ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ផ្អើល​អ្នកស្រុក​! ដើម​ឈ្នួល​រលើង​ដួល​ជិត​១​ឆ្នាំ ងើបឈរ​ត្រង់​ឡើងវិញ​ឯកឯង​

​ដោយ ៖ សូ​ទ្រី​ ថ្ងៃទី 12 មិថុនា 2017 ម៉ោង 04:03:PM

​ដើម​ឈ្នួល​ធំ​មួយ​ដើម​ប្រវែង​ខ្ទង់​៣០​ម៉ែត្រ ត្រូវបាន​ខ្យល់​កន្ត្រាក់​បោកបក់​រលើង​ដួល​ដាច់​ឫស​ជិត​មួយឆ្នាំ​ទៅហើយ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ​បាន​ងើបឈរ​ត្រង់​ឡើងវិញ​ដោយ​ឯកឯង បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​អ្នកស្រុក​។​


​បើតាម​ព្រឹទ្ធាចារ្យ ហម អេង អាយុ ៥៧​ឆ្នាំ បាន​ប្រាប់ថា ដើម​ឈ្នួល​បុរាណ​នេះ​ដួលរលំ​ដា​ច់ឬស​ពី​ដី​ទាំងអស់​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦​។ ម្ចាស់​ស្រែ និង​ព្រឹទ្ធាចារ្យ​ក្នុងភូមិ​ទាំងអស់​បាន​មូលមតិ​គ្នា ធ្វើ​ពិធីសូត្រមន្ត​បង្កក់​ជូន​ដល់​ម្ចាស់​ស្រែ​ដែល​ដើម​ឈ្នួល​នេះ​បាន​ដួលរលំ​លើ​ផងដែរ​។​

​លុះដល់​អំឡុង​ខែ​បី​មុន​ចូលឆ្នាំ​ខ្មែរ​ទើប​នាំគ្នា​ធ្វើ​ពិធី​ម្ដងទៀត ដើម្បី​សុំ​អារ ឬ​កាប់​ចេញ កុំ​ឲ្យ​ទើស​ដល់​ម្ចាស់​ស្រែ​ដែល​ជិត​ដល់​រដូវ​កាល​ភ្ជួរ​រាស់​។ ដើម​និង​មែក​នានា​ត្រូវបាន​អ្នកភូមិ​យកទៅ​ទុក​ប្រើប្រាស់​តាម​ផ្ទះ​អស់​ទៅហើយ នៅឡើយ​តែ​គល់​ធំ​ប្រវែង​ជាង​មួយ​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ ដែល​ពុំទាន់​យកចេញ​រួច​។​

​រឿង​ចម្លែក​បានកើត​ឡើង​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៧ នា​ព្រឹក​ព្រលឹម បុរស​ម្នាក់​បាន​ដឹកគោ​យកទៅ​ចង​ដូច​សព្វមួយដង ប៉ុន្តែ​បាន​ប្រទះឃើញ​គល់​ឈ្នួល​ងើបឈរ​ត្រង់​ឡើងវិញ និង​មាន​ដុះ​ចេញ​កូន​ថ្មី​ប្រាំបី​ដើម ដោយ​ពុំមាន​នរណាម្នាក់​បានធ្វើ​អ្វី​សោះ​។ ដំណឹង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង ល្បី​តៗ​គ្នា​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី​ធ្វើដំណើរ​មក​មើល​និង​អុជ​ធូប​បន់ស្រន់​សុំ​សេចក្ដីសុខ​យ៉ាងច្រើន​កុះករ​មិនចេះ​ដាច់​។​

​អ្នកស្រុក​បន្ត​លើកឡើងថា ពេល​ពួកគាត់​បាត់​របស់​មាន​តម្លៃ ឬ​កូនចៅ​មាន​ជំងឺ​តម្កាត់ ក៏​នាំមក​បន់ស្រន់​ឃើញថា​ពិតជា​ពូកែ​សក្ដិ​សិទ្ធិ​មែន​។ ដើម​ឈ្នួល​បុរាណ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បោក​ផ្ដួល ហើយ​ងើបឈរ​ត្រង់​ឡើងវិញ​នេះ​ស្ថិតនៅ​ក្នុងភូមិ​រកា​ពក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី​ខេត្តតាកែវ​។​

​អត្ថបទ​៖Sabay​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម