ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962



សម្តេច​តេ​ជោ៖ លឺ ឡាយស្រេង កុំមក​តាំង​ខ្លួនឯង​ជា​ព្រឹទ្ធាចារ្យ​និង​ជា​អ្នក​ន​យោ​បាយ​ជើងចាស់​ស្អី​ទៀត

​ដោយ ៖វិបុល ថ្ងៃទី 16 កក្កដា 2017 ម៉ោង 07:25:PM

(​ភ្នំពេញ​) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រមុខ​គណបក្ស​ដឹកនាំ​ប្រទេស​បានផ្ដល់​បទសម្ភាសន៍​ដល់​បណ្ដាញ​​ព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ដោយ​ប្រកាស​ទាត់ចោល​នូវ​សំណើ​ដ៏​ស្មោកគ្រោក​របស់​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អ្នកនយោបាយ​ជើងចាស់ និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស ហ្វ៊ុនស៊ិនប៉ិច​ដែល​ស្នើឱ្យ​បង្កើត​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​​ផុត​អាណត្តិ នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ចាត់ទុកថា វា​ជាការ​ប្រមាថ​ដ៏​ធ្ងន់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​។​
​    ​
​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សូមបញ្ជាក់ថា លឺ ឡាយស្រេង កុំមក​តាំង​ខ្លួនឯង​ជា​ព្រឹទ្ធាចារ្យ​និង​ជា​អ្នក​ន​​យោ​បាយ​ជើងចាស់​ស្អី​ទៀត អ្នកណា​តែងតាំង​លោក​ឯង​ជា​ព្រឹទ្ធាចារ្យ​, ជា​សមាជិក​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​តាំងពី​មាន​កៅអី​ក្នុង​សភា​​រហូតដល់​អស់រលីង កុំ​ឲ្យ​តាំងខ្លួន​ជា​ចេះដឹង​រឿង​នយោបាយ​ទៀត​អី​, លោក​ឯង ស្ថិតក្រោម​ការគ្រប់គ្រង​របស់ខ្ញុំ​ហើយ​ខ្ញុំ​បានដឹង​យ៉ាង​
​ច្បាស់​អំពី​ទំនាក់ទំនង​រវាង លោក​ឯង​ជាមួយ​បក្សប្រឆាំង​ជា​រៀង​រហូតមក​។​សំណើ​ចង់​ឲ្យ​មានច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​ដ៏​ស្មោកគ្រោក​​បែបនេះ ខ្ញុំ​ធ្លាប់​បានទទួល​រួចហើយ កាលពី​ប៉ុន្មាន​ឆ្នាំមុន​, វា​ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​វា​ជាការ​បង្ហាញ​​ថា បក្ស​ប្រជាជន​កម្ពុជា កំពុង​ត្រៀម​ចាញ់​និង​បក្សប្រឆាំង កំពុង​ត្រៀម​ត្របាក់​យកជ័យ​ជំនះ ដូច​ក្រពើ​ខ្លា​ត្រៀម​ត្របាក់​ចំណី​ខណៈ​បក្ស​
​របស់ខ្លួន កំពុង​ចាញ់​យ៉ាងពិត​ប្រាកដ​ក្រោម​ស្នាដៃ​របស់​របស់​បក្ស​ប្រជាជន​។​”
​    ​
​សម្ដេច​បន្ដថា “​ការស្នើ​ចង់​បង្កើត​ច្បាប់​នេះ​ជា​ឧបាយកល​ទុច្ចរិត​ឲ្យ​ប្រជាជន​មើល ឃើញ​ដោយ​ច្រឡំ​ថា​នាយករដ្ឋមន្ត្រី​ដែល​កំពុងស្ថិត​ក្នុង​តំណែង​បច្ចុប្បន្ន បាន​នឹង​កំពុង​ធ្វើ​ខុស​អ្វីមួយ​យ៉ាងធ្ងន់ធ្ងរ ទើបបានជា​ចង់​ឲ្យ​មានច្បាប់​បែបនេះ​ក្នុងពេលដែល​គណបក្ស​ប្រជា​​ជនកម្ពុជា បាន​នឹង​កំពុង​កសាង​ស្នាដៃ​ធំៗ​ជា​ច្រើ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​មាតុភូមិ ប៉ុន្តែ​ពួកគេ​រីករាយ​នឹង​បំផ្លិចបំផ្លាញ កេរ្តិ៍ឈ្មោះ​ជាតិ បង្ក​ការ​ចលាចល ញុះញង់ បំផ្លិចបំផ្លាញ​សមិទ្ធផល​ជាតិ ព្យាយាម​នាំ​កម្ពុជា​ចូលក្នុង ភ្នក់ភ្លើងសង្គ្រាម និង​បំផ្លាញ​ការអភិវឌ្ឍ​ប្រទេស​។ ទង្វើ​ដ៏​លាមក​នៃ​ការប៉ុនប៉ង​ចង់​កម្ទេចចោល​ត្រកូល ហ៊ុន​, ការ​បំផុស​ឲ្យ​សកម្មជន​របស់ខ្លួន​(​បក្សប្រឆាំង​)​ជេរប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​
​អាយុជីវិត​របស់​មេដឹកនាំ​ប្រទេស នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​,ការចោទប្រកាន់​ទាំង​ខុស​១៨០​អង្សា​ចំពោះ​ការស្លាប់​របស់លោក កែម ឡី តើ​អស់​ទាំងនេះ​ជា​សកម្មភាព​បង្ហាញ​ពី​ការចង់​បង្រួបបង្រួម​ជាតិ​ឬទេ​? ឯណា​ថា​ជាការ​បង្រួបបង្រួម​ដើម្បី​ជាតិ​ពិតប្រាកដ​នោះ បើ​សូម្បីតែ​ពាក្យ​មួយ​ម៉ាត់​របស់​គណបក្សប្រឆាំង អបអរសាទរ​លើកទឹកចិត្ត​ចំពោះ​ជ័យជំនះ របស់​កីឡាករ​កម្ពុជា​ឈ្នះ​មេដាយ​នាំយក​កិត្តិយស​មក​ជូន​ជាតិ​, ការដាក់​តំបន់​ប្រាសាទសំបូរព្រៃគុក​ចូល​បេតិកភណ្ឌ​ពិភពលោក​ថ្មីៗ​នេះ​ក៏​គណបក្សប្រឆាំង​ដែល​មិន​ពោល​ពាក្យ​​អបអរសាទរ​មួយ​សោះ តើ​នេះ​ជា​ទង្វើ​ចង់​បង្រួបបង្រួម​ជាតិ​ពិត​ឬទេ​? ទាំងនេះ​មិនជា​ការ​និន្ទា​ការ​នយោបាយ​ទេ ជា​រឿង​របស់​ជាតិ​សោះ ប៉ុន្តែ​មិន​ទទួល​លើកទឹកចិត្ត និង​អបអរសាទរ​មួយ​ម៉ាត់​សម្រាប់​ជាតិ​ទេ​។ នេះ​បង្ហាញ​ពី​ការខ្វះ​មនសិកា​ស្នេហា​ជាតិ​ពិត​និង​ស្រឡាញ់​​វប្បធម៌​របស់​គណបក្ស​ប្រឆាំង នេះ​ផ្ទុយ​ពីអ្វី​ដែល​បក្ស​របស់ខ្លួន​លើកឡើងថា ជា​អ្នក​សេ្ន​ហា​ជាតិ​។​ការចង់​ឲ្យ​មានច្បាប់​ការពារ​នាយក​​រដ្ឋមន្ត្រី​អស់ពី​តំណែង​ចាត់ទុកថា ជាការ​ស្រមើស្រមៃ​របស់ មនុស្ស​ចាស់​វង្វេង​សតិ​តែប៉ុណ្ណោះ គ្មាន​បានការ​ឡើយ​។​”
​    ​
​គួរបញ្ជាក់​លោក លឺ ឡាយស្រេង អ្នកនយោបាយ​ជើងចាស់ និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​លិខិត ចំហរ​ពីរ​ដាច់ ដោយឡែក​ពីគ្នា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ ដោយ​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំឱ្យ​រៀបចំ​ច្បាប់​ការពារ នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ នៅក្នុង​ប្រទេស​កម្ពុជា​៕

សម្តេច​តេ​ជោ៖ លឺ ឡាយស្រេង កុំមក​តាំង​ខ្លួនឯង​ជា​ព្រឹទ្ធាចារ្យ​និង​ជា​អ្នក​ន​យោ​បាយ​ជើងចាស់​ស្អី​ទៀត

លោកលឺ ឡាយស្រេង អ្នកនយោបាយ​ជើងចាស់ និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស ហ្វ៊ុនស៊ិនប៉ិច​

សម្តេច​តេ​ជោ៖ លឺ ឡាយស្រេង កុំមក​តាំង​ខ្លួនឯង​ជា​ព្រឹទ្ធាចារ្យ​និង​ជា​អ្នក​ន​យោ​បាយ​ជើងចាស់​ស្អី​ទៀត

សម្តេច​តេ​ជោ៖ លឺ ឡាយស្រេង កុំមក​តាំង​ខ្លួនឯង​ជា​ព្រឹទ្ធាចារ្យ​និង​ជា​អ្នក​ន​យោ​បាយ​ជើងចាស់​ស្អី​ទៀត


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម