មាតិកាៈ ស្រាវជ្រាវ -> ខ្មែរក្រហម

​កុមារី​ក្នុងសម័យ​ខ្មែរក្រហម​

​ដោយ ៖ឃាង សេង​ហឿន និស្សិត​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ថ្ងៃទី 5 កក្កដា 2017 ម៉ោង 08:16:AM

នៅក្នុង​អំឡុង​ឆ្នាំ​១៩៧០​ម្ដាយ​របស់ខ្ញុំ ឈ្មោះ ឃុន សុខ​ណា ដែល​កាល នោះ នៅ​ជា​កុមារី ក្នុង​វ័យ​ប្រហែល​ដប់ឆ្នាំ កើត​នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​បាត់បង់​ឪពុក​ជាទី​ស្រឡាញ់ ដោយសារ ការ​ទម្លាប់​គ្រាប់បែក​ជាច្រើន​គ្រាប់​មកលើ​ផ្ទះ​រប​ស់គា​ត់​។​ការ​ទម្លាប់​គ្រាប់បែក​មិន​ឈប់ឈរ​បានធ្វើឱ្យ​ជីវិត​របស់​ម្តាយ​ខ្ញុំ​រស់នៅក្នុង​សភាព​ភ័យខ្លាច​។ គាត់​និង​ក្រុម គ្រួសារ​តែងតែ​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ កាត់​ព្រៃ​កាត់​ភក់ ដែល​ការរត់​ភៀស ខ្លួន​នោះ​ប្រព្រឹត្តិ​ទៅ​នៅពេល​យប់ ។

​បន្ទាប់ពី​ការ​ទម្លាប់​គ្រាប់បែក​បានបញ្ចប់ ដោយសារ​កង​យោធា​ខ្មែរក្រហម វាយ​បែក​ទីក្រុង​ភ្នំពេញ នា​ខែមេសា ឆ្នាំ​១៩៧៥ ម្ដាយ​របស់ខ្ញុំ​ក៏​បានមក​រស់នៅ​ជុំគ្នា ជាមួយ​ជីដូន​ខ្ញុំ និង​បងប្អូន​របស់គាត់​នៅផ្ទះ​កំណើត​របស់គាត់​វិញ​។ តែ​រស់នៅ ជាមួយ​គ្រួសារ​មិនបាន​ប៉ុន្មាន​ផង ម្តាយ​ខ្ញុំ​ត្រូវ​បែក​គ្នា​ម្តងទៀត ដោយ​ជីដូន និង​បង​របស់​ម្តាយ​ខ្ញុំ​ត្រូវបាន​បង្ខំ​ឲ្យ​ទៅធ្វើ​ការងារ​ស្រែចម្ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ​។ ទោះបី​ម្តាយ​ខ្ញុំ​នៅ​តូច​ក៏ដោយ ក៏​ខ្មែរក្រហម​មិន​ឲ្យ​គាត់ នៅ​ទំនេរ​ដែរ ម្តាយ​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ឲ្យ​រើស​អាចម៍គោ​នៅពេល​ថ្ងៃ និង​ដើរ​ដេញ​កណ្ដុរ​កុំ​ឲ្យ​ស៊ី​ស្រូវ​នៅពេល​យប់​។ ទីតាំង​ដែល​ម្តាយ​ខ្ញុំ​ត្រូវ​ធ្វើការ​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ ជួនកាល​ខ្មែរក្រហម​បញ្ជូន​គាត់​ឲ្យ​ទៅ​ដេញ​កណ្ដុរ​នៅ​ទួល​រោងដំរី ឬ​ប្រាំ​កើតជា​ដើម​។ ម្តាយ​របស់ខ្ញុំ​កម្រ​នឹង​បាន​សម្រាក​ក្នុងភូមិ​ណាស់​។ ចំណែកឯ​ម្ហូបអាហារ​វិញ​មិនមាន​ហូប​គ្រប់​រដូវ​នោះទេ​។ ថ្ងៃ​ខ្លះ ខ្មែរក្រហម​ចែក​បបរ​លាយ​ជាមួយ ដំឡូងឈើ ថ្ងៃ​ខ្លះ​បបរ​លាយ​ត្រកួន​។

​ម្តាយ​ខ្ញុំ​បាន​រំឭក​ប្រាប់​ខ្ញុំ​ថា របប​អាហារ​ដែល​ទទួលបាន​មិន​គ្រប់គ្រាន់ នោះទេ​។ គាត់​បន្តថា ស្រូវ ពោត ដំឡូង និង​ផ្លែ​ដូង ប្រជាជន​បាន​ដាំ និង​ប្រមូល​ផល​បាន​ច្រើនណាស់​ប៉ុន្តែ​ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ហូប​ទេ​។ ម្តាយ​ខ្ញុំ​មិនដឹងថា ខ្មែរក្រហម​យក​ផលដំណាំ​ទាំងអស់នោះ​ទៅណា​ទេ​។​

​នៅក្នុង​ឆ្នាំ​១៩៧៨​ម្ដាយ​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ប្ដូរ​ឲ្យ​ទៅធ្វើ​ការ​ជា​អ្នក​លាយថ្នាំ និង​ផ្សំ​ថ្នាំ​នៅ​មន្ទីរពេទ្យ ក្នុង​ឃុំ​វិហារ​សួគ៌​វិញ​។ នៅ​ទីនោះ គាត់​ក៏​មិនបាន​សម្រាក​គ្រប់គ្រាន់​ដែរ​ខ្មែរក្រហម​តម្រូវ​ឲ្យ​គាត់​ធ្វើការ​តាំងពីព្រឹក​ទល់​យ​ប់​។ ចំពោះ​របប​អាហារ​ក៏​មិន​ខុសគ្នា​កាល​នៅក្នុង​កងកុមារ​ដែរ ពោលគឺ​បបរ លាយ​ត្រកួន និង​លាយ​ដំ​ឡួ​ង​ដដែល​។​

​នៅ​១៩៧៩ នៅពេលដែល​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ ក្រុមគ្រួសារ របស់​ម្ដាយ​ខ្ញុំ​បានមក​រស់នៅ​ជុំគ្នា​វិញ​។ បន្ទាប់មក គាត់​ក៏បាន​រៀបការ​ជាមួយ ឪពុក​របស់ខ្ញុំ​។

​លទ្ធផល​នៃ​ការរស់នៅ​យ៉ាង​លំបាក​វេទនា​អស់​រយៈពេល​ជិត​បួន​ឆ្នាំ ម្តាយ​របស់ខ្ញុំ​បាន​បាត់បង់​បងប្រុស​ម្នាក់ ដោយសារ​ការហូបចុក​មិន​គ្រប់គ្រាន់ និង​ការធ្វើការ​ហួសកម្លាំង​។ រឿងរ៉ាវ​ទាំងអស់នេះ នៅតែ​បន្ត​ស្ថិតនៅក្នុង ការចង ចាំ​របស់​ម្តាយ​ខ្ញុំ បើទោះបីជា​ពេលវេលា​បាន​កន្លងផុតទៅ​ជាង សែសិប​ឆ្នាំ ហើយក៏​ដោយ​៕

​កុមារី​ក្នុងសម័យ​ខ្មែរក្រហម​
រូប​ឈរ​នៅ​កណ្តាល​៖ ឃុន សុខ​ណា ម្តាយ​របស់ ឃាង សេង​ហឿន (​រូប​ទីមួយ​រាប់​ពីស្តាំ​) ថត​នៅ​ឆ្នាំ ១៩៩៨ នៅក្នុង​ពិធីបុណ្យ​។ (​រូប​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM