ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

មូលហេតុ​និង​បញ្ញត្តិ​នានា​ជុំវិញ​ការចូល​វស្សា​

​ដោយ ៖មេសា ថ្ងៃទី 8 កក្កដា 2017 ម៉ោង 02:55:PM

(​ភ្នំពេញ​)៖ ចូល​វស្សា មិនមែនជា ពិធីបុណ្យ​ទេ ប៉ុន្តែ​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​វិន័យ​ហើយ​ត្រូវអនុវត្ត​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​វស្សា​ន្ត​​រដូវ​ដែលជា​រដូវភ្លៀង​ធ្លាក់​ជោគជាំ ។

​ជា​ប្រពៃណី នៅ​វស្សា​ន្ត​រដូវ គឺ​រដូវភ្លៀង​ធ្លាក់​នោះ ប្រជាពលរដ្ឋ​តែងតែ​បង្កើត​បង្កើន​ភោគផល​ដំណាំ​ផ្សេងៗ មាន​ស្រូវ​ជាដើម ។​នៅក្នុង​​វិន័យ​បិដក ភាព​២ លេខ​៧ បាន​ដំណាល​ថា មាន​ពួក​មហាជន ដែលជា​អ្នក​នៅក្នុង​ពុទ្ធសាសនា​ខ្លះ អ្នក​នៅក្រៅ​ពុទ្ធសាសនា​ខ្លះ បាន​រិះគន់ និង មិន​សប្បាយចិត្ត​ចំពោះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា​ថា បាន​និមន្ត​ទៅ​ជាន់​ដំណាំ​ដាំ​ដុះ និង​ជាន់​ដាច់​ភ្លឺស្រែ​ជាដើម​របស់​អ្នកស្រុក ហើយ​ពេលខ្លះ​ថែមទាំង​និមន្ត​ទៅ​ជាន់​សត្វល្អិត​តូចតាច​ទៀតផង ។

​ទទួលបាន​ការរិះគន់​នេះ ព្រះសម្មាសម្ពុទ្ធ​បាន​ពិចារណា​ថា ការលើកឡើង​របស់​ម​ហា​ជន​ទាំងនោះ​មិនមែន​ថា​គ្មាន​ហេតុផល​ឡើយ ។​ម្យ៉ាង​​ទៀត​នៅ​រដូវវស្សា សូម្បីតែ​សត្វ​បក្សាបក្សី​ក៏​នាំគ្នា​កាច់​សំបុក​ធ្វើ​ទ្រនុំ​សម្រាប់​ជ្រកកោន​ដែរ ដូច្នេះ​ភិក្ខុសង្ឃ​ក្នុង​ពុទ្ធសាសនា​គប្បី​មាន​​កន្លែង​ណា​ជាក់លាក់​មួយ​សម្រាប់​សំចត​នៅ​រដូវភ្លៀង​ធ្លាក់​នេះ កុំឱ្យ​អ្នកបួស​ទាំងឡាយ​ត្រាច់រង្គាត់​ទីមួយ​ទៅ​ទីមួយ​ពី​ដើមឆ្នាំ​រហូតដល់​ចុង​​ឆ្នាំ​រក​ទី​ស្នាក់នៅ​ពិតប្រាកដ​គ្មាន និង​នាំឱ្យ​ជួប​ក្តី​លំបាក​ច្រើន​ដោយសារ​ភ្លៀង​ធ្លាក់​ផង ។

​ដោយហេតុនេះ ព្រះសម្មាសម្ពុទ្ធ​ក៏បាន​បញ្ញត្តិ​ឱ្យ​ភិក្ខុ​ស្ឃ​គង់​ចាំ​វស្សា អស់​មួយ​វស្សា​ន្ត​រដូវ ដែលមាន​រយៈពេល​បី​ខែ​គត់ ចាប់ពី​ថ្ងៃមួយ​រោច ខែ អាសាឍ រហូតដល់​ថ្ងៃ ១៥ កើត ខែ អស្សុជ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែ កក្កដា រហូតដល់​ថ្ង​ទ​ទី ០៥ ខែ តុលា ។ ​ការចូល​វស្សា​ក៏​ចាប់ផ្តើម​មាន និង​ត្រូវបាន​អនុវត្ត​តាំងពី​ពេល​នោះមក ហើយ​ត្រូវបាន​អនុវត្ត​យ៉ាង​ខ្ចា​ប់​ខ្ជួន​រហូតមកដល់​បច្ចុប្បន្ន​សម្រាប់​​រយៈពេល​បី​ខែ​ផង ដូចដែល​បានលើកឡើង​ខាងដើម​ដោយ​ប្រការ​ដូច្នេះ​ឯង ។​

​ប្រយោជន៍​នៃ​ការចូល​ព្រះវស្សា​

​ការចូល​ព្រះវស្សា​មាន​សារសំខាន់​ណាស់​ចំពោះ​ភិក្ខុសង្ឃ សាមណេរ​ដែល​បាន​ចូល​បួស​ជាស​មណៈ នេះ​ដូចជា ៖

•​ធ្វើឱ្យ​ភិក្ខុ​សាមណេរ​ទទួល​បានការ​សង្រួម​នៅក្នុង​ឥ​ន្ដ្រី​សំ​វរៈ​
•​បានផ្ដល់​ឱកាស​ដល់​ភិក្ខុ​មាន​សិទ្ធិ​ទទួល​អនុមោទនា​ទាន​នៃ​ទាយក​ទាយិកា​
•​ទទួលបាន​អា​និ​សង្ឃ​នៃ​ការ​កាន់​ព្រះវស្សា​
•​បង្កើន​សេចក្ដី​ជ្រះថ្លា​ដល់​ពុទ្ធបរិស័ទ​ទាំងអស់​
•​អាចបង្កើត​សាមគ្គីភាព​រវាង​ភិក្ខុ និង​ភិក្ខុ​នៅក្នុង​អាវាស​។​

​បញ្ញត្តិ​ទូទៅ​

​ព្រះពុទ្ធ​ប្ប​ញ្ញ​ត្ដិ ក្នុង​រយៈពេល​បី​ខែ​នេះ ភិក្ខុ​ដែល​គង់​ចាំ​វស្សា​នៅក្នុង​អារាម​ណាមួយ​អាច​និមន្ត​ចេញ​ក្រៅ​វត្ត​ទៅ​បំពេញ​កិច្ច​ផ្សេងៗ​ដូច​​ជា​បិណ្ឌបាត និង​សិក្សា ជាដើម​ដូច​ប្រក្រតី ប៉ុន្តែ​ទោះជា​និមន្ត​ទៅដល់​ទីណា​ក៏ត្រូវ​និមន្ត​ចូល​មកដល់​អារាម​ដែល​ខ្លួន​គង់​ចាំ​វស្សា​នោះ​វិញ​ឱ្យ​បាន​មុនពេល​អរុណរះ ។​

​បញ្ញត្តិ​ពិសេស​

​ទោះ​ជាមាន​បញ្ញត្តិ​ច្បាស់លាស់ ម៉ឺងម៉ាត់​ដូច្នេះ​ក្តី ប្រសិនបើ​ភិក្ខុ​អង្គ​ណាមួយ​មាន​ករណី​ពិសេស ដូចជា ៖ មាតា ឬ​បិតា​ឈឺ​គ្រូ​ឧ​ប​ជ្ឈ​យ៏​មាន​​អាពាធ មានការ​និមន្ដ​ពី​ពួក​បរិស័ទ ឬក៏​មាន​កាតព្វកិច្ច​សំខាន់​ដែល​ត្រូវបំពេញ ដូចជា​បំពេញ​កិច្ច​សប្បុរស ជាដើម​នោះ​ភិក្ខុ​រូបនោះ​អាច​​និមន្ត​ទៅ​ស្នាក់​នៅក្រៅ​អារាម​ដែល​ខ្លួន​គង់​ចាំ​វស្សា​បាន​រយៈពេល ៦ យប់ ៧ ថ្ងៃ ។ ប៉ុន្តែ​មុននឹង​ចេញទៅ​ដូច្នោះ​ភិក្ខុ​រូបនោះ​ត្រូវធ្វើ​កិច្ច​​មួយ​ដែល​ហៅថា " លើក​សត្តា​ហ " ពោលគឺ​ការសុំ​អនុ​ញ្ញា​ត្ត​អំពី​សង្ឃ ជាមុនសិន ។​

​ប្រសិនបើ​ភិក្ខុ​រូប​ណាមួយ ចេញ​ក្រៅ​វត្ត​ហើយ​មិន​ចូលមក​វត្ត​វិញ​ឱ្យបាន​មុន​ថ្ងៃ​រះ នៃ​ថ្ងៃ​បន្ទាប់​ទេនោះ នឹង​ឈ្មោះថា " ដាច់​វស្សា " ។​ចំណែក​​ភិក្ខុ​ចេញ​ក្រៅ​វត្ត​ដោយ​លើក​សត្តា​ហ ប៉ុន្តែ​នៅក្រៅ​វត្ត​លើ​ពី​រយៈពេល​កំណត់ គឺ ៦​យប់ និង​៧​ថ្ងៃនេះ​ទៅ ក៏​ឈ្មោះថា ដាច់​វស្សា ដែរ ។​

​ទោស​នៃ​ការ​ដាច់​វស្សា​

​តាម​វិន័យ​បញ្ញត្តិ ភិក្ខុ​ដែល​បាន​ដាច់​វស្សា ដោយ​ប្រការ​ណាមួយ​នោះ នឹងត្រូវ​អាបត្តិ គឺមាន​កំហុស ឬ មានទោស​ថ្នាក់​ស្រាល (​លហុកាបត្តិ​) ហើយ​អាបត្តិ​នេះ គ្រាន់តែ​សម្តែង​អាបត្តិ គឺ​សារភាព​កំហុស​ប្រាប់​សង្ឃ​ផង​គ្នា​ជា​ផ្លូវការ ក៏​ជាការ​ចប់​រួចរាល់ ។ ប៉ុន្តែ​ភិក្ខុ​រូបនោះ មិនមាន សិទ្ធិ​កឋិន​ឡើយ ៕

មូលហេតុ​និង​បញ្ញត្តិ​នានា​ជុំវិញ​ការចូល​វស្សា​

ព្រះសង្ឃ​បវរ​ណា​ចូល​វស្សា (​ចូល​វស្សា​)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម