៨​ដង ឈ្នះ​៧៤​ដង ចាញ់ ១១​ដង និង​ស្មើ​ពិន្ទុ ៣​ដង​។ ចំពោះ​អ្នក​ប្រដាល់​ថៃ ភូ​ន សាវ៉ាត វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៨០​ដង ឈ្នះ​៧៣​ដង និង​ចាញ់​៧​ដង​។ សម្រាប់​ជំនួប​លើក​នេះ មិនដឹងថា ជ័យជំនះ​ជា​របស់ ចាន់ ស៊ី​ណាត ឬ ភូ​ន សាវ៉ាត នោះឡើយ​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់ មាស សុជាតិ ក្លិប​ក្រុង​ប៉ោយប៉ែត ស្វាគមន៍​ការប្រកួត​សងសឹក​ពី​សំណាក់​អ្នក​ប្រដាល់ វ៉ែន ហុង​ជី​វ៉ុ​ង ក្លិប​កងកេង​កីឡា​ខេត្តបាត់ដំបង​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​។ ជំនួប​កន្លងមក ជី​វ៉ុ​ង ចាញ់​ពិន្ទុ សុជាតិ ទាំង​មិន​អស់ចិត្ត តែ​ការ​វ៉​សងសឹក​លើក​នេះ ក៏​មិនទាន់​ប្រាកដថា គេ​នឹង​យកឈ្នះ សុជាតិ បាន​វិញ​នោះដែរ​។​

​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ហ៊ែ​ល វ៉ា ក្លិប​ឃ្លាំងមឿង​កីឡា ដែល​ខាន​បង្ហាញមុខ​យូរ​មកហើយ​នោះ​។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៧​គីឡូក្រាម​៕

ម៉ន សា​ម៉េ​ត ជួប​អង់គ្លេស ឯ ចាន់ ស៊ី​ណាត ជម្រះបញ្ជី​ជាមួយ ភូ​ន សាវ៉ាត​

ម៉ន សា​ម៉េ​ត និង ឡាយ អិន (​រូប​៖ រ៉ូ​ហ្សា​)

ម៉ន សា​ម៉េ​ត ជួប​អង់គ្លេស ឯ ចាន់ ស៊ី​ណាត ជម្រះបញ្ជី​ជាមួយ ភូ​ន សាវ៉ាត​

ចាន់ ស៊ី​ណាត និង ភូ​ន សាវ៉ាត (​រូប​៖ រ៉ូ​ហ្សា​)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា
Reung-sophorn-suoy-ngam [800x600]

រឿង សោ​ភ័​ណ្ឌ ស្វាគមន៍​ម៉ូយ​ថ្មី​

ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:15:AM


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM