ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

​ស្ត្រី​គ្រូ​មន្ត​ម្នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ភាគច្រើន​តារាៗ​តែង​ទៅរក​ធ្វើ​ស្នេហ៍​និង​ព្យាបាល​ជំងឺ​

​ដោយ ៖សាវ​រក្ស​ ថ្ងៃទី 28 មិថុនា 2017 ម៉ោង 07:55:AM

(​ភ្នំពេញ​)៖​ស្រី្ត​គ្រូ​មន្ត​ស្នេហ៍​ខ្មែរ​អ៊ីស្លាម​ម្នាក់​មានឈ្មោះ​ល្បី​តាមរយៈ​ទស្ស​ទាយ​ព្យាបាល​ជំងឺ​និង​ធ្វើ​ស្នេហ៍មុខ​ដ៏​ល្បីល្បាញ​នៅ​តំបន់​ច្រាំង​ចំរេះ​ទី​១​ខណ្ឌ​ឬ​ស្ស​កែវ​ជិត​៣០​ឆ្នាំកន្លងមក​ដែល​តារាៗ​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​និយម​ទៅ​ជួប​អ្នកគ្រូ​ដើម្បី​ធ្វើ​ស្នេហ៍​និង​ព្យាបាល​ជំងឺ​ផ្សេងៗ​។​

​បើ​ធ្វើដំណើរ​ពី​ចំណុចកណ្តាល​នៃ​រាជធានី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​រហូតដល់​តំបន់​ច្រាំង​ចំរេះ​ឬ​គីឡូម៉ែត្រ​លេខ​៩​ស្ថិតនៅ​ភូមិ​៣ ក្រុម​៥​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ខណ្ឌ​ឬ​ស្សី​និង​បានលឺ​សុះសាយ​អំពី​ភាព​ល្បី​របស់​គ្រូ​ស្រី​ខ្មែរ​អ៊ីស្លាម​ម្នាក់នេះ​។​គ្រូ​ស្រី​ល្បី​ខាង​ពូកែ​ទស្ស​ទាយ ព្យាបាល​ជំងឺ និង​ធ្វើ​ស្នេហ៍មុខ​លើ​របរ​រកស៊ី​ការងារ​ជាដើម​។ ក្រៅពី​អាជីវករ​ក៏មាន​សិល្បករ​ប្រុស​ស្រី​មួយចំនួន​ចេញចូល​មិន​ដាច់​ដែរ​។

​នៅលើផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​នៅ​ជិត​នឹង​ច្រក​តូច​មួយ​នៃ​មណ្ឌល​សុខភាព​ច្រាំង​ចំរេះ​គឺមាន​មនុស្សម្នា​ក្មេង​ចាស់​ប្រុស​ស្រី​ចេញចូល​ជា​ហូរហែរ​។ គ្រូស្នេហ៍​ស្រី​រូបនេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា​ហ៊ីម​ណាវី​ក្នុង​ទឹកមុខ​ស្រស់ស្រាយ​រាក់ទាក់​អ្នកស្រី​បានបញ្ជាក់​ឲ្យ​ដឹងថា​អ្វីដែល​ធ្វើ​ឲ្យ​មាន​អ្នកចេញ​ចូល​មិន​ស្រាកស្រាន្ត​នេះ​ព្រោះតែ​ពួកគេ​សុទ្ធតែ​មានទុក្ខ​លំបាក​ផ្សេងៗ​ហើយ​ត្រូវការ​ជំនួយ​ពី​អ្នកស្រី​ដែល​ពួកគេ​សុទ្ធតែ​ទទួលបាន​លទ្ធផល​ល្អ​ជាទី​គាប់ចិត្ត​។

​ស្ត្រី​គ្រូស្នេហ៍​បាន​រៀបរាប់ថា​កាលពីពេល​ថ្មីៗ​នេះ​ថា អ្នក​មក​ពឹងពាក់​ឲ្យ​អ្នកស្រី​ជួយ​មាន​គ្រប់​មជ្ឈដ្ឋាន ទាំង​មន្ត្រី ស្ត្រី​មេផ្ទះ សិល្បករ​អាជីវករ ទាំង​ក្មេង​ទាំងចាស់​ទាំងប្រុស​ទាំងស្រី​ហើយ​ភាគច្រើន​គឺ​ការដឹង​តៗ​គ្នា​ព្រោះតែ​អ្នកស្រី​ជួយ​រំដោះទុក្ខ​អ្នក​ពឹងពាក់​អស់​ជិត​៣០​ឆ្នាំ​ហើយ​គឺ​ចាប់តាំងពី​ការជួយ​ដោះ​ទុក្ខ​ដោយ​ដូរ​អង្ករ​មកម្ល៉េះ​។

​អ្នកស្រី​ស្នើ​មិន​ធ្វើការ​រៀបរាប់​ឈ្មោះ​តារា​សម្តែង​តារាចម្រៀង​ពិធីករ​ដែល​តែងតែ​ចេញចូល​ផ្ទះ​អ្នកស្រី​ជា​ញឹកញាប់​នោះ​ព្រោះ​អ្នកស្រី​យល់ថា ជា​រឿង​បុគ្គល និង​ជា​សីលធម៌​ក្នុង​ការមិន​បញ្ចេញ​អត្តសញ្ញាណ​របស់​ពួកគេ​។

​អ្នកស្រី​ថា សិល្បករ​ដែល​មក​ពឹងពាក់​អ្នកស្រី​ភាគច្រើន​គឺ​ដើម្បី​ការងារ ពិសេស​ការធ្វើ​ស្នេហ៍មុខ​ឲ្យ​គេ​អាណិត​ស្រលាញ់​ចូលចិត្ត​ច្រើន ដែល​វត្ថុ​ដែល​ពួកគាត់​យកមក​ប្រសិទ្ធី​គឺមាន​ទឹកអប់​ក្រេ​ម​ម្សៅ​ជាដើម​។

​ទាក់ទិន​រឿង​ធ្វើ​ស្នេហ៍​គូស្រករ​វិញ​អ្នកស្រី​បញ្ជាក់ថា​មិន​ធ្វើ​ដាច់ខាត​ធ្វើ​ស្នេហ៍​ដាក់​ប្តី​គេ​ព្រោះតែ​វា​ជា​អំពើ​បាប​ដែល​ខុស​ទៅនឹង​ក្រមសីលធម៌​និង​វិន័យ​គ្រូ​។​អ្នកស្រី​បន្តថា​អ្នក​ពឹងពាក់​មាន​ច្រើន​មែន​ប៉ុន្តែ​ភាគច្រើន​ពួកគេ​មានទុក្ខ​លើ​បញ្ហា​គ្រួសារ ជំងឺ និង ការងារ​រក​ទទួលទាន​។
​គ្រូ​ស្រី​ល្បីឈ្មោះ​វ័យ​៥៦​ឆ្នាំ​រូបនេះ​បន្ថែមថា​អ្នកស្រី​ចេះ​ជំនាញ​ទស្សនទាយ​ជោគជតារាសី​រំដោះគ្រោះ​ធ្វើ​ស្នេហ៍មុខ​និង​ព្យាបាល​ជំងឺ​នេះ​គឺមាន​ក្បួនខ្នាត​និង​ការ​រៀង​ត្រឹមត្រូវ​ពី​គ្រូ​ឥស្លាម​ម្នាក់​កាលពីមុន​ពេលដែល​អ្នក​ស្រី​ចាប់​អាជីប​នេះ​។​អ្នកស្រី​ថា​អ្វីដែល​សមប្រកប​ទាំងអស់​មិនមែន​អ្នកស្រី​ពូកែ​ទេ​គឺមាន​ទេវ​ត្តា​ជា​អ្នក​ជួយ​អ្នកស្រី​ជា​បន្តបន្ទាប់​។​
អ្នកស្រី​បញ្ជាក់ដែរថា មិនមាន​ទ្រនឹប​អ្វី​ដូច​គ្រូ​ដទៃ​ឡើយ​គឺ​អ្នកស្រី​ទទួល​តែ​លុយ ហើយ​លុយ​ក៏​មិន​កំណត់​ដែរ​គឺ​អាស្រ័យ​លើ​ធនធាន​របស់​អ្នក​ពឹងពាក់​ប៉ុណ្ណោះ​ប៉ុន្តែ​អ្នកស្រី​ប្រកាស​មិន​ជួយ​ដាច់ខាត​សម្រាប់​ការធ្វើ​អំពើ​ធ្មប់​និង​ធ្វើ​ស្នេហ៍​សម្រាប់​ស្ត្រី​ទាក់ទង​ស្វាមី​អ្នកដទៃ​ដែល​អ្នកស្រី​ចាត់ទុកថា​ជា​អំពើ​បាបកម្ម​ធ្ងន់ធ្ងរ​។

​អ្នកស្រី​បញ្ជាក់ថា​មិន​ត្រឹមតែ​អ្នក​ក្នុងស្រុក​ទេ​សូម្បីតែ​អ្នក​ក្រៅ​ស្រុក​ក៏​ពឹងពាក់​ឲ្យ​អ្នកស្រី​ជួយ​ផងដែរ​ហើយ​ពួកគេ​ក៏​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាមចិត្ត​ចង់បាន​ដែរ​។ រាល់ពេល​ថ្ងៃ​ពី​ព្រលឹម​ទល់​ព្រលប់​ថ្ងៃ​ខ្លះ​ស្ទើរ​រក​ពេល​សម្រាក​ទទួលទាន​បាយ​ស្ទើ​តែ​មិនបាន ហើយ​ពេលវេលា​ទាបភ្លឺ​គឺជា​ពេលដែល​អ្នកស្រី​ត្រូវធ្វើ​ពិធី​ខាបអន្ទង ប្រសិទ្ធី​ឲ្យ​ដល់​អ្នកមាន​ជំនឿ​ផងដែរ​។

ការប្រកាន់​ត្រណម និង​ប្រព្រឹត្តិ​អំពើ​ល្អ​ក្នុងសង្គម​ក៏បាន​ក្លាយជា​ការស្រលាញ់​រាប់អាន​ពី​មិត្ត​ភ័​ក្កិ​សាច់ញាតិ​និង​អ្នកភូមិផង​របង​ជាមួយ​ហើយ​នេះ​គឺជា​គោល​ការ​សម្រាប់​អ្នកស្រី​ប្រតិបត្តិ​តាម​។​ប្រការ​បែបនេះ​គឺ​អ្នកគ្រូ​ប្រកាន់​ជំហរ​ធ្វើបុណ្យ​សាង​កុសល​សុំ​ឲ្យ​តែ​ទទួលបាន​សេចក្តីសុខ​ព្រោះ​រាល់ថ្ងៃ​អ្នកគ្រូ​ខិតខំ​ចិញ្ចឹម​ក្មេងៗ​ក្រីក្រ​កំព្រា​ខ្លះ​អត់​មាន​ឪពុកម្តាយ​ជាច្រើន​នាក់​ប្រៀបដូចជា​សង្គ្រោះ​មនុស្ស​ឲ្យ​មាន​អនាគត​ផុតពី​ទុក្ខវេទនា​៕S
 


​ស្ត្រី​គ្រូ​មន្ត​ម្នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ភាគច្រើន​តារាៗ​តែង​ទៅរក​ធ្វើ​ស្នេហ៍​និង​ព្យាបាល​ជំងឺ​

-​គ្រូស្នេហ៍​ជនជាតិខ្មែរ​អ៊ីស្លាម​ស្រី​ល្បីឈ្មោះ​ហ៊ីម ណាវី កំពុង​រៀបចំ​ទស្សន៍ទាយ​ឲ្យ​គេ​

​ស្ត្រី​គ្រូ​មន្ត​ម្នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ភាគច្រើន​តារាៗ​តែង​ទៅរក​ធ្វើ​ស្នេហ៍​និង​ព្យាបាល​ជំងឺ​

-​រណ្តាប់​សម្រាប់ធ្វើ​ពិធី​ខាបអន្ទង ប្រសិទ្ធី​ឲ្យ​ដល់​អ្នកមាន​ជំនឿ​

​ស្ត្រី​គ្រូ​មន្ត​ម្នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ភាគច្រើន​តារាៗ​តែង​ទៅរក​ធ្វើ​ស្នេហ៍​និង​ព្យាបាល​ជំងឺ​

ភ្ញៀវដែលមករកអ្នកគ្រទាយនិងធ្វើមន្តស្នេហ៍

​ស្ត្រី​គ្រូ​មន្ត​ម្នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ភាគច្រើន​តារាៗ​តែង​ទៅរក​ធ្វើ​ស្នេហ៍​និង​ព្យាបាល​ជំងឺ​

-​ផ្ទះ​អ្នកគ្រូ​ហ៊ីម ណាវី​ស្ថិតនៅ​ភូមិ​៣ ក្រុម​៥ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ​ ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម