ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

​បុណ្យ​អ្នកតា​មេស​នៅ​ស្រុក​បាភ្នំ​ជា​ឧ​ប្បីយ៍ជំនឿ​ដែល​ប្រា​រព​ធ្វើ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន​

​ដោយ ៖ចាន់ ថន​ ថ្ងៃទី 15 មិថុនា 2017 ម៉ោង 05:36:AM

(​ព្រៃវែង​)៖ ពលរដ្ឋ​នៅ​ស្រុក​បាភ្នំ​តែងតែ​ប្រា​រព​ពិធី​ឡើងអ្នកតា​មេស​ជា​រៀងរាល់ឆ្នាំ​ព្រោះ​ជា​ទំនៀម​ទម្លាប់​តាំង​បុរាណ​មកដល់​សព្វថ្ងៃ​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ចាស់ៗដែល​នៅ​ទី​នោះបាន​ឲ្យ​ដឹងថា​បុណ្យ​ឡើងអ្នកតា​មេស​នេះ​គឺ​ត្រូវបាន​ប្រារ​ព​ធ្វើជា​រៀងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​ថ្ងៃ​១៥​កើត​ខែ​ជេ​ស្ជ​គឺ​រយៈពេល​៣​ថ្ងៃ​។ ដោយមាន​ភ្លេង​ពិន​ពាន ល្ខោនបាសាក់​តន្ត្រីសម័យ​សម្រាប់​កំសាន្ត​ទុកជា​ការដឹងគុណ​ដល់​លោកតា​មេស​។​
​ក្នុងនោះ​ក៏មាន​ការ​ហែរ​ដ​ង្វា​យ​ជា​ជ្រូក​ខ្វៃ​ជូន​ដល់​អាស្រម​លោកតា​ទៀតផង​ព្រោះ​ពួកគាត់​មាន​ជំនឿ​លើ​អ្នកតា​មេស​ថា​ស័​ក្កិ​សិទ្ធិ ក្នុងការ​បួងសួង​សុំ​ក្ដី​សុខ​រកស៊ី​មានបាន​គ្រប់ៗ​គ្នា​។​ហើយ​កម្មវិធី​នេះ​តែងតែ​ប្រា​រព​ធ្វើ​រយៈពេល​០៣​គឺ​ចំ​ថ្ងៃទី​០៩​ដល់​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ឈើកាច់​ឃុំ​ឈើកាច់​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​នៅ​តារាង​បាល់ទាត់​។​

លោក ទេព ភា​រុន អភិបាលស្រុក​បាភ្នំ​បាន​ឲ្យ​ដឹងថា បុណ្យ​ឡើងអ្នកតា​នេះ​គឺ​បាន​ធ្វើជា​រៀងរាល់ឆ្នាំ​ដោយមាន​ការរៀបចំ​ពី​អាជ្ញាធរ​ស្រុក​ឃុំ​និង​មានការ​សម្រួល​ពី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាភ្នំ​ចំណែកឯ​សាច់រឿង​ប្រ​វត្ត​អ្នកតា​មេស​យ៉ាងណា​នោះ​ទាល់តែ​លោក ហ៊ិ​ន វ​ន្នី អភិបាលរង​ស្រុក​ទើប​ដឹង​ច្បាស់​។

​ចំណែកឯ​លោក ហ៊ិ​ន វ​ន្នី អភិបាលរង​ស្រុក បាន​ឲ្យ​ដឹងថា​ពិធីបុណ្យ​នេះ​ត្រូវបាន​ប្រា​រព​ធ្វើ​រយៈពេល​៣​ថ្ងៃជា​រៀងរាល់ឆ្នាំ​មែនហើយ​នៅ​ថ្ងៃ​ដំបូង​មាន​ពិធី​ជួប​សំណេះសំណាល​រវាង​ពលរដ្ឋ​និង​លោកព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​មាន​និមន្ត​ព្រះសង្ឃ​ចំនួន​៩​អង្គ​ដើម្បី​ចំរើន​ព្រះ​បរិត្ត​នៅតាម​រោង​បាយ​។

មិនតែប៉ុណ្ណោះ​ក៏មាន​ការសម្ដែង​សិល្បៈ​ក្រុមយុវជន​ស្រុក​បាភ្នំ​លុះដល់​ថ្ងៃទី​២​គឺមាន​រៀបចំ​ហែរ​ដ​ង្វា​យ​ទៅ​អាស្រម​អ្នកតា​មេស​។ ហើយក៏​មានការ​ប្រលង​ល្បែង​ប្រជាប្រិយ៍ ចំរៀង​សម័យ​ផងដែរ​។​លុះដល់​ថ្ងៃទី​៣​មាន​ពិធី​រាប់​បាត​ព្រះសង្ឃ​ចំនួន​១១៧​អង្គ​រួច​ដា​ឆ្លង​។ក្នុងនោះ​ក៏មាន​វង្ស​ល្ខោនបាសាក់ ឃុំរ​ក្សជ័យ​ស្រុក​បាភ្នំ​លេង​សម្ដែង​ផងដែរ​។​លោក​អភិបាលរង​បន្តថា​ជីវ​ប្រ​វត្ត​អ្នកតា​មេស​គឺ​ពីមុនមក​លោក​ជា​វីរជន​តស៊ូ​មកពី​ឆ្ងាយ​ហើយ​បានមក​ស្នាក់នៅ​ទីនេះ​ទើប​មានការ​គោរព​អ្នកតា​មេស​នេះ​តកូនតចៅ​បែបនេះ​ទៅ​។

កាលពី​បុរាណ​គេ​យក​មនុស្ស​មក​សែន​បន្ទា​ប់​មក​ប្រហា​ដំរី គោក្របី​សេះ​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៩៥​មក​គឺ​សែន​តែ​ជ្រូក​ឲ្យ​វិញ។​​ទាំង​ពលរដ្ឋ​និង​មន្ត្រីរាជការ​គឺ​ជឿជាក់​និង​គោរព​លើ​អ្នកតា​មេស​នេះ​ណាស់​ដោយ​ពួកគាត់​តែង​តែង​អុច​ធូប​ផ្សង​សុំ​ក្ដី​សុខ​និង​ប្រកបការងារ​ជោគជ័យ​ស្ទើ​រគ្រប់គ្នា​៕S




​បុណ្យ​អ្នកតា​មេស​នៅ​ស្រុក​បាភ្នំ​ជា​ឧ​ប្បីយ៍ជំនឿ​ដែល​ប្រា​រព​ធ្វើ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន​

​បុណ្យ​អ្នកតា​មេស​នៅ​ស្រុក​បាភ្នំ​ជា​ឧ​ប្បីជំនឿ​ដែល​ប្រា​រព​ធ្វើ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន(រូប៖ចាន់ថន)

​បុណ្យ​អ្នកតា​មេស​នៅ​ស្រុក​បាភ្នំ​ជា​ឧ​ប្បីយ៍ជំនឿ​ដែល​ប្រា​រព​ធ្វើ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន​

​បុណ្យ​អ្នកតា​មេស​នៅ​ស្រុក​បាភ្នំ​ជា​ឧ​ប្បីយ៍ជំនឿ​ដែល​ប្រា​រព​ធ្វើ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន​

​បុណ្យ​អ្នកតា​មេស​នៅ​ស្រុក​បាភ្នំ​ជា​ឧ​ប្បីយ៍ជំនឿ​ដែល​ប្រា​រព​ធ្វើ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន​

​បុណ្យ​អ្នកតា​មេស​នៅ​ស្រុក​បាភ្នំ​ជា​ឧ​ប្បីយ៍ជំនឿ​ដែល​ប្រា​រព​ធ្វើ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន​

​បុណ្យ​អ្នកតា​មេស​នៅ​ស្រុក​បាភ្នំ​ជា​ឧ​ប្បីយ៍ជំនឿ​ដែល​ប្រា​រព​ធ្វើ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន​

​បុណ្យ​អ្នកតា​មេស​នៅ​ស្រុក​បាភ្នំ​ជា​ឧ​ប្បីយ៍ជំនឿ​ដែល​ប្រា​រព​ធ្វើ​តាំងពី​បុរាណ​មកទល់​បច្ចុប្បន្ន​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម