ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​មកពី​ភ្ជាប់ពាក្យ​កូន​មិត្តភក្តិ​បើករថយន្ត​បុក​បង្គោល​ភ្លើង​របួសធ្ងន់​ស្រាល​៤​នាក់​

​ដោយ ៖ម៉េង​សែ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 08:10:PM

(​ភ្នំពេញ​)៖​មនុស្ស​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​នៅត្រង់ចំណុច​មុខ​បេនឡាន​គីឡូម៉ែត្រ​លេខ​៩​ក្រុមទី​៣​ភូមិ​ទី​៣​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ខណ្ឌឫស្សីកែវ​កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​គ្រួសារ​រងគ្រោះ​ត្រឡប់​មកពី​ចូលរួម​ក្នុង​កម្មវិធី​ភ្ជាប់ពាក្យ​កូន​អ្នកជិតខាង​វិញ​ណាមួយ​តៃកុង​រាង​ស្រវឹងស្រា​បន្តិច​ផង​នោះ​ទប់​ចង្កូត​មិនល្អ​ទើប​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ថ្ម​តែម្តង​។​តែ​សំណាង​មិន​គ្រោះថ្នាក់​ដល់​បាត់បង់​អាយុជីវិត​ឡើយ​គ្រាន់តែ​រងរបួស​ធ្ងន់​និង​ស្រាល​មនុស្ស​៤​នាក់​តែប៉ុណ្ណោះ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​សរ​ពាក់​ស្លាក​លខ​ភ្នំពេញ​2S-0713​រង​ខូចខាត​មួយ​កំណាត់​មុខ​ទាំងស្រុង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ចំនួន​៤​នាក់​ដោយសារ​ឧប្បត្តិ​វ​ហេតុ​ខាងលើនេះ​-​ឈ្មះ​សៀង​ណន​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​រងរបួស​បាក់​កជើង​ខាងស្តាំ​។​ឈ្មោះ​ហេង​បូ​ផា​ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​រងរបួស​ជើង​អ្នក​ទាំងពីរ​នាក់​មាន​ទី​លំនៅ​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​បច្ចុប្បន្នកំពុង​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។​រីឯ​ជនរងគ្រោះ​ប្រុស​ស្រី​២​នាក់​ទៀត​មិនបាន​គេ​ស្គាល់ឈ្មោះ​នោះទេ​ហើយ​ពេលនេះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កេតុមាលា​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​។​

ចំណែក​ថ​យន្ត​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ចូលមករ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕S












​មកពី​ភ្ជាប់ពាក្យ​កូន​មិត្តភក្តិ​បើករថយន្ត​បុក​បង្គោល​ភ្លើង​របួសធ្ងន់​ស្រាល​៤​នាក់​

​មកពី​ភ្ជាប់ពាក្យ​កូន​មិត្តភក្តិ​បើករថយន្ត​បុក​បង្គោល​ភ្លើង​របួសធ្ងន់​ស្រាល​៤​នាក់​

​មកពី​ភ្ជាប់ពាក្យ​កូន​មិត្តភក្តិ​បើករថយន្ត​បុក​បង្គោល​ភ្លើង​របួសធ្ងន់​ស្រាល​៤​នាក់​

​មកពី​ភ្ជាប់ពាក្យ​កូន​មិត្តភក្តិ​បើករថយន្ត​បុក​បង្គោល​ភ្លើង​របួសធ្ងន់​ស្រាល​៤​នាក់​

​មកពី​ភ្ជាប់ពាក្យ​កូន​មិត្តភក្តិ​បើករថយន្ត​បុក​បង្គោល​ភ្លើង​របួសធ្ងន់​ស្រាល​៤​នាក់​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម