ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ចម្លាក់​ដូនតា​នៅ​ប្រាសាទព្រហ្មកិល ខេត្តសៀមរាប​

​ដោយ ៖ម​.​ត្រា​ណេ ថ្ងៃទី 7 មិថុនា 2017 ម៉ោង 08:59:AM

​ចម្លាក់​ដូនតា​នៅ​ប្រាសាទព្រហ្មកិល គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ បង្ហាញ​បញ្ជាក់​ឱ្យឃើញ​នូវ​លក្ខណៈ សំយោគ​នៃ​វិស័យ​សាសនា​ខ្មែរ​។ មួយ វិញទៀត​សោត ការណ៍​នេះ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ភស្តុតាង នៃ​ភាព​ចម្រុះ​របស់ ទេវ​កថា​វិទ្យា​ឥណ្ឌូ​-​ខ្មែរ​ផងដែរ​។​
      
​ស្ថិតនៅ​ប្រមាណ​ជា​៥០​ម៉ែត្រ ពី មុខ​ផ្លូវ​ចូលទៅ​ប្រាសាទអង្គរវត្ត​ប្រាសាទ ព្រហ្ម​កិល គឺជា​អ​រោ​គ្យ សាលា​មួយ​សាង សង់​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ដើម សតវត្សរ៍​ទី​១៣ ដោយ​ព្រះមហាវីរក្សត្រ ខ្មែរ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី​ព្យាបាល ជំងឺ​ដល់​ប្រជារាស្ត្រ​ជិត​ឆ្ងាយ​ក្នុង​តំបន់ សៀមរាប​អង្គរ ហើយ​ឧទ្ទិស​ចំពោះ ព្រះពុទ្ធសាសនា​មហាយាន​។ ការដែល គេ​ដឹងថា​ប្រាសាទព្រហ្មកិល​គឺជា​មន្ទីរពេទ្យ បណ្តាលមកពី​វត្តមាន​របស់​ផ្ទាំងសិលា ចារឹក​មួយ​ផ្ទាំង ដែល​គេ​បាន​រកឃើញ​។​
​    ​
​ប្រាសាទព្រហ្មកិល ជា​ប្រាសាទ ទោល​សាងសង់​អំពី​ថ្មភក់ ហើយ​បែរ មុខ​ទៅ​ទិសខាងកើត​ទៅ​អង្គរវត្ត ដែល មាន​ចម្ងាយ​ប្រមាណ​ជា​៣០០​ម៉ែត្រ ខាងលិច​ខ្លោងទ្វារ​នៃ​ប្រាសាទអង្គរវត្ត​។ ថ្វីត្បិតតែ​ពាក់ កណ្តាល​នៃ​ប្រាសាទ​នេះ ត្រូវ​រលំ​រលុះ​ក៏ដោយ ក៏ប៉ុន្តែ​បូជនីយ ដ្ឋា​ន​នេះ នៅ​រក្សាបាន​តួ​ប៉ម​ខាងកើត​ដ៏ គួរឱ្យ​គយគន់​ណាស់​។ ថ្មីៗ​នេះ ដើម្បី ទប់​កុំឱ្យ​តួ​ប៉ម​ដែល​ស្អាត សម្បូរ​ទៅ ដោយ​ក្បាច់ក្បូរ​យ៉ាង​ល្អ​វិចិត្រ អាជ្ញាធរ អប្សរា​បានធ្វើ​ជ​ន្ទ​ល់​ឈើ​មកទល់​ត្រង់ ចំណុច​ដែល​ផ្អៀង​ជា​បណ្តោះអាសន្ន​។​
       
​មូល​ហេតុដែល​បណ្តាលឱ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សាងសង់​អារោគ្យសាលា​នេះ​ឡើង​នៅក្បែរ​ប្រាសាទ​អង្គរ​- វត្ត​ដ៏​ធំធេង ជា​បញ្ហា​មួយ​គួរឱ្យ​យើង យកមក​ត្រិះរិះ​វិភាគ​ត្រួសៗ​។ ម្យ៉ាងទៀត​យើង​ក៏​មិនត្រូវ​មើល រំលង​ការ ប្រើ​ទីតាំង​នៃ​ប្រាសាទ​បែប​ពុទ្ធ​និយម​នេះ ជា​អាសនៈ​សម្រាប់​សែនព្រេន​គោរពបូជា បុព្វការី​ជន​ក្រោមរូបភាព​ចម្លាក់​ដូនតា ដែលមាន​លក្ខណៈ​ជា​ជីវ​ច​ល​និយម​អំពី​សំណាក់​អ្នកស្រុក ភូមិ​ផងដែរ​។​
​    ​
​សូមជម្រាបថា ក្នុង​អតីតកាល ប្រាសាទព្រហ្មកិល ឬ​ប្រាសាទតាព្រហ្មកិល​មានឈ្មោះ​បោះ​សំឡេង យ៉ាង​ឆ្ងាយ ព្រោះ​ពាក់ព័ន្ធ​ទៅនឹង​រឿងព្រេង​មួយ យ៉ាង​ល្បីល្បាញ​។ តាម​រឿងព្រេង​និទាន បូជនីយដ្ឋាន​នេះ កសាងឡើង​ដោយ    អ្នកមាន​បុណ្យ​ម្នាក់ ឈ្មោះ​ពញាក្រែក ដែលជា​អ្នក​ពិការ​តាំងពី​កំណើត​។ ដោយ​បុណ្យ​បារមី ដែល​ពញាក្រែក បាន សាង​ពី​ជាតិ​មុន​មក ក្មេង​ពិការ​នេះ បាន ទទួល​សេះ និង​គ្រឿងអម្ពរ​ពី​ព្រះ​ឥន្ទ្រាធិរាជ ហើយ​នៅ​ទីបំផុត​ក៏បាន​ក្លាយ​ទៅ ជា​ស្តេច​ម្ចាស់ផែនដី​។ ប្រជារាស្ត្រ​ក្នុង តំបន់​ដែល​បាន​ជ្រើសតាំង​ស្តេច​ពញាក្រែក ក៏បាន​រស់នៅ​ដោយ​សេចក្តីសុខសាន្ត​។ ករណី​វត្តមាន​របស់​ប្រាសាទ ព្រហ្ម​កិល​ក្បែរ​ប្រាសាទអង្គរវត្ត​មិន ពិបាក​យល់​ឡើយ ក្នុង​បរិបទ​រួម​នៃ​- ទីក្រុង​អង្គរ ដែលមាន​ប្រាសាទអង្គរវត្ត ជា​ព្រះ​រាជធានី​នៃ​ព្រះរាជាណាចក្រ​- កម្ពុជា​ទាំងមូល​។ ក្នុងឋានៈ​ជា​ព្រះរាជ​ធានី​នៃ​ព្រះ​នគរ​ខ្មែរ ប្រាសាទអង្គរវត្ត ត្រូវ​ធានា​នូវ​កំណើត​ជា​ប្រក្រតី ដើម្បី​ជា ថ្នូរ​នៃ​សេចក្តីសុខ សេចក្តីចម្រើន​របស់ សង្គមជាតិ​ខ្មែរ​។ ដូចនេះ គឺ​ក្នុង​គោល ដៅ​បន្ត​ជំនាន់ ព្រមទាំង​ទ្រទ្រង់​សកម្ម​- ភាព​សង្គមកិច្ច បានជា​ព្រះបាទ​ជ័យវរ្ម័ន ទី​៧ បាន​ត្រាស់​បញ្ជា​ឱ្យមាន​ការ​សាង សង់​មន្ទីរពេទ្យ​ព្រហ្ម​កិល​នេះ​ឡើង​។ ពោលគឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​បាន សោយរាជ្យ​ត​ពី​ព្រះបាទ សុរិយា​វរ្ម័នទី​២ ហើយ​ទើបតែ​សាងសង់​ទីក្រុង​អង្គរធំ​រួច ព្រះអង្គ​ចង់​ស្តារ​ឱ្យ​រស់​ឡើងវិញ​នូវ ទីក្រុង​ចាស់ ដោយ​ភ្ជាប់​អតីតកាល​ទៅ នឹង​បច្ចុប្បន្នភាព​ក្នុង​រជ្ជកាល​របស់​ទ្រង់​។​
​    ​
​ជាការ​ឥត​ប្រកែក​បាន ដែល យើង​មិនអាច​ញែក​ឱ្យ​ដាច់ចេញ​ពីគ្នា រវាង​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទខ្មែរ និង ជំនឿ​សាសនា ព្រោះ​ស្ថាបត្យកម្ម​ត្រូវ បាន​បង្កើតឡើង​តាម​ទស្សនវិជ្ជា​សាសនា​។ ក្នុងន័យនេះ ប្រាសាទព្រហ្មកិល ត្រូវបាន​សាងសង់ឡើង​តាម​បទ បញ្ជា ដែល​បាន​កំណត់ដោយ​លោក ធាតុវិទ្យា​ឥណ្ឌា​បែប​ពុទ្ធ​និយម ខុសពី ប្រាសាទអង្គរវត្ត ស្ថិតក្នុង​បរិបទ ព្រាហ្មណ៍​និយម​។​
​    ​
​ប្រាសាទខ្មែរ​យើង​បាន​កសាង ឡើង​តាម​ជំនឿ​ក្នុង​លោកធាតុ​វិទ្យា​នៃ សកលលោក ក្នុងឋានៈ​ជា​អតិសុខុម​- លោក​បើ​ប្រៀបធៀប​ទៅនឹង​ពិភពលោក ទាំងមូល​ក៏​មែនពិត ក៏ប៉ុន្តែ​ជានិច្ចកាល​ទាក់ទិន​ទៅនឹង​ជំនឿ លើ​បុព្វការី​ជន​។ ដូច្នេះ​គេ​សាង​ប្រាសាទ​ឡើង ដើម្បី​ថ្វាយ ព្រះអាទិទេព​ឥណ្ឌា (​ព្រហ្មញ្ញ​) និង​ពុទ្ធសាសនា ដែលជា​ប្រភព​នៃ​សុភមង្គល ពោលគឺ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ យ៉ាង​ទាំងអស់ ។ ប៉ុន្តែ​ទន្ទឹមនឹង​នេះដែរ ប្រាសាទខ្មែរ​ក៏​ជាប់ទាក់ទង​នឹង​ជំនឿ​លើ បុព្វការី​ជន​ខ្មែរ ដែល​ក្រោយពី​ទទួល មរណភាព វិញ្ញាណក្ខន្ធ​បានមក​សណ្ឋិត ក្នុង​រូបចម្លាក់​នានា ជារួម​ចម្លាក់​ព្រះ​ទេវរូប និង​បែប​ជីវ​ច​ល និយម​។​
​    ​
​ដូច​ន័យ​របស់លោក ហ្ស​ក សឺ​- ដែ​ស បានបង្ហាញ​បញ្ជាក់​តាំងពី​បុរាណ កាល​មក​ការគោរព​បុព្វការី​ជន ជារួម វិញ្ញាណក្ខន្ធ​នៃ​បុព្វការី​ជន ក្រោម រូបភាព​នៃ​រូបតំណាង​ព្រះអាទិទេព ឥណ្ឌា ដូចជា​ព្រះ​នារាយណ៍ ឬ​ព្រះ អវលោកេស្វរៈ គឺជា​មូលហេតុ​នៃ​ការ សាងសង់​ប្រាសាទបុរាណ​ខ្មែរ​ធំៗ​នៅក្នុង​អតីត​ព្រះរាជា ណា​ចក្រ​កម្ពុជា ។  តួនាទី​ជា​ប្រវត្តិសាស្ត្រ​នៃ​ការគោរព​បូជា ដូនតា​ក្រោមរូបភាព​នៃ​ពហុ​ទេវតា ឥណ្ឌា បានរួម​ចំណែក​ដល់​ភាពរុងរឿង និង​កិ​ត្យា​នុព​ល​នៃ​នគរ​ខ្មែរ​យ៉ាង​ប្រាកដ ហើយ​តាម​វិស័យ​សិល្បៈ ស្ថាបត្យកម្ម បុរាណ​ទាំងនោះ អត្តសញ្ញាណ​ជាតិ ត្រូវបាន​គូសបញ្ជាក់ ។​
​    ​
​ដូចនេះ វត្តមាន​របស់​រូបចម្លាក់ ដូនតា ក្នុង​ប្រាសាទព្រហ្មកិល គឺជា​ការ ងាយ​យល់​ណាស់ ពីព្រោះ​ស្ថិតក្នុង បរិបទ​វប្បធម៌​សំយោគ​រវាង​ឥណ្ឌា និង​ខ្មែរ​។ កុំភ្លេចថា ក្នុងករណីនេះ រូបសំណាក​ទាំងឡាយ មិនមែន​តែ​តំណាង ឱ្យ​ព្រះអាទិទេព​ឥណ្ឌា​តែ​ម្យ៉ាង​ប៉ុណ្ណោះ ទេ ក៏ប៉ុន្តែ​ថែមទាំង​ជា​តំណាង​បុព្វការី​ជន ឬ​ដូនតា​ខ្មែរ​ផងដែរ អ្វីមួយ​ដែល គេ​ហៅថា អ្នកតា​ចាស់​ស្រុក​។​
​    ​
​កាលពី​ឆ្នាំ​១៩៩៦ យើង​បាន ប្រទះឃើញ​វត្តមាន​របស់​ចម្លាក់​បុព្វការី​- ជន​នៅ​ពីមុខ និង​ខាងក្នុង​ប្រាសាទ     ព្រហ្ម​កិល​។ ម្យ៉ាងទៀត តាម​ការ​ស៊ើប​- សួរ​ព័ត៌មាន យើង​ក៏បាន​ដឹងថា ចម្លាក់ ទាំងនោះ​ពិតជា​គេ​ធ្វើឡើង ដើម្បី តំណាង​ដូនតា​ម្ចាស់​ស្រុក ដែល​សណ្ឋិត នៅ​ទីនោះ​។ ដូច្នេះហើយ​បានជា​អ្នកស្រុក​តែងតែ​មក បន់ស្រន់​សែនព្រេន​។ ការស្រាវជ្រាវ​ក៏​ឱ្យដឹងទៀតថា នា សម័យ ដាប ឈួន ចម្លាក់​ទាំងនោះ​ស័ក្តិ​- សិទ្ធិ​ណាស់ ហើយ​លុះ​ចំណេរ​កាល​ជា ខាងក្រោយ​នោះ​បន្តិច អនុភាព​របស់ ចម្លាក់​ទាំងនោះ​ត្រូវ​ចុះ​អន់ថយ ។​
       
​ជាទី​បញ្ចប់ សូមជម្រាបថា គឺ​នៅ ទីនេះ​ហើយ ដែលមាន​ការប្រារឰពិធី បញ្ជាន់អារក្ស​នៅពេល​ឈឺ​ថ្កាត់ ឬ​នៅ ក្នុង​ពិធី​កម្ម​ផ្សេងៗ ហើយ​តាមរយៈ​អ្នក ស្នង​រូប អ្នកស្រុក​ភូមិ​អាច​អន្ទង​ហៅ​វិញ្ញាណ​ដូនតា ថែរក្សា​ទឹកដី​ឱ្យមក​ជួបជុំ ជាមួយ​សហគមន៍​មនុស្ស ដើម្បី​ផ្តល់ សេចក្តីសុខ​សប្បាយ​ដល់​កូនចៅ​។ ភាគ ច្រើន​អ្នក​ស្នង​រូបអារក្ស ស្លៀកពាក់​ស បង់ក​ក្រមា​ក្រហម ដោយមាន​ក្រុម​ភ្លេង អារក្ស​ចូលរួម​ប្រគំ ដើម្បី​កោះអញ្ជើញ ហៅ​ព្រលឹង​ដូនតា​ឱ្យមក​សណ្ឋិត ៕​  (​ម​.​ត្រា​ណេ​)

ចម្លាក់​ដូនតា​នៅ​ប្រាសាទព្រហ្មកិល ខេត្តសៀមរាប​

​រូបសំណាក តំណាង​ដូនតា​ធ្វើ​អំពី​ឈើ នៅ​ប្រាសាទព្រហ្មកិល ស្ថិតក្នុង​ខេត្តសៀមរាប (​ម​.​ត ១៩៩៤)​

ចម្លាក់​ដូនតា​នៅ​ប្រាសាទព្រហ្មកិល ខេត្តសៀមរាប​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម