ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ការ​បង្ហើយ​ចម្លាក់​នៅ​ព្រះ​វិស្ណុ​លោក ឬ​ប្រាសាទអង្គរវត្ត ដោយ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​

​ដោយ ៖ម​.​ត្រា​ណេ ថ្ងៃទី 10 កក្កដា 2017 ម៉ោង 08:57:AM

ចម្លាក់​បុរាណ គឺជា​បេតិកភណ្ឌ ជាតិខ្មែរ​ដែល​បាន​កសាង​ដោយ​ឆ្លង កាត់​ដំណាក់កាល​នៃ​ការវិវត្តន៍​ជាច្រើន តំណ​របស់​សង្គម ហើយ​វា​ក៏​ជា​ភស្តុតាង នៃ​វឌ្ឍនភាព​វប្បធម៌​តាម​សម័យកាល នីមួយៗ​នៃ​ប្រវត្តិសាស្ត្រ ។ សំខាន់​ជាង នេះ​ទៀត ចម្លាក់​បុរាណ​ទាំងនោះ ក៏​ធ្វើ ឱ្យ​យើង​ដឹង​អំពី​ដំណើរ​នៃ​ប្រវត្តិសាស្ត្រ ខេ​មរ​ជាតិ​ផងដែរ ។​
​    ​
​គោលបំណង​របស់​យើង​នៅ ទីនេះ គឺ​ខិតខំ​ធ្វើឱ្យ​ការស្វែងយល់​អំពី ប្រាសាទអង្គរវត្ត​កាន់តែ​ប្រសើរ​ថែម ទៀត ជាពិសេស​ចម្លាក់​នៅលើ​ជញ្ជាំង នៃ​កំពែង​ជាន់​ទី​៣ នៃ​ប្រាសាទអង្គរវត្ត​ឈ្មោះ​ដែល​ដូនតា​ខ្មែរ បាន​បន្សល់ទុក ជា​កេរ្តិ៍ដំណែល​ដល់​យើង​គ្រប់ៗ​គ្នា ។​
​    ​
​សូម​រំលឹកថា ស្ថិតនៅ​ជ្រុង អាគ្នេយ៍​នៃ​ព្រះរាជ​ធានី​យ​សោធរ​បុ​រៈ ទី​១ ឬ​អង្គរ​ទី​១ ប្រាសាទ​អង្គរ​ដ៏​ធំ សម្បើម អស្ចារ្យ​នេះ គឺជា​ស្នា​ព្រះហស្ត​របស់​ព្រះ បាទ​សុរិយា​វរ្ម័នទី​២​ដ៏​ពិតៗ ហើយ​សំណង់ ស្ថាបត្យកម្ម​ឯក​នេះ មាន​កិត្តិ​ស័ព្ទ ដ៏​ល្បីល្បាញ​លើ​ពិភពលោក ។​
           
​ក្រៅពីនេះ​និមិត្ត​រូបភាព​ដ៏​ជ្រាល ជ្រៅ​អច្ឆរិយ​នេះ បានផ្តល់​តាមរយៈ រូបចម្លាក់​លើ​ជញ្ជាំង​នូវ​ព័ត៌មាន​យ៉ាង សំខាន់​ដែល​លាតត្រដាង​អំពី​ជីវភាព ប្រចាំថ្ងៃ ដូចជា​ព្រះរាជដំណើរ​របស់​ព្រះរាជវង្សានុវង្ស​អមដោយ ក្រុម​បរិវារ ទេវ​កថា​(​គូសបញ្ជាក់​ដោយ រឿង​រាម កេរ្តិ៍ និង​មហាភារតៈ​) ជំនឿ​ទេសនា​ស្តីពី នរក និង​ឋាន​សួគ៌ា និង​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ទាក់ទិន ទៅនឹង​ក្បួនព្យុហយាត្រា​ទ័ព​ជាដើម ។​
         
​រហូតដល់​សព្វថ្ងៃ​ប្រជាជន​ខ្មែរ នៅពេលដែល​មក​ទស្សនា​ចម្លាក់​នៅ​អង្គរវត្ត​ពួកគាត់​តែងតែ​សរសើរ​មិន ដាច់​ពី​មាត់​ចំពោះ​ភាពរស់រវើក និង សោភ័ណភាព​នៃ​ក្បាច់រចនា ដែល​មើល មិនចេះ​នឿយណាយ ឬ​ធុញទ្រាន់​ទាល់ តែ​សោះ ទោះជា​ការធ្វើដំណើរ​មក ពី​ឆ្ងាយ​មានការ​ហត់នឿយ​យ៉ាងណា​ក៏ ដោយ ។ កុំភ្លេចថា នា​សម័យ​ដើម​នៅ ពេលដែល​នៅតាម​ស្រុកភូមិ ឬ​គេហដ្ឋាន​មាន​គ្រោះថ្នាក់ ឬ​ទុរ្ភិក្ស​អ្វីមួយ ពួកគេ​រមែង​មក​បន់ស្រន់​នៅទីនេះ ដោយ​មិន​ខកខាន ។ ម្យ៉ាងវិញទៀត​ប្រាសាទ​អង្គ​វត្ត​ក៏​ជាទី​តាំង បូជនីយ ទេសចរណ៍​មួយ​យ៉ាងសំខាន់​បំផុត​ផង ដែរ ។ បច្ចុប្បន្ន​ស្ថានភាព​នេះ​ក៏​នៅតែ មិនទាន់​ប្រែប្រួល​ប៉ុន្មាន​ដែរ ចំពោះ​សាសនិកជន​ខ្មែរ និង​បរទេស ។​
​    ​
​ខាងលើនេះ គឺជា​លក្ខណៈ ពិសេស​មួយ​ក្នុងចំណោម​លក្ខណៈ ចម្បង​មួយចំនួនទៀត ដែល​បង្ហាញ អំពី​សារសំខាន់​នៃ​ប្រាសាទ​នេះ ក្នុង ក្រសែភ្នែក​របស់​ប្រជាជន​ខ្មែរ ក៏ប៉ុន្តែ​សម្រាប់​ពួកគេ​ដែលជា មនុស្ស​សាមញ្ញ ពុំបាន​ជ្រាប​អំពី​ប្រវត្តិ​របស់​ចម្លាក់​បុរាណ​លើ​ជញ្ជាំង​ឱ្យបាន​ត្រឹមត្រូវ ឡើយ​ដែល​តាមពិតទៅ​ពុំ​ត្រូវបាន​ឆ្លាក់ ក្នុង​សម័យកាល​តែមួយ​នោះទេ ។​
​    ​
​ជាបឋម​សូមជម្រាបថា នៅលើ ជញ្ជាំង​នៃ​កំពែង​ជាន់​ថែវ​ទី​៣ នៃ​ប្រាសាទអង្គរវត្ត​បុព្វបុរស​ខ្មែរ​ដែលជា វិចិត្រករ​ដ៏​ចំណាន​បាន​បន្សល់ទុក​រូប ចម្លាក់ ដែលមាន​ប្រវែង​ប្រមាណ​ជា​៨០០​ម៉ែត្រ​។ ចម្លាក់​ដ៏​វែង អស្ចារ្យ​នេះ ដែល​គេ​ពុំ​ធ្លាប់​ឃើញ​នៅ​កន្លែង​ផ្សេង នោះ​ត្រូវបាន​កាត់ផ្តាច់​គ្នា​ត្រង់​ប្រាង្គ​ជ្រុង និង​គោ​បុ​រៈ​ចំ​កណ្តាល​នៃ​ប្រាសាទ​នេះ​។
​    ​
​ផ្ទាំង​រូបចម្លាក់​ទាំងនោះ លាត សន្ធឹង​តាម​ជញ្ជាំង​មានការ​រៀបចំ នៃ​ដំណើររឿង​យ៉ាង​ត្រឹមត្រូវ ដូចតទៅ​នេះ ន៉ៅ​ជញ្ជាំង​ថែវ​ខាងលិច​ជាង​បុរាណ បាន​ឆ្លាក់​ឆាកប្រយុទ្ធ​គ្នា​ដែលមាន​ក្នុង រឿង​រាមកេរ្តិ៍ និង​មហាភារតៈ ដែលជា ទេវ​កថា មាន​ប្រភព​ចេញពី​ប្រទេស ឥណ្ឌា​ដែល​ពេញនិយម​ក្នុងសម័យ​អង្គរ ។ ឧទាហរណ៍​នៅ​ជ្រុង​ខាងជើង គេ​ឃើញ​មាន​ចម្លាក់​បង្ហាញ​អំពី​ជ័យជម្នះ របស់​ព្រះរាម ។ នៅ​ខាងត្បូង គឺជា​ការ ពិពណ៌នា​អំពី​ចម្បាំង​នៃ​កុ​រុ​ក្សត្រ ដែល​គេ​ឃើញ​ព្រះ​ប​ណ្ឌ​វៈ​ច្បាំង​ឈ្នះសត្រូវ​។ នៅ​ថែវ​អាគ្នេយ៍ មានការ​អធិប្បាយ អំពី​ការ​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​ស្វែង រក​ទឹក​អ​ម្រិ​ត​។​នៅ​របៀង​ខាងត្បូង​(​ផ្នែក ខាងលិច​) គេ​ឃើញ​មាន​ចម្លាក់ ដែល ប្រកបដោយ​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ដូចជា​ក្បួនព្យុហយាត្រា ទ័ព​មុខ​ព្រះភ័ក្ត្រ ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដែល​ក្នុងនោះ រួមទាំង​មាន​ទ័ព​សៀម​ដែលជា​ទ័ព​អន្តោ​ប្រវេសន៍​បរទេស ឬ​ជា​ទ័ព​សម្ព័ន្ធមិត្ត ។ នៅ​របៀង​ខាង​កើតមាន​ចម្លាក់​នរក និង​ស្ថាន​សួគ៌ា ។ ​ក្បាច់​នៅលើ​ជញ្ជាំង​ទាំងនោះ មាន​ភាពរស់រវើក ហើយ​យ៉ាង​ល្អ ប្រណីត​គួរឱ្យ​គយគន់​ជា​ពន់ពេក ។​

​សូមជម្រាបថា បើ​គេ​ធ្វើការ​វិភាគ លើ​ចម្លាក់​នៅ​របៀង​ខាងកើត និង​ខាងជើង​ទៅនឹង​ផ្ទាំង​ចម្លាក់​នៅ របៀង​ខាង ត្បូង​ជាដើម យើង​នឹង​ឃើញថា មាន​ភាព ខុសគ្នា​ខាង​ទឹកដៃ ទោះបី​ពាក់ព័ន្ធ​ទៅ នឹង​ទេវ​កថា បែប​ព្រហ្មញ្ញសាសនា​ទាំង ស្រុង ។ ព្រោះថា ស្ថិតនៅ​ក្នុងសម័យ ឱនភាព​ដែល​បណ្តាលមកពី​សង្គ្រាម វាតទី​និយម​ពី​សំណាក់​ប្រទេស ជិតខាង នា​សម័យ​ក្រោយ​អង្គរ រូបចម្លាក់​នៅ ត្រង់នេះ​មិនមាន​ភាព លម្អិត​ឆ្មារ សមសួន ដូច​សម័យអង្គរ​ឡើយ ។​
​    ​
​ចំណោទ​ដែល​ចោទ​នៅទីនេះ គឺថា តើ​ចម្លាក់​នៅ​របៀង​ទិសខាងកើត និង​ទិស​ខាងជើង​ត្រូវបាន​អនុវត្ត​នៅ សម័យ​កាលណា ? ហើយដោយ​ស្តេច​អង្គណា ?
      
​គេ​អាច​ដឹង​អំពី​កាលបរិច្ឆេទ​នៃ ចម្លាក់​ត្រ​ឡោ​ត​ទាប​ទាំងនោះ នៅ​ជញ្ជាំង​ប្រាសាទ អង្គរវត្ត​តាមរយៈ​ការ ស្រាវជ្រាវ​ធ្វើឡើង​នៅ​ឆ្នាំ​១៩៦២ ដោយ​របស់លោក​ហ្ស​ក​ស៊ឺ​ដេ​ស យ៉ាង ប្រាក​ដដែល​បាន​យក​សិលា ចារឹក​ជា មូលដ្ឋាន ។
       ​
​បើ​យោង​លើ​ផ្ទាំង​សិលាចារឹក ចារ​នៅ​របៀង​ខាងកើត​ចំហៀង​ខាង ជើង និង​សិលាចារឹក​ខាងជើង ចំហៀង ខាងកើត​យើង​ដឹងថា ការ​ឆ្លាក់​បញ្ចប់​នូវ រឿងនិទាន​ទាំងនោះ​ធ្វើឡើង ដោយ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា នឹងធ្វើ​ឡើង​ក្នុង ដំណាក់កាល​ពីរ​ខុសគ្នា ។ ពោលគឺ ចម្លាក់​នៅ​របៀង​ខាងកើត​ត្រូវបាន​ឆ្លាក់ បង្ហើយ​នៅ​ឆ្នាំ​១៥៤៦ រីឯ​របៀង​ខាង ជើង​នៅ​ឆ្នាំ ១៥៦៤​នៃ​គ្រិស្តសករាជ ។​
     ​
​ម្យ៉ាងវិញទៀត បើ​សំអាង​លើ សិលាចារឹក​អង្គរវត្ត​នា​សម័យថ្មី​វិញ (IMA លេខ​២ និង​៣) យើង​ក៏​ដឹង​ទៀត ថា ព្រះបាទ​ជ័យជេដ្ឋា​ដែល​បាន​បន្ត​រាជ ពី​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​ទ្រង់​បាន​ជួសជុល វិស្ណុ​លោក គឺ​ប្រាសាទអង្គរវត្ត​នៃ​ព្រះ មហានគរ​ឥន្ទ្រ​ប្រ​ស្ថ​ដែលជា​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ ៕  ​(​ម​.​ត្រា​ណេ​)

ការ​បង្ហើយ​ចម្លាក់​នៅ​ព្រះ​វិស្ណុ​លោក ឬ​ប្រាសាទអង្គរវត្ត ដោយ​ព្រះបាទ​អង្គ​ច័ន្ទ​រាជា​

​ចម្លាក់​ព្រះ​វិស្ណុ និង​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត នា​សម័យ​ព្រះបាទ​សុរិយោ​វរ្ម័នទី​២ ​ឆ្លាក់​តាម​ក្រឹត្យក្រម មាន​ក្បូរក្បាច់​លម្អិត (​ម​.​ត ២០០៧)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម