មាតិកាៈ បច្ចេកវិទ្យា-វិទ្យាសាស្ត្រ

បែកធ្លាយ​រូបភាព​ទូរស័ព្ទ​ថ្មី Galaxy Note 8 ចំពេល​មានការ​សន្និដ្ឋានថា វា​អាច​នឹង​អុកឡុក​ការចេញ iPhone 8 របស់ Apple

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 8 កក្កដា 2017 ម៉ោង 11:52:AM

​    ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​កាមេរ៉ា​ខាងក្រោយ ចេញពី​ទូរស័ព្ទ GalaxyNote 8 ដែល​នឹង​ចេញ​ឆាប់ៗ​នេះ បាន​លេច​ធ្លាយ​លើ​អន​ឡាញ​។

​    ​រូបថត​គំរូ​ជាច្រើន​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​រួចទៅហើយ ដោយ​ផ្អែកលើ​ពាក្យ​ចចាមអារ៉ាម​នៃលក្ខណៈ​ស​ម្ប​តិ្ត​ពិសេសៗ ដែល​រំពឹង​សម្រាប់​ទូរស័ព្ទ​ថ្មី​នេះ​។​    ​

​    ​ប្រសិនបើជា​ការពិត នេះ​អាចជា​រូបថត​ពិតប្រាកដ​នៃ​ខ្នង​ទូរស័ព្ទ GalaxyNote 8 ដែល​ក្រុមហ៊ុន Samsung រំពឹង​ចេញលក់​នៅ​និ​ទាឃ​រដូវ​ខាងមុខ ដើម្បី​ប្រកួតប្រជែង​ជាមួយ iPhone 8 របស់ Apple​។​

​    ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ តាំង ហា មកពី​ក្រុង​ហូជីមិញ វៀតណាម បាន​បង្ហោះ​រូបថត​ទាំងអស់នេះ​នៅលើ​បណ្តាញ​សង្គម​ក្នុង​សប្តាហ៍​នេះ​។

​    ​លោក​តាំង អះអាងថា រូបថត​នេះ​បង្ហាញ​កាមេរ៉ា Len ពីរ​, Flash ប្រភេទ LED និង ការ​ស្កែ​ន ID តាម​ក្រយៅដៃ សម្រាប់ GalaxyNote 8​។​

​    ​អ្នកខ្លះ​គិតថា Sensor របស់​វា​អាច​នឹងដាក់​នៅ​ខាងក្រោម​ផ្ទៃ​អេក្រង់​ខាងមុខ ដូច​ពាក្យ​ចចាមអារ៉ាម​លេចឮ​នៅ​ថ្ងៃ​ខួប​គ្រប់ ១០ ឆ្នាំ​របស់ iPhone​។​

​    ​ប៉ុន្តែ​រូបថត​ទាំងនេះ​បង្ហាញថា វា​នឹង​ដើរ​តាម​ម៉ូត​ទូរស័ព្ទ Galaxy S8 ដែល​ចេញ​កាលពី​ខែមេសា ដដែល​ទេ​។ ហើយ​គេ​ក៏​រំពឹងថា​វា​នឹង​បំពាក់​មកជា​មួយ​នូវ​អេក្រង់ Infinity និង ប៊ិក S Pen ដូច​ស៊េរី Note មុនៗ​ដែរ​៕

បែកធ្លាយ​រូបភាព​ទូរស័ព្ទ​ថ្មី Galaxy Note 8 ចំពេល​មានការ​សន្និដ្ឋានថា វា​អាច​នឹង​អុកឡុក​ការចេញ iPhone 8 របស់ Apple

រូបថត​លេច​ធ្លាយ​នៃ​ទូរស័ព្ទ GalaxyNote 8


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

បច្ចេកវិទ្យា-វិទ្យាសាស្ត្រ ផ្សេងទៀត

ក្រុមហ៊ុន Honda ហៅ​រថយន្ត​ចូល​ឃ្លាំង​វិញ​ចំនួន​២,១​លាន​រថយន្ត​នៅ​ទូទាំង​ពិភពលោក ដោយសារ​បញ្ហា​អាគុយ​រថយន្ត​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 02:36:PM

កម្ពុជា​គ្រោង​បញ្ចូល​ការប្រើប្រាស់​យន្តហោះ​ដ្រូ​ន​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 07:46:AM

រុស្ស៊ី​បាញ់​បង្ហោះ​រ៉ុក្កែត Soyuz ដែល​ដឹក​ផ្កាយរណប​ជាង ៧០ គ្រឿង​ ថ្ងៃទី 14 កក្កដា 2017 ម៉ោង 04:47:PM

ត្រូវ​ប្រញាប់​ធ្វើ​រឿង ២ នេះ​ភ្លាម បើ​អ្នក​ជ្រុះ​បាត់​ទូរ​សព្ទ iPhone ថ្ងៃទី 13 កក្កដា 2017 ម៉ោង 01:49:PM

អ្នកវិទ្យាសាស្ត្រ​និយាយថា ផ្ទាំង​ទឹកកក​ដ៏​ធំ​បាន​ដាច់ចេញ​ពីគ្នា​នៅ​ទ្វីបអង់តាក់ទិក​ ថ្ងៃទី 13 កក្កដា 2017 ម៉ោង 08:16:AM