មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

រុស្ស៊ី​នឹង​ផលិត​យានជំនិះ​ហោះ​លើ​ផ្ទៃ​ទឹក​និង​ដីគោក ថ្មី​ក្នុង​ឆ្នាំ ២០១៩/២០

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 10 កក្កដា 2017 ម៉ោង 04:09:PM

​    ​យានជំនិះ​ហោះ​លើ​ផ្ទៃ​ទឹក​និង​ផ្ទៃដី​ថ្មី​ដ៏​ទំនើប (GEV) ជាមួយ​ទម្ងន់ ៥៤ តោន និង សមត្ថភាព​ដឹក​ទម្ងន់​បាន ១៥ តោន នឹង​បង្ហាញខ្លួន​ក្នុងប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ ២០១៩/២០​។ នេះ​បើតាម​ក្រុមហ៊ុន​ផលិត​ប្រាប់​កាសែត Sputnik​។​

​    ​លោក អ៊ី​វ៉ាន់ អាន់​សេវ អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Scientific Production Enterprise Radar MMS និយាយថា យានជំនិះ​លើ​ផ្ទៃ​ទឹក GEV ដែល​ប្រើ​ចម្រុះ​មុខងារ​នេះ ត្រូវបាន​ដាក់ឈ្មោះថា Chaika A-050​។ ដោយ​ស្គាល់​ថា "ekranoplan" ផងដែរ​នោះ GEV គឺជា​យានជំនិះ​មាន​សមត្ថភាព​ហោះ​ផុត​លើ​ផ្ទៃដី និង​ផ្ទៃ​ទឹក ដោយសារតែ​ឥទ្ធិពល​បង្កើតឡើង​ដោយ​អន្តរ​កម្ម​ផ្នែក​អាកាស​របស់​ស្លាប​យន្តហោះ និង ផ្ទៃ​ទឹក​ឬ​ដី​។

​     លោក អ៊ី​វ៉ាន់ អាន់​សេវ និយាយ​ក្នុង​កិច្ចសម្ភាសន៍​ថា "​ខ្ញុំ​មិនទាន់​ហ៊ាន​សង្ឃឹម​ទេ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​អំពី​កាលបរិច្ឆេទ​ផលិត Chaika A-050 ព្រោះ​ការធ្វើ​តេស្ត​សាកល្បង​បច្ចុប្បន្នកំពុង​ធ្វើឡើង ការ​គណនា​ចាំបាច់​ផ្សេងទៀត​កំពុង​ធ្វើឡើង និង ផែនការ​បម្រុង​ទុក​ក៏​កំពុង​បង្កើតឡើង​ផងដែរ ដែល​នឹង​អនុញ្ញាតឱ្យ​បង្កើតបាន​នូវ​ប្រភេទ​យានជំនិះ​គំរូ​នេះ​ឡើង​"​។

​    ​ដោយ​អាច​ដើរតួ​ជា​យានជំនិះ​រុករក​និង​សង្គ្រោះ ព្រមទាំង​ស៊ើបការណ៍​សម្ងាត់​ផង​នោះ លោក​អាន់​សេវ​និយាយថា GEV ថ្មី​នឹងមាន​សមត្ថភាព​បម្រើ​ដល់​ផលប្រយោជន៍​របស់​ក្រសួងមហាផ្ទៃ ក្រសួង​គ្រាអាសន្ន ក្រសួង​ដឹកជញ្ជូន និង​ក្រសួងការពារជាតិ​។

​    ​យោងតាម​លោក​អាន់​សេវ GEV ថ្មី​ដ៏​ទំនើប​នេះ នឹងមាន​សក្តានុពល​ស​ម្រា​ប់​នាំ​ចេញទៅ​លក់​ខាងក្រៅ​ផងដែរ​។

​    ​លោក​អាន់​សេវ​បន្ថែមថា "​ជាក់ស្តែង ឥណ្ឌា​មាន​មី​ស៊ី​លប​ញ្ជា BrahMos ហើយ GEV របស់​យើង​អាច​បំពាក់​ជាមួយ​មី​ស៊ី​ល​នេះ​បាន​"៕

រុស្ស៊ី​នឹង​ផលិត​យានជំនិះ​ហោះ​លើ​ផ្ទៃ​ទឹក​និង​ដីគោក ថ្មី​ក្នុង​ឆ្នាំ ២០១៩/២០

រុស្ស៊ី​នឹង​ផលិត​យានជំនិះ​ហោះ​លើ​ផ្ទៃ​ទឹក​និង​ដីគោក ថ្មី​ក្នុង​ឆ្នាំ ២០១៩/២០

យានជំនិះ​ហោះ​លើ​ផ្ទៃ​ទឹក​និង​ផ្ទៃដី​ថ្មី​ដ៏​ទំនើប ឬ GEV ដែលមាន​ឈ្មោះថា Chaika A-050 នឹង​មាននៅ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៩/២០


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រុមហ៊ុន Honda ហៅ​រថយន្ត​ចូល​ឃ្លាំង​វិញ​ចំនួន​២,១​លាន​រថយន្ត​នៅ​ទូទាំង​ពិភពលោក ដោយសារ​បញ្ហា​អាគុយ​រថយន្ត​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 02:36:PM

កម្ពុជា​គ្រោង​បញ្ចូល​ការប្រើប្រាស់​យន្តហោះ​ដ្រូ​ន​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 07:46:AM

រុស្ស៊ី​បាញ់​បង្ហោះ​រ៉ុក្កែត Soyuz ដែល​ដឹក​ផ្កាយរណប​ជាង ៧០ គ្រឿង​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 04:47:PM

ត្រូវ​ប្រញាប់​ធ្វើ​រឿង ២ នេះ​ភ្លាម បើ​អ្នក​ជ្រុះ​បាត់​ទូរ​សព្ទ iPhone ថ្ងៃទី 13 កក្កដា 2017 ម៉ោង 01:49:PM

អ្នកវិទ្យាសាស្ត្រ​និយាយថា ផ្ទាំង​ទឹកកក​ដ៏​ធំ​បាន​ដាច់ចេញ​ពីគ្នា​នៅ​ទ្វីបអង់តាក់ទិក​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 08:16:AM