មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

ការសិក្សា ៖ ការវិនាស​ផុត​ពូជ​ដ៏​ធំធេង​លើក​ទី ៦ របស់​ផែនដី កំពុង​ចាប់ផ្តើម​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 12 កក្កដា 2017 ម៉ោង 11:30:AM

​    ​ការស្រាវជ្រាវ​ថ្មី​បាន​លើកឡើងថា ផែនដី​អាច​នឹង​ឆ្ពោះទៅរក​ការវិនាស​ផុត​ពូជ​លើក​ទី ៦ របស់ខ្លួន ដោយ​សម្អាង​លើ "​ការបំផ្លិចបំផ្លាញ​ជីវសាស្ត្រ​" នៃ​ជីវិត​សត្វព្រៃ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។

​    ​ដោយ​វិភាគ​លើ​សត្វ​ទូទៅ និង សត្វ​កម្រ ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ការ​ទទួលទាន​សាច់សត្វ​ហួសប្រមាណ និង ចំនួន​ប្រជាជន​ច្រើន​លើសលប់ បានរួម​ចំណែក​ដល់​ការបាត់​បង់ជីវិត​សត្វព្រៃ​ក្នុង​តំបន់​និង​ក្នុងស្រុក​រាប់ពាន់​លាន​ក្បាល​។​

​     ចេញផ្សាយ​ក្នុង​ដំណើរការ​នីតិវិធី​ជាតិ​របស់​បណ្ឌិត្យ​សភាជាតិ​វិទ្យាសាស្ត្រ (PNAS) ការសិក្សា​រកឃើញថា ការបាត់​ស្រមោល​សត្វព្រៃ​នេះ ជា​សញ្ញា​បង្ហាញ​អំពី "​ការវាយលុក​ដ៏​គួរឱ្យខ្លាច​មកលើ​មូលដ្ឋានគ្រឹះ​នៃ​អារ្យធម៌​មនុស្ស​"​។

​    ​អ្នកដឹកនាំ​ការសិក្សា លោក​សាស្ត្រាចារ្យ ជើ​រ៉ា​ដូ សេ​បា​ឡូ​ស នៃ​សាកលវិទ្យាល័យ​ជាតិ​អូ​តូ​ណូ​ម៉ា ដឹ ម៉ិ​ក​ស៊ី​កូ បាន​ប្រាប់​កាសែត Guardian ថា "​ស្ថានភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើង ដល់​ថ្នាក់ វា​លែងមាន​ក្រមសីលធម៌​តទៅទៀត ដែល​មិន​ប្រើ​ភាសា​ធ្ងន់ៗ​"​។​

​    ​អស់​ជាច្រើន​ឆ្នាំ​មកនេះ ក្រុម​អ្នក​អភិរក្ស​បាន​ព្រមាន​ថា ការកាប់បំផ្លាញ​ជម្រក​សត្វ​ជា​បន្តបន្ទាប់ អាច​នាំមក​នូវ​ការវិនាស​ផុត​ពូជ​ស្រដៀង​ទៅនឹង​ការវិនាស​ផុត​ពូជ ដែល​បាន​បោសសម្អាត​សត្វ​ដាយ​ណូ​ស័​រ​ពី​ផែនដី​កាលពី ៦៥ លាន​ឆ្នាំមុន​៕

ការសិក្សា ៖ ការវិនាស​ផុត​ពូជ​ដ៏​ធំធេង​លើក​ទី ៦ របស់​ផែនដី កំពុង​ចាប់ផ្តើម​

ផែនដី​អាច​នឹង​វិនាស​ផុត​ពូជ​ជា​លើក​ទី ៦ ដោយសារតែ​ការ​ផុត​ពូជ​សត្វព្រៃ និង​ការ​កើន​ចំនួន​មនុស្ស​ច្រើន​ហួសហេតុ​ពេក


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រុមហ៊ុន Honda ហៅ​រថយន្ត​ចូល​ឃ្លាំង​វិញ​ចំនួន​២,១​លាន​រថយន្ត​នៅ​ទូទាំង​ពិភពលោក ដោយសារ​បញ្ហា​អាគុយ​រថយន្ត​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 02:36:PM

កម្ពុជា​គ្រោង​បញ្ចូល​ការប្រើប្រាស់​យន្តហោះ​ដ្រូ​ន​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 07:46:AM

រុស្ស៊ី​បាញ់​បង្ហោះ​រ៉ុក្កែត Soyuz ដែល​ដឹក​ផ្កាយរណប​ជាង ៧០ គ្រឿង​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 04:47:PM

ត្រូវ​ប្រញាប់​ធ្វើ​រឿង ២ នេះ​ភ្លាម បើ​អ្នក​ជ្រុះ​បាត់​ទូរ​សព្ទ iPhone ថ្ងៃទី 13 កក្កដា 2017 ម៉ោង 01:49:PM

អ្នកវិទ្យាសាស្ត្រ​និយាយថា ផ្ទាំង​ទឹកកក​ដ៏​ធំ​បាន​ដាច់ចេញ​ពីគ្នា​នៅ​ទ្វីបអង់តាក់ទិក​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 08:16:AM