មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

អ្នកវិទ្យាសាស្ត្រ​និយាយថា ផ្ទាំង​ទឹកកក​ដ៏​ធំ​បាន​ដាច់ចេញ​ពីគ្នា​នៅ​ទ្វីបអង់តាក់ទិក​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 13 កក្កដា 2017 ម៉ោង 08:16:AM

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី ១២ កក្កដា​ថា ផ្ទាំង​ទឹកកក​ដ៏​ធំ​សម្បើម​មួយ ស្មើនឹង​បឹង​អ៊ី​រី​ពីរដង បានដាក់​ចេញពី​ផ្ទាំង​ទឹកកក​អណ្តែត​ដ៏​សំខាន់​មួយ​នៅក្នុង​ទ្វីបអង់តាក់ទិក​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ស្វាន​ស៊ី ក្នុង​ចក្រភព​អង់គ្លេស និយាយថា ផ្ទាំង​ទឹកកក​នោះបាន​ដាច់ចេញពី​ផ្ទាំង​ទឹកកក​មេ ឈ្មោះ Larsen C Ice Shelf ។ ផ្ទាំង​ទឹកកក​ដាច់​នេះ​ត្រូវបាន​ពណ៌នា​ថា​មាន​ទម្ងន់ ១ លាន​លាន​តោន​។

​    ​ដំណើរការ​ដាច់​ផ្ទាំង​ទឹកកក​ចេញពី​គ្នា ដែល​គេ​ស្គាល់​ផងដែរ​ថា ដំណើរការ​កើតកូន បានកើត​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅពេល​ផ្នែក​នៃ​ផ្ទាំង​ទឹកកក​ដែលមាន​ផ្ទៃក្រឡា ៥.៨០០ គីឡូម៉ែត្រ​ការ៉េ​បាន​ដាច់​រសាត់​ចេញមកក្រៅ​។

​    ​លោក​អា​ឌ្រា​ន ឡាក់​មែន នៃ​សាកលវិទ្យាល័យ​ស្វាន​ស៊ី និយាយថា "​យើង​រំពឹង​ព្រឹ​ត្ត​ការណ៍​នេះ​កើតឡើង ជាច្រើន​ខែ​មកហើយ និង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដែល​វា​ចំណាយពេល​ដ៏​យូរ​ដើម្បី​ដាច់ចេញ​គ្នា​នៅ​ប៉ុន្មាន​គីឡូម៉ែត្រ​ចុងក្រោយ​នៃ​ផ្ទាំង​ទឹកកក​។ យើង​នឹង​តាមដាន​ទាំង​ផលប៉ះពាល់​នៃ​ដំណើរការ​កើតកូន​នេះ​នៅ​ផ្ទាំង​ទឹកកក Larsen C Ice Shelf និង ជោគវាសនា​នៃ​ផ្ទាំង​ទឹកកក​ដ៏​ធំ​នេះ (​ផ្ទាំង​ទឹកកក​ដាច់​)"​។​

​    ​អ្នកសិក្សា​អំពី​ផ្ទាំង​ទឹកកក លោក​ម៉ា​ទីន អូ​លៀ​រី និយាយថា វា​ជា​ព្រឹត្តិការណ៍​ធម្មជាតិ មិន​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​បង្កើតឡើង​ដោយ​មនុស្ស​ទេ​។

​    ​ទោះយ៉ាងណា​ក៏ដោយ លោក​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា "​វា​បានដាក់​ផ្ទាំង​ទឹកកក​ដាច់ចេញ​ពីគ្នា​នោះ នៅក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ខ្លាំង​"​។  

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា ការ​ដាច់​ផ្ទាំង​ទឹកកក​ចុង​ក្រោយនេះ នឹងមិន​ប៉ះពាល់​ដល់​កម្រិត​កម្ពស់​ទឹកសមុទ្រ​ទេ​ក្នុង​រយៈពេល​ខ្លី​។

​    ​ផ្កាយរណប​របស់​អង្គការ​ណា​សា និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​កំពុង​តាមដាន​ផ្ទាំង​ទឹកកក​ដែល​ដាច់​នេះ ដោយ​ផ្តល់នូវ​រូបភាព​អស្ចារ្យ​នៃ​ការ​ដាច់​ផ្ទាំង​ទឹកកក ដែល​បង្កើន​ការចាប់អារម្មណ៍​ហួស​ពី​សហគមន៍​វិទ្យាសាស្ត្រ​ទៅទៀត​។ ការ​ដាច់​ផ្ទាំង​ទឹកកក​ចុងក្រោយ​ត្រូវបាន​លាតត្រដាង​ក្នុង​រូបភាព​បែប​ពន្លឺ​ក្តៅៗ មកពី​ឧបករណ៍​ផ្កាយរណប Aqua MODIS របស់​ណា​សា​៕ 

អ្នកវិទ្យាសាស្ត្រ​និយាយថា ផ្ទាំង​ទឹកកក​ដ៏​ធំ​បាន​ដាច់ចេញ​ពីគ្នា​នៅ​ទ្វីបអង់តាក់ទិក​

ផ្ទាំង​ទឹកកក​ដាច់ចេញ​ពីគ្នា​កាលពី​ថ្ងៃ​ពុធ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រុមហ៊ុន Honda ហៅ​រថយន្ត​ចូល​ឃ្លាំង​វិញ​ចំនួន​២,១​លាន​រថយន្ត​នៅ​ទូទាំង​ពិភពលោក ដោយសារ​បញ្ហា​អាគុយ​រថយន្ត​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 02:36:PM

កម្ពុជា​គ្រោង​បញ្ចូល​ការប្រើប្រាស់​យន្តហោះ​ដ្រូ​ន​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 07:46:AM

រុស្ស៊ី​បាញ់​បង្ហោះ​រ៉ុក្កែត Soyuz ដែល​ដឹក​ផ្កាយរណប​ជាង ៧០ គ្រឿង​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 04:47:PM

ត្រូវ​ប្រញាប់​ធ្វើ​រឿង ២ នេះ​ភ្លាម បើ​អ្នក​ជ្រុះ​បាត់​ទូរ​សព្ទ iPhone ថ្ងៃទី 13 កក្កដា 2017 ម៉ោង 01:49:PM

អ្នកវិទ្យាសាស្ត្រ​និយាយថា ផ្ទាំង​ទឹកកក​ដ៏​ធំ​បាន​ដាច់ចេញ​ពីគ្នា​នៅ​ទ្វីបអង់តាក់ទិក​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 08:16:AM