ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

មនុស្ស​ម្នាក់​ស្លាប់​និង​២​នាក់​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្តបុក​ម៉ូតូ​ពីក្រោយ​នៅ​ស្រុក​ភ្នំស្រួច​

​ដោយ ៖សុខ​សុ​ភ័​ណ្ឌ​ ថ្ងៃទី 16 កក្កដា 2017 ម៉ោង 09:35:AM

កំពង់ស្ពឺ​៖​ គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតនៅ​ចំណុច​ភូមិ​គី​រី​រស្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​។​

​នគរបាល​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ ខន ខេន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​បឹង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​ក់និច​ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ 1FK 6706​។ ឌុប​គ្នា​២​នាក់ ១.​ឈ្មោះ ណាន់​គាត​ភេទ​ស្រី ​អាយុ​១៩​ឆ្នាំ ២.​ឈ្មោះ ណាន់ ណាន ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​ជិះ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក់​ពុ​យ​ហ្ស៊ោ ពណ៌​កាប់​ស្តាំ​ង ពាក់​ស្លាក​លេខ ភ្នំពេញ 3A1278 បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទេ​តទៅ​ចិញ្ចើមផ្លូវ រីឯ​ជនរងគ្រោះ​ត្រូវ​រថយន្ត​កិន​ស្លាប់​​ភ្លាមៗ ​និង​អ្នក​រួម​ដំណើ​រង​បួស​ធ្ងន់​ម្នាក់ ​និង​ស្រាល​ម្នាក់​។​

​ប្រភព​បាន​បន្តថា ក្រោយពី​រថយន្តបុក​ម៉ូតូ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល ហើយ​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ​ដឹង​ជនរងគ្រោះ​ទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តា​ប្រពៃណី រីឯ​រថយន្ត​បង្ក និង​ម៉ូតូ​យកទៅរ​ស្សា​ទុក នៅ​អធិការដ្ឋាន​ស្រុក​
​ភ្នំស្រួច រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕​

មនុស្ស​ម្នាក់​ស្លាប់​និង​២​នាក់​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្តបុក​ម៉ូតូ​ពីក្រោយ​នៅ​ស្រុក​ភ្នំស្រួច​

មនុស្ស​ម្នាក់​ស្លាប់​និង​២​នាក់​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្តបុក​ម៉ូតូ​ពីក្រោយ​នៅ​ស្រុក​ភ្នំស្រួច​

មនុស្ស​ម្នាក់​ស្លាប់​និង​២​នាក់​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្តបុក​ម៉ូតូ​ពីក្រោយ​នៅ​ស្រុក​ភ្នំស្រួច​

មនុស្ស​ម្នាក់​ស្លាប់​និង​២​នាក់​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្តបុក​ម៉ូតូ​ពីក្រោយ​នៅ​ស្រុក​ភ្នំស្រួច​

មនុស្ស​ម្នាក់​ស្លាប់​និង​២​នាក់​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​រថយន្តបុក​ម៉ូតូ​ពីក្រោយ​នៅ​ស្រុក​ភ្នំស្រួច​ (រូប៖ សុខសុភ័ណ្ឌ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម