ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

ឃុំ​មន្ត្រី​ពន្ធនាគារ​ខេត្តរតនគិរី​ម្នាក់ ពាក់ព័ន្ធ​ករណី​អ្នកទោស​លួច​រត់​

​ដោយ ៖លីនណា ថ្ងៃទី 16 កក្កដា 2017 ម៉ោង 03:39:PM

​រតនគីរី​៖ ​នាយការិយាល័យ​អប់រំ​កែប្រែ នៃ​ពន្ធនាគារ​ខេត្តរតនគិរី​ម្នាក់ ត្រូវចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តរតនគិរី សម្រេចបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ ពាក់ព័ន្ធករណីអ្នកទោសលួចរត់​។​

​ជន​ត្រូវ​ចោទ​មានឈ្មោះ ខ្យា​ល ប៉ា​ង៉ាង ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​តួនាទី​នាយការិយាល័យ អប់រំ​កែប្រែ នៅ​ពន្ធនាគារ​ខេត្ត​រតនគីរី រស់នៅ​ភូមិ​២ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​។ ជននេះ​ត្រូវ​បានដាក់​ក្រោម​ការពិនិត្យ ពីបទ​ជួយ​សម្រួល​ដល់​ការ​លួច​រត់ ដោយ​អ្នកត្រួតពិនិត្យ ប្រ​ព្រឹ​ត​នៅ​ពន្ធ​គារ​ខេត្ត​រតនគីរី កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧ ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​បញ្ញា​ត្តិ អោយ​ផ្ដន្ទាទោស តាម​មាត្រា​៥៦៧ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជា​ឲ្យ​ភ្នាក់ងារ មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំ​ជន​ត្រូវ​ចោទ​ដែលមាន​ឈ្មោះ ខ្យា​ល ប៉ា​ង៉ាង ទៅ​ពន្ធនាគារ ឬ មណ្ឌល​ឃុំខ្លួន ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​និតិ​វិធី​ច្បាប់ រហូតដល់​មាន​សេចក្ដីសម្រេច​ជាថ្មី​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ឈានចូល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង​២ និង​១០​យប់ មាន​ករណី​អ្នកទោស​ចំនួន​៥​នាក់ លួច​រត់​ចេញពី​ពន្ធនាគារ ខេត្ត​រតនគីរី ភ្លាមនោះ ត្រូវ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដេញតាម​ចាប់បាន​ម្នាក់​មកវិញ​ភ្លាមៗ បន្ទាប់មក នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចាប់បាន​ម្នាក់ទៀត​នៅ​ស្រុក​វើ​ន​សៃ ចំណែក​៣​នាក់​ទៀត នៅ​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​ទេ​៕

ឃុំ​មន្ត្រី​ពន្ធនាគារ​ខេត្តរតនគិរី​ម្នាក់ ពាក់ព័ន្ធ​ករណី​អ្នកទោស​លួច​រត់​

​ជន​ត្រូវ​ចោទ​មានឈ្មោះ ខ្យា​ល ប៉ា​ង៉ាង ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​តួនាទី​នាយការិយាល័យ អប់រំ​កែប្រែ នៅ​ពន្ធនាគារ​ខេត្ត​រតនគីរី (រូប៖ វេបសាយ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម