ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

រកឃើញ​ចិន​សែ ចេះ​វិជ្ជា​អាថ៌កំបាំង​ពាន់​ឆ្នាំ កែ​វាសនា​មនុស្ស​ពី​ក្រ ទៅ​មាន ឯ​ភ្ញៀវ​វិញ​សុទ្ធតែ​ឧកញ៉ា អ្នករក​ស៊ីធំៗ​

​ដោយ ៖សុផាត​ ថ្ងៃទី 24 មិថុនា 2017 ម៉ោង 10:54:PM

  •     ចេះ​គម្ពីរ​បុរាណ​ចិន​ពាន់​ឆ្នាំ «​ផ្នូរ​មនុស្ស​រស់​» វិជ្ជា​កំពូល​របស់​ក្បួន​ហុងស៊ុយ​ចិន​
  •     ជឿ ឬ​មិន​ជឿ ចេះ​រៀប​ហុងស៊ុយ​ឲ្យ​រកស៊ី​មានបាន លាភ​ហូរ​ចូល​រហូត​
  •     ភ្ញៀវ​ប្រមាណ ៦០០ នាក់ ជា​អ្នករក​ស៊ីធំៗ និង​ឧកញ៉ា មន្ត្រីរាជការ​ជាន់ខ្ពស់​
  •     មើល​ដឹង​រាសី​ឡើង​ចុះ ដឹង​ដំណើរ​ជីវិត ដឹង​ថ្ងៃ​ស្លាប់ ហើយ​កែ​ថ្ងៃ​ស្លាប់​បាន

គ្រូ​ហុងស៊ុយ​ដែល​លេចមុខ​ជាប្រចាំ និង​ល្បី​ខ្លាំង​នៅលើ​កម្មវិធី «​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​» របស់​ទូរទស្សន៍ PNN បាន​អះអាង​ប្រាប់ Sabay ក្នុង​បទ​សម្ភាស​ថា អ្នកគ្រូ​បាន​ហាត់រៀន​ចេះ​ច្បាស់​ពី​គម្ពីរ​បុរាណ​ចិន​អាយុកាល​ពាន់​ឆ្នាំ ពី​គ្រូធំ​របស់​អ្នកគ្រូ​មកពី​ចិន​ផ្ទាល់​។ ក្នុងនោះ​មាន «​ចាវ​អ៊ុង​» ឬ «​ផ្នូរ​មនុស្ស​រស់​» ជា​វិជ្ជា​ថ្នាក់​កំពូល​របស់​ហុងស៊ុយ​ចិន ដែល​អាច​កែ​វាសនា​មនុស្ស​ពី​ក្រ ទៅ មាន ហើយ​ដែលមាន​ចិន​សែ​តិចតួច​បំផុត​ចេះ​ច្បាស់​។​

​អ្នកគ្រូ ឡុង ណា​លី អគ្គនាយិកា​ស្ថាប័ន ម៉ា​ស្ទ័​រ ណា​លី ហុងស៊ុយ ថា​៖ "​គ្រូ​ខ្ញុំ ជនជាតិ​ចិន​។ គាត់​ឈ្មោះ Master Mas ជាប់​លំដាប់​ចិន​សែ លេខ​១​លើ​ពិភពលោក​។ គ្រូ​ដែល​បង្រៀន​ចិន​សែ​នៅលើ​បណ្ដា​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​។ ចិន​សែ​ដែល​ល្បីៗ​មិន​ថា​នៅ​ម៉ា​ឡេ សាំង​ហ្គា​ពួរ អាមេរិក អូស្ត្រាលី កូរ៉េ គឺ​គាត់​អ្នក​បង្រៀន​។ នៅ​ស្រុក​ខ្មែរ មានតែ​ខ្ញុំ​មួយ​ទេ [​ស្នង​ពី​គាត់​]​។​
​អ្នកគ្រូ ឡុង ណា​លី អគ្គនាយិកា​ស្ថាប័ន ម៉ា​ស្ទ័​រ ណា​លី ហុងស៊ុយ

​ចាវ​អ៊ុង ឬ​ផ្នូរ​មនុស្ស​រស់ ជា​វិជ្ជា​កំពូល​អាច​កែ​វាសនា​មនុស្ស​ពី​ក្រ ទៅ​មាន​។ ប្រវត្តិ​ចាវ​អ៊ុង គឺ​ល្បី​ចាប់តាំងពី​ធ្វើ​អ្នកសុំទាន ក្លាយជា​ស្ដេច​រាជវង្ស​ម៉េង [​ស្ដេច ជូ យាន​ចាង​]​។​... ខ្ញុំ​រៀន ៤ ឆ្នាំ​។ ហុង ស៊ុយ តារាសាស្ត្រ ហោរាសាស្ត្រ អាហ្នឹង​ទាក់ទង​នឹង​វិជ្ជា​អាថ៌កំបាំង ខ្ញុំ​រៀន​ចេះ​"​។​

​ការធ្វើ​ចាវ​អ៊ុង គឺ​ដើម្បី​ឲ្យ​មាន​លុយកាក់​ហូរ​ចូល សុខ​ភាពល្អ​បរិបូរ អំណាច​បារមី និង​បរិវារ ខណៈដែល​ចាវ​អ៊ុង​មាន ៤ លំដាប់ គឺ មហាសេដ្ឋី​ពិភពលោក មហាសេដ្ឋី​ប្រចាំ​ប្រទេស មហាសេដ្ឋី​ធម្មតា និង​សេដ្ឋី​។​

​ពាក់ព័ន្ធ​នឹង​ការរៀប​ហុងស៊ុយ​ទូទៅ​វិញ ចិន​សែ​ដែល​ទើប​ផ្លាស់​មក​រស់នៅ​កម្ពុជា​បាន ៦ ខែ​រូបនេះ ថា​៖ "​តាំងពី​មក​ខ្មែរ ខ្ញុំ​មក​កែ​ឲ្យ​គេ​រហូត [​ហុងស៊ុយ​ផ្ទះ សណ្ឋាគារ ក្រុមហ៊ុន​...] ព្រោះ​ចិន​សែ​ភាគច្រើន​រៀប​ខុស​។ គ្រូ​ហុងស៊ុយ​ប្រៀបដូចជា Doctor អ៊ីចឹង​។ បើ​វះកាត់​ឲ្យ​គេ​ខុស គេ​ស្លាប់​ហើយ​។ ហុងស៊ុយ​ក៏​ដូចគ្នា បើ​រៀប​ឲ្យ​គេ​ខុស មិនមែន​ឲ្យ​គេ មាន ទេ គឺ​ឲ្យ​គេ​កាន់តែ ក្រ តែម្ដង​"​។​

​ការរៀប​ហុងស៊ុយ មិនមែន​ផ្អែក​តាមតែ​ក្បួន​មួយ​មុខ​នោះទេ គឺ​ត្រូវ​ចេះ​មើល​តារាសាស្ត្រ​ជាសំខាន់​ផងដែរ ព្រោះ​ប្រតិកម្ម​រវាង​តារាសាស្ត្រ និង​ផែនដី ពាក់ព័ន្ធ​នឹង​ដំណើរ​ជីវិត​របស់​មនុស្ស​។ ត្រង់នេះ អ្នកគ្រូ ណា​លី ហ៊ាន​ធានាថា បើ​ឲ្យ​អ្នកគ្រូ​រៀបចំ​ហុងស៊ុយ​ឲ្យ​តាំងពី​មុនពេល​បុកគ្រឹះ​សំណង់ នោះ​ហុងស៊ុយ​ម្ចាស់ផ្ទះ នឹង​ឡើង ១ គុណ ១០ ខណៈដែល​ប្រសិទ្ធភាព​ចាប់ផ្ដើម​ឃើញ​ជា​បណ្ដើរៗ​ចាប់ពី ៣ សប្ដាហ៍ ទៅ ៣ ខែ​។​

​ត្រឹម ៦ ខែ​ប៉ុណ្ណោះ ចិន​សែ​ដែល​ចេះ​តារាសាស្ត្រ​ច្បាស់​រូបនេះ​អះអាងថា មាន​ភ្ញៀវ​ប្រមាណ​ជា ៥០០ ទៅ ៦០០ នាក់​ហើយ​មករក​អ្នកគ្រូ​ឲ្យ​រៀបចំ​ហុងស៊ុយ​ឲ្យ ក្នុងនោះ​មាន​ទាំង​ធ្វើ​ចាវ​អ៊ុង​ផងដែរ​។ "​ភ្ញៀវ​ជា​អ្នករក​ស៊ីធំៗ ឧកញ៉ា មន្ត្រីរាជការ​ជា​ប្រធានៗ​។ ភ្ញៀវ​ភាគច្រើន​អញ្ជើញ​ចិន​សែ​ពី​ក្រៅ​ទេ ដល់​ឥឡូវ​ស្ថាប័ន​ខ្ញុំ​មក គេ​ចង់​សាក​ថា​ដូចនឹង​ស្រុក​គេ​អត់​។ ដល់ពេល​ត្រូវ​គ្នា [​ប្រសិទ្ធភាព​] ពាក់ព័ន្ធ​នឹង​តម្លៃ ស្ថាប័ន​យើង​ធូរ​ថ្លៃ​ជាង​"​។​

​ក្រៅពី​រៀប​ហុងស៊ុយ អ្នកគ្រូ ណា​លី ក៏​មើល​រាសី ដឹង​ពី​ដំណើរ​ជីវិត​ពេញ​មួយ​ឆាកជីវិត​ថា​តើ ឆ្នាំ​ណា​រាសី​ឡើង​ចុះ រកស៊ី​អី​ឲ្យ​ត្រូវ ជួប​គ្រោះថ្នាក់​អាយុជីវិត​ពេលណា ដោយសារ​អី ហើយ​អាច​កែ​ថ្ងៃ​ស្លាប់​បាន​។ ពេល​រាសី​ធ្លាក់​សូន្យ មនុស្ស​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ជីវិត​។​

​អ្នកគ្រូ​ថា រាសី គឺជា​កូនសោ​ជីវិត ឯ​ថ្ងៃខែ​ឆ្នាំ កំណើត ជា​អ្នកកំណត់​ជោគវាសនា​របស់​មនុស្ស​។ អត់​ដឹង​ពី​រាសី ប្រើ​ដូច​អត់​ដឹងថា​ត្រូវ​បត់បែន​ជីវិត​តាម​ណា គឺ​យើង​ដើរ​ទាំង​ងងឹត​ងងុល​។ អ៊ីចឹង បាន​ខ្លះ​ធ្វើការ ១០ ឆ្នាំ​ហើយ អត់​មាននៅ​សល់​អី​។ បើ​ដឹង​មុន យើង​អាច​រៀបចំ​តម្រង់ និង​កែខៃ​ឲ្យ​ប្រសើរ​។ ត្រង់នេះ អ្នកគ្រូ​បាន​ឲ្យ​និយមន័យ​ជោគជ័យ​ក្នុង​ជីវិត​ថា មនុស្ស​ជោគជ័យ​អាស្រ័យ​លើក​ត្តា ៣ យ៉ាង គឺ​ចំណេះ​ជំនាញ រាសី និង​ហុងស៊ុយ​។​

​ពេល​ត្រូវបាន​សួរថា កែ​ថ្ងៃ​ស្លាប់​បាន​យ៉ាងម៉េច ហើយ​លក្ខខណ្ឌ​អី​ខ្លះ ចិន​សែ​ធ្លាប់​រស់នៅ​ថៃ ១០ ឆ្នាំ និង​ឡើង​ប៉ុស្តិ៍​ថៃ​ដល់​ទៅ ៣ ប៉ុស្តិ៍ ប្រាប់ថា បើ​អាយុ ៥០ ឆ្នាំ​ចុះក្រោម អាច​កែ​បាន (​តាម​វិធី​ចាវ​អ៊ុង​) ដោយសារ​ចន្លោះ​អាយុ​នេះ មនុស្ស​មាន​កម្លាំង​ពេញលេញ អាច​ទប់ទល់​បាន តែបើ​អាយុ ៥០ ឆ្នាំ​ឡើង មិនអាច​កែ​បានឡើយ ព្រោះ​កម្លាំង​ខ្សោយ​។​

​ស្ថាប័ន ម៉ា​ស្ទ័​រ ណា​លី ហុងស៊ុយ មាន​សេវាកម្ម​ហុងស៊ុយ​៖

  •     ទស្សន៍ទាយ​ជោគជតារាសី​
  •     ផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន ខុន​ដូ រោងចក្រ ក្រុមហ៊ុន ទីតាំង​អាជីវកម្ម​
  •     ដី​សង់ផ្ទះ សំណង់​ផ្សេងៗ​
  •     វេលា​ការ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​

    អាសយដ្ឋាន ផ្ទះ​លេខ E12 ផ្លូវ 77 (​បុរី​វីឡា​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​)
    ទូរ​សព្ទ​លេខ 086 456 289 / 093 563 289 / 071 5636 289
    ផេ​ក​ហ្វេ​ស​ប៊ុ​ក Master Naly Feng Shui
    វិ​ប​សាយ www.masternalyfengshui.com

​អត្ថបទ​៖Sabay​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម