ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

តាម​ជំនឿ​យល់សប្ដិ ៥ យ៉ាងនេះ​បញ្ជាក់ថា កំពុងមាន​គេ​និយាយដើម​ហុយ​ដី​

​ដោយ ៖ ថោ ច័ន្ទ​ឬ​ទ្ធិ​ ថ្ងៃទី 6 មិថុនា 2017 ម៉ោង 10:53:AM

ប្រជាជន​ខ្មែរ​តាំងពីដើម​មក តែងមាន​ជំនឿ​លើ​ការ​យល់សប្ដិ ហើយ​កាត់​ឃើញ​ល្អ ឬ​មិនល្អ​ទៀតផង​។ តាម​ការ​ចំណាំ​ការ​យល់សប្ដិ អាច​បញ្ជាក់​ពី​រឿងហេតុ​ដែល​ត្រៀម​នឹង​កើតឡើង​នាពេលខាងមុខ អាចមាន​លាភ ឬ​អាចមាន​គ្រោះអាក្រក់​។ ជាក់ស្ដែង​យល់សប្ដិ ៥​យ៉ាង​ខាងក្រោម​នេះ ត្រូវបាន​ចាស់ៗ​ក្នុងសង្គម​ខ្មែរ ជឿថា​កំពុងមាន​អ្នកយក​ដើម​ទៅ​និយាយ​ហើយ​។ នេះ​បើតាម​ការ​ប្រាប់​របស់​លោកយាយ វ៉ែន រ៉េត ជា​ឆ្មប​បុរាណ និង​គ្រូខ្មែរ​រស់នៅក្នុង​ខេត្តកំពង់ស្ពឺ​។​


១. យល់សប្ដិ​ឃើញ​ស្លៀក​ខោអាវ​រហែក​

​លោកយាយ វ៉ែន រ៉េត ប្រាប់ថា បើតាម​ការ​ចំណាំ និង​ការ​កាត់​យល់សប្ដិ​របស់​ចាស់ៗ ក្នុងសង្គម​ខ្មែរ តាំងពីដើម​មក​មានជំនឿថា បើ​យល់សប្ដិ​ឃើញ​ស្លៀក​ខោអាវ​រហែក មានន័យថា រឿងរ៉ាវ​ដែល​ខំ​លាក់បាំង មាន​អ្នកដឹង ហើយ​យក​រឿង​នោះ​ទៅ​និយាយ ប្រាប់​មនុស្ស​ផ្សេងទៀត​។ ប៉ុន្តែ​បើ​ក្នុង​យល់សប្ដិ​នោះ ឃើញថា បាន​យក​ម្ជុល​អំបោះ មក​ដេរ​វិញ នោះ​រឿងរ៉ាវ​ដែល​កំពុង​បែកធ្លាយ អាច​បញ្ចប់​ទៅវិញ​។​

២. យល់សប្ដិ​ឃើញ​ស្រាត​ននល​គោក​

​តាម​ជំនឿ​របស់​ដូនតា​ខ្មែរ និង​ការកត់សម្គាល់​យ៉ាងច្បាស់​លាស់​របស់​ចាស់ៗ តែង​ប្រាប់តៗ​គ្នា​ថា បើ​យល់សប្ដិ ឃើញ​ស្រាត​ននល​គោក មិនមាន​សំលៀកបំពាក់​ជាប់​ខ្លួន​សោះ នោះ​មានន័យថា មាន​អ្នក​កំពុង​ហែកហួរ​រឿងអាស្រូវ និង​យក​អាថ៌កំបាំង​ទៅ​និយាយ​គ្មាន​សល់​។ តាម​ជំនឿ​ពី​បុរាណ​យល់សប្ដិ​បែបនេះ​មិនល្អ​ឡើយ ហើយ​អាច​នាំ​រឿង​ក្ដៅក្រហាយ​ដល់​ខ្លួនឯង​ទៀតផង​។​

៣. យល់សប្ដិ​ឃើញ​ភ្លើង​

​លោកយាយ វ៉ែន រ៉េត ប្រាប់​បន្តទៀតថា យល់សប្ដិ​ឃើញ​ភ្លើង គឺ​មានន័យថា មាន​កំពុង​និយាយដើម​អុចអាល ចាក់រុក ជាមួយ​អ្នកនេះ​អ្នកនោះ ហើយ​អាច​នាំឱ្យមាន​ជម្លោះ​ក្នុង​គ្រួសារ​ទៀតផង​។ លោកយាយ ប្រាប់ថា អ្នក​ដែល​យក​ដើម​ទៅ​និយាយ​នោះ គឺមាន​បំណង​នាំ​រឿង​ក្ដៅក្រហាយ យក​ភ្លើង​មក​បញ្ឆេះ នាំ​បញ្ហា​ដល់​គ្រួសារ​។​

៤. យល់សប្ដិ​ឃើញ​លាមក​


​យល់សប្ដិ​ឃើញ​លាមក ក៏​មិនល្អ​ដែរ​។ តាម​ការ​ចំណាំ ការ​យល់សប្ដិ បែបនេះ គឺ​មានន័យថា មាន​មនុស្ស​កំពុងតែ​ច្រណែន ហើយ​និយាយ​និន្ទា​បង្អាប់បន្តុះ​ប្រៀបធៀប​អ្នក ជាមួយនឹង​លាមក ដើម្បីឱ្យ​អ្នក​ឈឺចាប់​។ លោកយាយ វ៉ែន រ៉េត លើកឡើង​។​

៥. យល់សប្ដិ​ឃើញ​ដុសក្អែល​

​យល់សប្ដិ​ឃើញ​គេ​ដុសក្អែល គឺមាន​អ្នក​កំពុង​និយាយដើម​ដូច​ព្យុះ ឬមួយ​ក៏ត្រូវ​បាន​អ្នកដទៃ​បកអាក្រាត អំពើអាក្រក់​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្តិ​គ្មាន​សល់​នោះឡើយ​។​

​ចុងក្រោយ លោកយាយ វ៉ែន រ៉េត តាម​ជំនឿ​តាំងពី​បុរាណ​មក បើសិនជា​យល់សប្ដិ​ឃើញ ៥​យ៉ាងដូច​ខាងលើ ពេល​ភ្ញាក់​ដំណេក​ត្រូវយក​អង្ករ​មក​ប្រាយ (​បាច​) ហើយ​អុច​ធូប​និយាយ​បណ្ដេញ​ឧបទ្រពចង្រៃ​នោះ ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ តែបើ​នៅ​មិន​ស្ងប់​ក្នុង​ចិត្ត​គួរ​ទៅ​ស្រោច​ទឹក ដើម្បី​លើករាសី​៕

​អត្ថបទ​៖ ថោ ច័ន្ទ​ឬ​ទ្ធិ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម