ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

កម្មវិធី​បំបួស​កុលបុត្រ​ចំនួន​៥០០​អង្គ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៨ មិថុនា​

​ដោយ ៖មេសា ថ្ងៃទី 7 មិថុនា 2017 ម៉ោង 10:35:AM

(​ភ្នំពេញ​)៖​ជនានុជន​ដែលមាន​បំណង​ចង់ឱ្យ​កុលបុត្រ​កុល​ធិ​តា​របស់ខ្លួន​បួស​ជា​បព្វជិត​ភាវ ដើម្បី​កសាង​កុសល ឬ​ភ្ជាប់​និស្ស័យ​ក្នុង​ព្រះពុទ្ធ​​សាសនា អាច​ទំនាកទំនង​ជាមួយ​ភិក្ខុ ព្រះ​សេរី​កោសល សុំ សុខា ព្រះចៅអធិការ​វត្ត​ភ្នៀ​ត​សិ​ម្ពិ​លី ស្ថិតនៅ​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចាប់ពីពេលនេះ​តទៅ​ឱ្យបាន​មុន​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៧ នេះ ។​
​    ​
​តាម​សេចក្តីប្រកាស​របស់​កម្ម​វិធី​អប់រំ​សីលធម៌​ព្រះពុទ្ធសាសនា នឹង​រៀបចំ​បំបួស​កុលបុត្រ​៥០០​អង្គ និង​នាក់​វគ្គ​ទី​៩ មាន​រយៈពេល​៧​ថ្ងៃ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​។​

​តាម​ការគ្រោងទុក ពិធី​បំបួស​នេះ​នឹងត្រូវ​ធ្វើឡើង​ក្រោម​ព្រះរាជអធិបតី សម្ដេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត សម្ដេចព្រះ​សង្ឃនាយក និង​សម្ដេចព្រះ​រាជាគណៈ​ព្រះ​មេគណ ព្រមទាំង​មន្ដ្រី​សង្ឃ​ជាច្រើន​អង្គ​ទៀត នៅ​វត្ត​ភ្នៀ​ត​សិម្ពលី សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
 
​សូមបញ្ជាក់ថា ការ​សាង​ផ្នួស នេះ​មាន​រយៈពេល​០៧​ថ្ងៃ ហើយ​អ្នក​ដែល​ទៅ​បួស ក្រោយពេល ០៧ ថ្ងៃ​នឹង​លាចាក​សិក្ខាបទ​មកជា​គ្រហស្ថ​វិញ​ក៏បាន ឬ ចង់​បន្ត​នៅក្នុង​ភាពជា​បព្វជិត​តទៅទៀត​ក៏បាន ហើយ​ការ​បួស​ប្រភេទ​នេះ គឺ​ក្នុង​គោលបំណង​អប់រំ​ចិត្ត​ដល់​យុវជន​ឱ្យ​ស្គាល់​​អំពី​តម្លៃ​ព្រះពុទ្ធសាសនា និង ដើម្បី​ភ្ចា​ប់​និស្ស័យ​ក្នុង​ព្រះពុទ្ធសាសនា ។ តាម​វិន័យ​ជា​ពុទ្ធ​ប្បញ្ញត្តិ យុវជន​យុវនារី​ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ អាច​បួស​បាន ៕

កម្មវិធី​បំបួស​កុលបុត្រ​ចំនួន​៥០០​អង្គ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៨ មិថុនា​

ពិធី​បំបួស​កុលបុត្រ​កន្លងមក (​រូបៈ ឯកសារ​)

កម្មវិធី​បំបួស​កុលបុត្រ​ចំនួន​៥០០​អង្គ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៨ មិថុនា​

កម្មវិធី​បំបួស​កុលបុត្រ​ចំនួន​៥០០​អង្គ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៨ មិថុនា​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម