ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ចម្លាក់​បា​យ័​នៈ​ ពិធី​យញ្ញ​ក្របី​នៅលើ​ចម្លាក់​នៃ​ប្រាសាទបាយ័ន​

​ដោយ ៖ ថ្ងៃទី 7 មិថុនា 2017 ម៉ោង 09:45:AM

​ចម្លាក់​រឿងនេះ​បង្ហាញ​នៅ លើ ជញ្ជាំង​ថែវ​ខាងក្រៅ នា​ទិសខាងកើត ជ្រុង​អាគ្នេយ៍​។ ជា​ទិដ្ឋភាព​ធំ​បី​ផ្ទាំង ត​ជាប់​គ្នា​ពីលើ​មកក្រោម រៀបរាប់​អំពី ពិធី​ទាក់ទង​នឹង​ក្របី​។ ចម្លាក់​នៅ​ថ្នាក់​ខាងលើ​បង្អស់​បាត់​ពាក់ កណ្តាល ដែល យើង​មើល​យល់ថា មាន​បង្ហាញ​អំពី​ការ នាំ​ក្របី​ទៅ​ថ្វាយ​ព្រះរាជា​ទត​និង កិច្ច ពិធី​ផ្សេងៗ​។ ចម្លាក់​នៅ​ថ្នាក់កណ្តាល មាន​បង្ហាញ​អំពី​ក្របី​ដែល​យកមក​ចង នឹង​បង្គោល​ឈើ នៅក្បែរនោះ​មាន ព្រាហ្មណ៍​ពីរ​នាក់​អង្គុយ​លើ​ដំរី​កំពុង សូត្រ​យញ្ញ​បូជា​។ កងទ័ព​រេហ៍ពល​ទាំងគ្រប់​ឋានានុក្រម​រំកិល ដំណើរ​ចូលកាន់ ក្របី រួច​ចាក់​ក្របី​នឹង​អាវុធ​របស់ខ្លួន ជា បន្តបន្ទាប់ ទើប​បន្តដំណើរ​ឆ្ពោះទៅ​ទី វាល​ចម្បាំង ។​
​    ​
​អ្នកស្រាវជ្រាវ និង​ជា  អនុប្រធាន មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវ ជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ នៃ អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី បាន​ពន្យល់ថា ចម្លាក់​នេះ​ជាការ​បង្ហាញ ឱ្យឃើញ អំពី​កិច្ច​ពិធី​លើកទឹកចិត្ត​ទ័ព​មុន នឹង​ចេញ​ច្បាំង​នៅ​សម័យបុរាណ ដើម្បី ធ្វើឱ្យ​កងទ័ព​មាន​សេចក្តីក្លាហាន​អង់ អាច​ក្នុង​ចម្បាំង​តាមរយៈ​កិច្ច​ពិធី​ពិសេស ដែល​ទាក់ទង​នឹង​ការបូជា​ឈាម​ស្រស់ ដើម្បីឱ្យ​អំពាវនាវ សុំឱ្យ​កម្លាំង​ទេព​មក សណ្ឋិត​នៅ​ហ្នឹង​អ្នក​ចម្បាំង ។​
      
​អ្នកស្រាវជ្រាវ​រូបនេះ​បញ្ជាក់ថា ចម្លាក់​នេះ អ្នកខ្លះ​យល់ច្រឡំ​ថា ជា ចម្លាក់​បង្ហាញ​អំពី​សម្លាប់សត្វ ក្របី​ដើម្បី ប្រារឰ​ពិធី​ជ័យជម្នះ​។ តាម​ពិតជា​កិច្ច​បូជា ដ៏​ធំ​រប​ស់ជន ជាតិ​ភាគតិច​នៅក្នុង​អាស៊ី អាគ្នេយ៍​។ ខ្មែរ​បាន​យក​ទំនៀម​ជន ជាតិ​មក​ផ្សំ​នឹង​ទំនៀម​ព្រាហ្មណ៍ ដើម្បី សុំឱ្យ​ទេព​ស្ថិតនៅ​ជា​កម្លាំង​ក្នុង​រេ​ហ៍ ពល​របស់ខ្លួន៕ ដោយ: អាជ្ញាធរជាតិអប្សរា

   

ចម្លាក់​បា​យ័​នៈ​ ពិធី​យញ្ញ​ក្របី​នៅលើ​ចម្លាក់​នៃ​ប្រាសាទបាយ័ន​

ពួក​ព្រាហ្មណ៍​ធ្វើ​ពិធី មុននឹង​យក​ក្របី​ទៅ​បូជា (​រូបថត​អាជ្ញាធរ​អប្សរា​)

ចម្លាក់​បា​យ័​នៈ​ ពិធី​យញ្ញ​ក្របី​នៅលើ​ចម្លាក់​នៃ​ប្រាសាទបាយ័ន​

​ពួក​ព្រាហ្មណ៍​កាន់​ក្រាំង​សូត្រធម៌​បូជា​លើ​ខ្នង​ដំរី (​រូបថត​អាជ្ញាធរ​អប្សរា​)

ចម្លាក់​បា​យ័​នៈ​ ពិធី​យញ្ញ​ក្របី​នៅលើ​ចម្លាក់​នៃ​ប្រាសាទបាយ័ន​

​ចង​ក្របី និង​ដើមឈើ​ឱ្យ​មេទ័ព​ចូល​ចាក់​នឹង​លំពែង (​រូបថត​អាជ្ញាធរ​អប្សរា​)

ចម្លាក់​បា​យ័​នៈ​ ពិធី​យញ្ញ​ក្របី​នៅលើ​ចម្លាក់​នៃ​ប្រាសាទបាយ័ន​

​នៅលើ​ខ្នង​ដំរី​មិនមាន​មេទ័ព​ជិះ​ទេ មានតែ​ទ្រម័ក ប៉ុណ្ណោះ (​រូបថត​អាជ្ញាធរ​អប្សរា​)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម