ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ចម្លាក់​ឥសី​នៅ​ប្រាសាទភ្នំដា​

​ដោយ ៖ម​.​ត្រា​ណេ ថ្ងៃទី 12 មិថុនា 2017 ម៉ោង 08:54:AM

បើ​យើង​មើល​ផ្នែក​ក្រោម​នៃ សសរ​ពេជ្រ​ដែល​ទ្រ​ផ្ទាំង​ក្បាច់​ផ្តែរ នៅ តាម​ប្រាសាទខ្មែរ​នានា ជាពិសេស ប្រាសាទភ្នំដា នៅ​អង្គរបុរី យើង​នឹង ឃើញ​ចម្លាក់​ឥសី ស្ថិតក្នុង​ឥរិយាបទ បំពេញ​តបៈ​។ នៅទីនេះ ក៏​ដូច​នៅ កន្លែង​ផ្សេងៗ​ឯទៀត​ដែរ ឥសី​មាន​ពុក មាត់​វែង អង្គុយ​ចោងហោង ដៃ​ទាំង ពីរ​ផ្គុំ​គ្នា ដោយមាន​ទឹកមុខ​ញញឹម​ស្រស់ ថ្លា ហាក់បី​បាន​ឆ្លង​ផុត​នូវ​រាល់​ទុក្ខ​កង្វល់ លោកិយ​។​
​    ​
​សូមជម្រាបថា កន្លងមក​យើង ធ្លាប់បាន​និយាយ​អំពី​វត្តមាន​របស់​ឥសី នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ដោយ​បង្ហាញ​នូវ​តួនាទី​របស់​អរិយបុគ្គល​ទាំងនោះ ក្នុង​វប្បធម៌​បាយ័ន ក្នុងឋានៈ​ជា​អ្នក​បំពេញ​ពិធី បូជាយញ្ញ ដូចជា​ការបូជា ព្រះ​ភ្លើង​ជា​ឧទាហរណ៍​ស្រាប់​។ តែ​ឥឡូវនេះ យើង​ទៅ​និយាយ​អំពី​ប្រភព របស់​វា​។​
​    ​
​ជាបឋម​ត្រូវ​ជ្រាបថា តាម​ខ្លឹមសារ​សិលាចារឹក​មួយចំនួន យើង​តែង តែ​ឃើញ​ការនិយាយ​ដល់​អ្នកបួស​ក្នុង លទ្ធិ​ព្រហ្មញ្ញសាសនា រួមមាន​ពួក ព្រាហ្មណ៍ បុរោហិត ដែល​បាន​បំពេញ​តួនាទី​ក្នុង​រាជរដ្ឋាភិបាល ដូចគ្នា​ទីប្រឹក្សា ឬ​ព្រះ​បរមគ្រូ​របស់​ព្រះមហាក្សត្រ និង ពួក​ឥសី​នៅតាម​បូជនីយដ្ឋាន​នានា​។​
​    ​
​ទោះបីជា​សព្វថ្ងៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​ត្រូវបាន​ផុតរលត់​បាត់ទៅ ហើយ​ក្តី ក៏ប៉ុន្តែ​តួនាទី​របស់​ពួក​អរិយ បុគ្គល​ទាំងនោះ​ក្នុងសង្គម​បុរាណ ត្រូវបាន​រក្សា​តាម​ប្រភព​សិលាចារឹក​។ មួយវិញទៀត ចម្លាក់​នៃ​ឥសី ទាំងនោះ ក៏​ជា​ភស្តុតាង​ជាក់ស្តែង​មួយ​ចង្អុល​បង្ហាញថា ពួកគេ​ពិតជា​មានជីវិត​ពិតៗ ហើយ បានរស់នៅ​ក្នុង​អតីតកាល​ដ៏​យូរលង់​មួយ​។​
​    ​
​មានន័យថា ត្បិត​ជា​ចម្លាក់​ក្តី ដូចជា​នៅលើ​ប្រាសាទបាយ័ន​អង្គរវត្ត ឬ ភ្នំ​រុង​ក្នុង​ខេត្ត​បុរីរម្យ តួនាទី​ក្នុង​ប្រវត្តិសាស្ត្រ ដូច​ករណី​ព្រាហ្មណ៍ ស្ថាបនិក ប្រាសាទព្រះវិហារ ឬក៏​ក្នុង​ប្រវត្តិ​របស់ ប្រាសាទ​ដូច​ករណី​ប្រាសាទបន្ទាយស្រី ត្រូវបាន​រក្សាទុក​ជានិច្ច​កាល​។​
​    ​
​ការ​ពោល​ខាងលើនេះ គឺជា​ការ​សង្ខេប​អំពី​តួនាទី​របស់​ពួក​ព្រាហ្មណ៍ ឥសី​ដែល​វត្តមាន​ត្រូវបាន​គូស បញ្ជាក់ តាមរយៈ​ចម្លាក់​នៅលើ​ប្រាង្គ​ប្រាសាទខ្មែរ និង​តាម​ប្រភព​សិលាចារឹក​។ ហើយ បើ​យើង​មើល​ចម្លាក់​នៅ​ជើង​សសរ ពេជ្រ​នៃ​ប្រាសាទភ្នំដា​របស់​យើង ដែល​ឆ្លា​ក់នៅ​សតវត្សរ៍​ទី​១១ ក្នុង​រចនាបថ បាពួន យើង​ពិតជា​និយាយបានថា នា​សម័យបុរាណ​ពិត​ជាមាន​វត្តមាន​រប​ស់ ពួក​ឥសី​ដែល​រស់នៅ​ក្បែរ​ប្រាសាទ​នេះ ហើយ​បាន​បំពេញ​នូវ​ពិធី​សាសនា​នៅ​ទីនោះ​ពុំខាន​។​
​    ​
​ប្រការ​មួយទៀត​ដែល​យើង​ចង់ រំលឹក​នៅទីនេះ គឺ​ចំណាស់​នៃ​វត្តមាន​រស់​ពួក​ព្រាហ្មណ៍​ឥសី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅទីនេះ​យើង​ចង់ និយាយថា ស្ថាប័ន​ព្រាហ្មណ៍ គឺជា ស្ថាប័ន​មួយ ដែលមាន​ចំណាស់​ចាស់ ដូច​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ត្រូវបាន ប្រសូត​ឡើង​ក្នុងពេល​ជាមួយគ្នា​ជាមួយ នឹង​ការ​នាំចូល​នូវ​លទ្ធិ​ព្រហ្មញ្ញសាសនា ក្នុងសង្គម​ខ្មែរ​។​
​    ​
​មានន័យថា ស្ថាប័ន​សាសនា​នេះ មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា​យ៉ាង​ប្រាកដ​។ ម្ល៉ោះហើយ សព្វថ្ងៃនេះ ទោះបី​ពួក​ឥសី​នេះ​ត្រូវបាន​ផុតរលត់​នៅ​កម្ពុជា ហើយ​ក្តី ក៏ប៉ុន្តែ​នៅរស់​រវើក​នៅ​ប្រ​ទស​ឥណ្ឌា​។​
       
​ការណ៍​ដែល​យើង​និយាយ​សង្ខេប បំផុត​មកនេះ គឺ​គ្រាន់តែ​ចង់បង្ហាញ​នូវ​តួនាទី​របស់​ពួក​អរិយបុគ្គល ទាំងនោះ ក្នុង​អតីតកាល​ដ៏​យូរលង់​មួយ​ដែល ពួកគាត់​នៅមាន​តួនាទី​យ៉ាង​មមាញឹក នៅតាម​ប្រាសាទ ឬក៏​រំលឹក​ឡើងវិញ​នូវ សម័យកាល​មួយ​ដែល​ពួកគាត់​នៅមាន វត្តមាន​នៅតាម​ប្រាង្គ​ប្រាសាទ​នៅឡើយ​។​
​    ​
​ក្រៅពីនេះ ត្រូវ​ជ្រាបថា នៅ​ប្រទេស​ឥណ្ឌា ដែល​ព្រហ្មញ្ញសាសនា នៅមាន​ជីវិត​ដោយ​កន្លែង​នៅឡើយ គេ​ក៏បាន​ជួប​វត្តមាន​ពពួក​យោគិន ឬ ឥសី ដែល​ស្ថិតក្នុង​ឥរិយាបទ​បំពេញ តបៈ ឬ​បំពេញ​ធម៌ ដូច​រូបចម្លាក់​ខ្មែរ យើង​កាលពី​២០០០​ឆ្នាំមុន​គ្រិស្តសករាជ​ដូច​ច្នេះ​ដែរ ៕​ (​ម​.​ត្រា​ណេ​)

ចម្លាក់​ឥសី​នៅ​ប្រាសាទភ្នំដា​

​ចម្លាក់​ឥសី នៅ​សសរ​ពេជ្រ​ប្រាសាទ ស​.​វ​ទី​១១ អង្គរបុរី ខេត្តតាកែវ (​ម​.​ត​១៩៩៤)

ចម្លាក់​ឥសី​នៅ​ប្រាសាទភ្នំដា​

ប្រាសាទភ្នំដា (​ម​.​ត​១៩៩៤)​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម