ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​លួច​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង នៅ​ចំណុច​ផ្សេងៗ​គ្នា​

​ដោយ ៖ម៉េង​សែ​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 03:52:PM

ភ្នំពេញ៖ ជនសង្ស័យ​២​នាក់ ដែល​ពាក់​ព​ន្ធ័​ករណី​ចោរកម្ម ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ពី​ផ្សេងគ្នា គឺ​ម្នាក់​ឃាត់​បាន​នៅ​ភូមិ​បឹង​សាឡាង និង​ម្នាក់ទៀត​ឃាត់​បាន​នៅ​ភូមិ​ឃ្លាំង​សាំង​សង្កាត់​ឫស្សីកែវ បន្ទាប់ពី​ជនសង្ស័យ​ទាំង​២​នាក់ លួច​ទូរស័ព្ទដៃ​របស់គេ​អស់​ចំនួន ៤​គ្រឿង កាលពី​កន្លងមកនេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​នោះ​ ១/​ឈ្មោះ​ជា​ទេ​វរិ​ទ្ធ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ជ្រោយ​ថ្ម ឃុំ​បឹង​កុក ស្រុក​កំពង់ចាម ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ២​និង​០០​នាទី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះសំណាក់​បឹង​កំសាន្ត ផ្លូវ​បេ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ​។ ចំណែក​ម្ចាស់​ទូរស័ព្ទដៃ ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​នោះ មានឈ្មោះ ពេជ្រ សុ​វណ្ណា ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ស្នាក់ នៅ​បន្ទប់​ជួល​ផ្លូវ​លេខ​៥៩៨​ក្រុមទី​៩ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​ ២/​ឈ្មោះ សៀ ស៊ា​ង​ហៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ផ្លូវជាតិ​លេខ​៥ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល​ជនសង្ស័យ ស្នាក់​ភូមិ​ឃ្លាំង​សាំង​សង្កាត់​ឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ ដែល​ត្រូវ​ជនសង្ស័យ​លួច​ទូរស័ព្ទ​នោះ មាន​២​នាក់​១/​ឈ្មោះ​កេ​ត ដា​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ស្នាក់នៅ​ភូមិ​បឹង​សាឡាង​ថ្មី សង្កាត់​ឫស្សីកែវ ហើយ​ទូរស័ព្ទដៃ ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ាក OPPO នៅវេលា​ម៉ោង​១​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​ក្លិប​នាគ​មាស​ទល់មុខ​ប៉ុស្តិ៍​ឫស្សីកែវ និង​ម្នាក់ទៀត​ឈ្មោះ ហេង ចាន់ថា ហៅ​តូច ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​គ្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ហើយ​ទូរស័ព្ទដៃ​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​នោះ​ម៉ាក​ណូគា​ស៊ីម​2 យក​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ម្តុំ​ក្លោងទ្វា​វិទ្យាល័យ​ឫស្សីកែវ​។​

​ប​ច្ទុ​ប្បន្ន​សង្ស័យ​២​នាក់​ខាងលើនេះ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌឫស្សីកែវ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​លួច​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង នៅ​ចំណុច​ផ្សេងៗ​គ្នា​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​លួច​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង នៅ​ចំណុច​ផ្សេងៗ​គ្នា​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​លួច​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង នៅ​ចំណុច​ផ្សេងៗ​គ្នា​ (រូប៖ ម៉េងសែ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម