ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ វប្បធម៌

ការបូជា​ព្រះ​សារីរិកធាតុ​សម័យ​នគរ​ភ្នំ​

​ដោយ ៖ម​.​ត្រា​ណេ ថ្ងៃទី 8 មិថុនា 2017 ម៉ោង 10:17:AM

សិលាចារឹក​ខ្មែរ គឺជា​ប្រភព​ដ៏ សំខាន់បំផុត​សម្រាប់​ចងក្រង​ប្រវត្តិសាស្ត្រ​ខេ​មរ​ជាតិ​ឡើងវិញ ដោយហេតុ ថា បើ​គ្មាន​ការកត់ត្រា​ទាំង​នោះទេ យើង​ពុំ​អាច​ដឹង​អំពី​ព្រឹត្តិការណ៍​មួយ ចំនួន​ដែល​បាន​កើតឡើង​ក្នុងសម័យ អតីតកាល​បានជា​ដាច់ខាត​។​
​    ​
​ការសិក្សា​វិភាគ​នូវ​ខ្លឹមសារ​នៃ អត្ថបទ​នៃ​សិលាចារឹក​វត្ត​បាទី ( K.4០) ស្ថិតក្នុង​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ដែល​សព្វថ្ងៃ តម្កល់ទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ សៀមរាប បានបង្ហាញ​អំពី​ជំនឿ​សាសនា បែប ពុទ្ធ​និយម នាគ្រា​បឋម នៃ​ប្រវត្តិសាស្ត្រ ខ្មែរ​ជាពិសេស​ការ គោរពបូជា​ព្រះ​សារីរិកធាតុ (​ព្រះ​ស្រី​ធាតុ​) ក្នុង​រជ្ជកាល ព្រះបាទ​ស្រី​រុ​ទ្រ​វរ្ម័ន នា​ដើម​សតវត្សរ៍ ទី​៦ នៃ​គ្រិស្តសករាជ​។​
​    ​
​តាមរយៈ​ការសិក្សា​នៃ​សិលា ចារឹក ដែល​សរសេរ​ជា​ភាសាសំស្ក្រឹត មាន​ចំនួន​ជាង​២០​បន្ទាត់ របស់លោក ហ្សា​ក់ ស៊ឺ​ដេ​ស កាលពី​ឆ្នាំ​១៩៣១ ហើយ​ថ្មីៗ​នេះ ដោយ​លោក​សាស្ត្រាចារ្យ យៀង វីរ​បុត្រ (១៩៩៣)​។ យើង អាច​ស្រង់​នូវ​ខ្លឹមសារ​ពាក់ព័ន្ធ​ទៅនឹង ការបូជា​ព្រះពុទ្ធសាសនា ដើម្បី​ជា​តឹកតាង​ប្រវត្តិសាស្ត្រ​។​
​    ​
​សូម​រំលឹកថា សិលាចារឹក​នេះ ជា​សិលាចារឹក​មួយ​ដ៏​សំខាន់​ក្នុង ចំណោម​សិលាចារឹក​ដ៏​កម្រ​មួយចំនួន នា​សម័យ​នគរ​ភ្នំ ដែល​គេ​បាន​រកឃើញ ផ្តើមឡើង​ដោយ​ការ​នមស្ការ ចំពោះ ព្រះ​ជិនស្រី ដែលជា​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​។ តទៅ​នេះ គឺ​ខ្លឹមសារ​នៃ​អត្ថបទ ពាក់ព័ន្ធ ដែលជា​ការបកប្រែ​រប​ស់ លោក​សាស្ត្រាចារ្យ យៀង វីរ​បុត្រ តាមរយៈ​អត្ថបទ​ដើម​ជា​ភាសា​បារាំង​របស់ លោក ហ្ស​ក ស៊ឺ​ដេ​ស​៖
​    ​
“​ព្រះអង្គ​ទ្រង់​បាន​ស្រោចស្រង់ ហើយ​នូវ​លោក​ដែល​បាន​លិចលង់​ក្នុង វដ្ត​សង្សារ ពោលគឺ ត្រៃភព ហើយ​បាន លើកដាក់​ដល់ត្រើយ​ត្រាណ គឺ​ព្រះ​និព្វាន​ដ៏​ឧត្តុង្គឧត្តម ឥតមាន​អ្វី​ប្រៀបផ្ទឹម​ស្មើ​បាន​។ ចំណែកឯ​ព្រះ​ស្រី​ធាតុ ( ព្រះកេសា ទុកដូចជា​ព្រះ​បរម​សារីរិកធាតុ​) របស់​ព្រះអង្គ ដែល​តែង​ផ្តល់នូវ ប្រយោជន៍​ដល់​សព្វ​សត្វ ក៏​នៅតែ​ផ្តល់ ប្រយោជន៍​ដល់​សព្វ​សត្វ​រហូតមកដល់ បច្ចុប្បន្ន​។ ព្រះមហាក្សត្រ​ព្រះបាទ​ស្រី រុ​ទ្រ​វរ្ម័ន ទោះបីថា ព្រះ​អង្គជា​បុគ្គល ដ៏​ប្រសើរ​ក៏ដោយ ក៏​ទ្រង់​មិនដែល​មាន ព្រះ​ចិន្តា​ឈ្វេង​យល់ថា គុណធម៌​ជា អគុណ​នោះទេ ទ្រង់​តែងតែ​នាំយក​នូវ​គុណធម៌​នោះ​ទៅ​ដាក់​ដល់ តម្កល់ទុក លើ​ត្បូង​សិរសា​នៃ​ពពួក​នរ​ជន​ទាំង ឡាយ . . . ព្រះអង្គ​បាន​បដិបត្តិ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ . . . ទ្រង់​បាន​ថ្វាយ​ជីព ជន​របស់​ព្រះអង្គ ដោយ​ការបំពេញ តួនាទី​ជា​ឧបាសក​ដ៏​ប្រសើរ​បរិសុទ្ធ​ឥត មាន​អំពើ​បាប​ឡើយ . . .” (​ស្លោក​ទី​២, ៣  និង​ទី​៦)​។ ( យៀង វីរ​បុត្រ​, ឯកសារ​កំណត់ត្រា​ប្រវត្តិសាស្ត្រ ខ្មែរ​ដ៏​សំខាន់ នៅ​សម័យ​នគរ​ភ្នំ​ក្នុង​សិលាចារឹក​វត្ត   បាទី K​. 4០, វេទិកា​អ្នកប្រវត្តិសាស្ត្រ លើក​ទី​១ ស្តីពី​ប្រវត្តិសាស្ត្រ​ប្រទេស កម្ពុជា​សម័យ​បុរេប្រវត្តិ និង​អាណា​- ចក្រ​ភ្នំ​, នៅ​រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ )
​    ​
​តាមពិតទៅ​ទិន្នន័យ​នៃ​សិលា ចារឹក​ដ៏​សំខាន់​នេះ ក៏ត្រូវ​បាន​គូស បញ្ជាក់​ដោយ​កំណត់ហេតុ​ចិន​ផងដែរ ដែល​គេ​បានដឹងថា “​នៅ​ឆ្នាំ​៥១៤​នៃ គ្រិស្តសករាជ​ព្រះមហាក្សត្រ​នៃ​អាណាចក្រ ហ្វូណន ព្រះនាម​ថា ព្រះបាទ​ជ័យ វរ្ម័ន បាន​សោយ​ទិវង្គត ហើយ​ព្រះរាជបុត្រ​របស់​ទ្រង់ ដែល​ប្រសូត​ចេញពី ព្រះ​អគ្គមហេសី​គ្មាន​ខាន់ស្លា បាន​ឡើង សោយរាជ្យ​សម្បត្តិ ក្រោយពី​បានធ្វើ ឃាត​អ្នក​ស្នង​រាជ​ស្របច្បាប់ ” ហើយ ម្យ៉ាងវិញទៀត “ លទ្ធិ​ព្រះពុទ្ធសាសនា មាន​ភាពរុងរឿង​ថ្កើងថ្កាន​អស្ចារ្យ​នៅក្នុង​រជ្ជកាល របស់​ព្រះបាទ​ជ័យវរ្ម័ន​”​។​
       
​សូមបញ្ជាក់ថា ដូច​ពោល​ខាងលើ សិលាចារឹក​នេះ មិន​មែនមាន​ប្រភព​ចេញពី​ប្រាសាទតាព្រហ្ម​ទន្លេបាទី​ទេ ដូច ដែល​លោក ប្រ៊ូ​ណូ ប្រ៊ុ​យ​គី​យេ​រ៍ បាន​ស្មាន នោះទេ​។
         
​សរុបសេចក្តី​មក​ការគោរព​បូជា ព្រះ​សារីរិកធាតុ ដោយ​ជនជាតិខ្មែរ ដើម្បី​សេចក្តីសុខ​សប្បាយ ចម្រុងចម្រើន ត្រជាក់ត្រជំ​មាន​ប្រភព​តាំងពី​សម័យ​នគរ​ភ្នំ​ម្ល៉េះ ៕
​    ​

ការបូជា​ព្រះ​សារីរិកធាតុ​សម័យ​នគរ​ភ្នំ​

សិលាចារឹក K.40 ឯកសារ ប្រ៊ុ​យ​គី​យេ​រ៍ និង​សំណៅ នៅ​ឆ្នាំ​១៩៣១ សាលា​បារាំង ចុង​បូព៌ា​ប្រទេស​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម