មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ត្រូវ​ប្រញាប់​ធ្វើ​រឿង ២ នេះ​ភ្លាម បើ​អ្នក​ជ្រុះ​បាត់​ទូរ​សព្ទ iPhone

​ដោយ ៖​កៅ រក្សា​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 01:49:PM

អ្នកប្រើប្រាស់​ទូរ​សព្ទ iPhone មិនអាច​ដឹង​មុន​នោះទេ ថា​ថ្ងៃ​ណាមួយ​អាច​ជួប​រឿង​ស៊យ​ធំ​ត្រូវ​ជ្រុះ​បាត់ iPhone ដោយ​ចៃដន្យ​។​

​ក្រៅពី​តម្លៃ​ដែល​មិនអាច​គណនា​បាន ការបាត់បង់​ទិន្នន័យ​ដ៏​សំខាន់​ក៏​ពិបាក​រក​អ្វី​មក​ទូទាត់​បាន​។​

Sabay ណែនាំ​បើ​ករណី​ជួប​រឿង​បែប​នោះ ត្រូវអនុវត្ត​នូវ ២ ចំណុច​នេះ​ភ្លាម​។​

១.​ករណី iPhone អ្នក​ប្រើ iCloud

​ដើម្បី​បញ្ចៀស​ពី​ការ​បែកធ្លាយ​នូវ​ទិន្នន័យ​ខាងក្នុង​ទូរ​សព្ទ iPhone អ្នក​ដែល​បាន​ប្រើ iCloud អាចមាន​ឱកាស ២ ក្នុងការ​ស្វែងរក​ទូរ​សព្ទ​ដែល​បាត់​មកវិញ និង លុប​ទិន្នន័យ​ចោល​ទាំងស្រុង​ពី iPhone​។​


  •     ចូលទៅ​កាន់​កម្មវិធី Find my iPhone ឬ​គេហទំព័រ iCloud.com ហើយ Sign In គណនី​ដែល​អ្នក​បាន​ប្រើ​លើ iPhone ដែល​បាត់​
  •     ត្រង់​កន្លែង Find iPhone សូម Select លើ​ឧបករណ៍​ដែល​បាត់ (​ករណី​បើ iPhone ដែល​បាត់ នៅ​បន្ត Connect ទៅកាន់​ប្រព័ន្ធ​អ៊ីនធឺណិត នោះ​អ្នក​អាចមាន​ឱកាស​ចាប់​ទីតាំង​ដែល iPhone កំពុង​នៅ ដោយ​ចុច​លើ​ពាក្យ Play Sound ហើយ​សំដៅ​ទៅតាម Location ក្នុង​ផែនទី​ដែល​បង្ហាញ ពេល​អ្នក​ដល់ទី​នោះ សំឡេង​នឹង​បង្ហាញ​ចេញពី​ទូរ​សព្ទ​ដើម្បីឱ្យ​អ្នក​បានដឹង​)
  •     បើ​ជំហាន​ខាងលើ អ្នក​មិនអាច​ធ្វើ​បានទេ សូមអ្នក​ចុច Erase iPhone ចោល​តែម្តង ធ្វើ​បែប​នោះ iPhone នឹង​ក្លាយជា​ដុំថ្ម​ហើយ ទោះ Restore ម៉ាស៊ីន​ថ្មី ក៏​ប្រើ​មិនកើត​ទៀត​ដែរ ដោយឡែក​រាល់​ឯកសារ​មិន​ថា​រូបភាព​អ្វី​ក៏ដោយ នឹង​បាត់បង់​ចេញពី iPhone ទាំងអស់​។​

២.​ករណី iPhone អ្នក​ពុំ​ប្រើ iCloud

  •     ទៅ​ក្រុមហ៊ុន​ទូរ​សព្ទ ធ្វើការ​ផ្ដាច់​សេវា​ស៊ីម​ចេញពី​លេខ​ទូរ​សព្ទ ដែល​ជាប់​លើ iPhone
  •     ក្រៅពី​រូបភាព អ្វីដែល​សំខាន់​បន្ទាប់​គឺ​ទាក់ទង​ការប្រើ​បណ្ដាញ​សង្គម ម្ល៉ោះហើយ​សូមអ្នក​ធ្វើការ​ផ្លាស់ប្ដូរ Password នៃ​បណ្ដាញ​សង្គម​ទាំងនោះ​ជាបន្ទាន់ ហើយ​បើ​សម្រាប់​បណ្ដាញ​សង្គម LINE, WhatsApp ជាដើម អ្នក​គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​សារជាថ្មី វា​នឹង​លោត​ចូលមក​កាន់​ឧបករណ៍​ថ្មី​របស់​អ្នក​ហើយ​
+​អ្វីដែល​អ្នក​គួរ​ប្រយ័ត្ន​នៅពេល​ក្រោយ​

​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ខ្លាច​មានការ​លួច​យក​នូវ​ឯកសារ​រូបភាព ការប្រើ​បណ្ដាញ​សង្គម ឬ​កំណត់ត្រា​សំខាន់ៗ ដែល​អ្នក​លាក់ទុក​ក្នុង iPhone ប្រិយមិត្ត​គួរប្រើ​ប្រាស់ Passcode មុខ​អេក្រង់ ឬ​ប្រព័ន្ធ​ស្កេ​ន​ក្រយៅដៃ ព្រោះថា​ទោះ​បើ​វា​បាត់ទៅ​ក្ដី តែ​អ្នក​ដែល​រើស​បាន​មិនអាច​ធ្វើការ​ចម្លង​ចេញ​នូវ​ឯកសារ​ទាំង​នោះបាន​ឡើយ ហើយ​បើ​ចង់​ប្រើ​លុះត្រាតែ Restore ម៉ាស៊ីន​ថ្មី ទាមទារ​បាត់​ឯកសារ​ទាំងអស់​។​

​អត្ថបទ​៖ Sabay


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រុមហ៊ុន Honda ហៅ​រថយន្ត​ចូល​ឃ្លាំង​វិញ​ចំនួន​២,១​លាន​រថយន្ត​នៅ​ទូទាំង​ពិភពលោក ដោយសារ​បញ្ហា​អាគុយ​រថយន្ត​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 02:36:PM

កម្ពុជា​គ្រោង​បញ្ចូល​ការប្រើប្រាស់​យន្តហោះ​ដ្រូ​ន​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 07:46:AM

រុស្ស៊ី​បាញ់​បង្ហោះ​រ៉ុក្កែត Soyuz ដែល​ដឹក​ផ្កាយរណប​ជាង ៧០ គ្រឿង​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 04:47:PM

ត្រូវ​ប្រញាប់​ធ្វើ​រឿង ២ នេះ​ភ្លាម បើ​អ្នក​ជ្រុះ​បាត់​ទូរ​សព្ទ iPhone ថ្ងៃទី 13 កក្កដា 2017 ម៉ោង 01:49:PM

អ្នកវិទ្យាសាស្ត្រ​និយាយថា ផ្ទាំង​ទឹកកក​ដ៏​ធំ​បាន​ដាច់ចេញ​ពីគ្នា​នៅ​ទ្វីបអង់តាក់ទិក​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 08:16:AM