ថ្ងៃទី​១៥​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

​ដោយ ៖វិវឌ្ឍន៍​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 07:16:AM

•​ឆ្នាំ​១៣៨១ អ្នកដឹកនាំ​ការ បះបោរ​របស់​កសិករ ច​ន ប​ល (John Ball) ត្រូវបាន​ព្យួរ​ក អូស​ខ្មោច និង កាត់​ជា​បួន​កំណាត់ នៅ​ចំពោះមុខ​ស្តេច រី​ឆា​តទី​២ នៃ​អង់គ្លេស ។​
​    ​
•​ឆ្នាំ​១៨១៥ សង្គ្រាម​ណា​ប៉ូ​-​ឡេ​អុង​៖ ណាប៉ូឡេអុង​បូ​ណា​ប៉ា​តេ (Napoléon Bonaparte) លើក​ទង់ជ័យ ស​ចុះចាញ់ នៅលើ​វា​នា HMS Bellerophon ។​
    •
​ឆ្នាំ​១៨៧០ យុគសម័យ​នៃ ការស្ថាបនា​ឡើងវិញ​របស់​សហរដ្ឋ អាមេរិកៈ​រដ្ឋ​ជក​ចា (Georgia)​ក្លាយជា អតីត​សម្ព័ន្ធ​រដ្ឋ​ចុងក្រោយ ដែល​ត្រូវបាន ដាក់បញ្ចូល​ម្តងទៀត​ទៅក្នុង​សហភាព​។​
​    ​•
​ឆ្នាំ​១៨៨៨ ភ្នំភ្លើង​បង់ដៃ (Bandai) ផ្ទុះឡើង ដោយ​សម្លាប់​មនុស្ស ប្រមាណ​៥០០​នាក់ នៅ​ខេត្ត​ហ្វ៊ូ​គូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន ។​
​    ​
•​ឆ្នាំ​១៩២៧ ការសម្លាប់​នៃ ថ្ងៃទី​១៥ កក្កដា ១៩២៧៖ ក្រុម​អ្នក បះបោរ​៨៩​នាក់ ត្រូវបាន​សម្លាប់ និង ជាង​៦០០​នាក់ របួស ដោយ​ប៉ូលិស អូទ្រីស នៅ​រដ្ឋធានី​វិ​យែ​ន (Vienna) ។​
​    ​
•​ឆ្នាំ​១៩៣៤ ក្រុមហ៊ុន​អាកាស ចរណ៍​ខុន​ធី​និ​ន​ថ​ល (Continental Airlines) នៅ​រដ្ឋ​តិ​សាស សហរដ្ឋអាមេរិក ចាប់ផ្តើម​ប្រតិបត្តិការ​ដំបូង​។​
​    ​
•​ឆ្នាំ​១៩៥៤ ជើងហោះហើរ ដំបូង នៃ​យន្តហោះ​ប៊ូ​អ៊ីង ៣៦៧-៨០ របស់​អាមេរិក ដែល​យក​គំរូ​តាម​យន្ត​ហោះ​ធុន​ប៊ូ​អ៊ីង ៧០៧ និង C-135 ។​
​    ​
•​ឆ្នាំ​១៩៥៥ ជ័យលាភី​រង្វាន់ ណូបែល (Nobel laureates) ចំនួន​១៨ នាក់ ចុះហត្ថលេខា​លើ សេចក្តីប្រកាស ម៉ៃ​ណូ (Mainau Declaration) ដើម្បី ជាការ​អំពាវនាវ​ប្រឆាំង​នឹង​អាវុធ នុយក្លេអ៊ែរ ដែល​ក្រោយមក​បាន សហការ​ចុះហត្ថលេខា​ដោយ​៤៤​នាក់ ផ្សេងទៀត ។​
​    ​
•​ឆ្នាំ​១៩៩៧ នៅ​ទីក្រុង ម៉ា​យ​អា​មី រដ្ឋ​ផ្លរីដា ឃាតករ អែន​ដ្រូ​វ ហ្វី​លី​ព​គូ​នេ​នេន (Andrew Phillip Cunanan) បាញ់សម្លាប់ ហ្សៀ​នី វឺរ​សេស (Gianni Versace) ដែលជា​អ្នក​ឆ្នៃ​ម៉ូត អ៊ីតាលី​មួយរូប នៅ​ខាងក្រៅ​ផ្ទះ​របស់ គាត់ នាទី​ក្រុង​រ៉ូម ។
​    ​
•​ឆ្នាំ​២០០៣ ក្រុមហ៊ុន AOL Time Warner (​ក្រុមហ៊ុន​ដែល​ផ្តល់ មធ្យោបាយ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង ធំ​បំផុត​ក្នុង​ពិភពលោក មាន​ទីចាត់ការ នៅ​មណ្ឌល Time Warner ទីក្រុង​ឡុង​ដ៍​) បាន​បំបែក​ខ្លួន​ចេញពី Netscape Communications Corporation (​ក្រុមហ៊ុន​សេវាកម្ម កុំព្យូទ័រ​របស់​អាមេរិក ដែល​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ចំពោះ​ការ ផ្តល់នូវ web browser របស់​ក្រុមហ៊ុន នេះ​) ។ ហើយ​ស្របពេល​ជាមួយគ្នានេះ គ្រឹះស្ថាន Mozilla បាន​បង្កើតឡើង ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

ថ្ងៃទី​១៥​កក្កដា ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​
​ច​ន ប​ល អ្នកដឹកនាំ​ការបះបោរ របស់​កសិករ​អង់គ្លេស​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

ថ្ងៃនេះក្នុងប្រវត្តសាស្ត្រ / ហេតុការណ៍គួរកត់សម្គាល់ ផ្សេងទៀត