ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962


មាតិកាៈ សន្តិសុខ

​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស​តែងខ្លួន​ធ្វើ​ស្រី​ដើរ​ក​ការងា​ធ្វើ​បន្លំ​ចូល​រោងចក្រ​

​ដោយ ៖ហូ​សាន់​ ថ្ងៃទី 15 កក្កដា 2017 ម៉ោង 09:38:PM

(​ភ្នំពេញ​)៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដោយសារតែ​រក​ការងា​ធ្វើ​មិនបាន​ក៏​សម្រេចចិត្ត​តែងខ្លួន​ធ្វើជា​ស្រី​បន្លំ​ចូល​រោងចក្រ​ហើយ​ដើ​ចូល​ទៅដល​ក្នុង​បន្ទប់​រដ្ឋបាល​។​តែដោយសារ​ខាង​រដ្ឋបាល​មិន​ស្គាល់​រួច​បាន​ប្រាប់​ទៅ​ថៅកែ​រោងចក្រ​រាយការណ៍​មក​សមត្ថកិច្ច​អោយ​ឃាត​ខ្លួន​យកមក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​ដង្កោ​។​

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅក្នុង​រោងចក្រ​កាត់ដេ​យីហោ​CRCh​ស្ថិតនៅ​ភូមិ​ថ្មី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៧​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ជា​ប្រុស​តែងខ្លួន​ធ្វើជា​ស្រី​មានឈ្មោះ បាន​បុ​ន​អាយុ​២៣​ឆ្នាំ​មុ​ខេ​បេ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ទ្រា​ស្រុក​កណ្ដាលស្ទឹង​ខេត្តកណ្ដាល​។​

ប្រភព​ដដែល​បាន​បន្តថា​ដោយមាន​រាយការណ៍​ពី​ថៅកែ​រោងចក្រ​ថា​មាន​ជនសង្ស័យ​បាន​ចូលទៅក្នុង​បន្ទប់​រដ្ឋបាល ហើយ​ពុំមាន​អ្នកណា​ស្គាល់​មិនដឹងថា​មានបំណង​អី​ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ​យកមក​សួរនាំ​។​
​ក្រោយពី​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយថា​រូបគេ​ជា​មនុស្ស​ប្រុស​ទេ​សព្វថ្ងៃ​រស់នៅ​ជាមួយ​ជីដូន​ចាស់​អាយុ​៧០​ជាង​ទៅហើយ​ព្រោះ​ឳ​ពុក​ម្ដាយ​បាន​ស្លាប់ចោល​អស់​។​

​ជន​នោះបាន​បន្តថា​ខ្លួន​បាន​ដើររក​ការងារ​រោងចក្រ​ធ្វើជា​ច្រើន​កន្លែង​តែ​ខាង​រោងចក្រ​ប្រាប់ថា​មិន​យក​ទេ​ប្រុសៗ ទើប​រូបគេ​សម្រេចចិត្ត​តែងខ្លួន​ធ្វើជា​ស្រី​ដើម្បី​ងាយស្រួល​ដើររក​ការងា​ធ្វើ​។​លុះ​នៅ​ព្រឹក​ថ្ងៃកើតហេតុ​គេ​បាន​ដើរមក​រោងចក្រ​ខាង រួចមក​មាន​គេ​ប្រាប់ថា​ចាំ​ដល់​ម៉ោង​១១​ថ្ងៃត្រង់​ចាំ​ចូលទៅ​បន្ទប់​រដ្ឋបាល​និង​បាន​ការងារ​ធ្វើ​។

 លុះដល់​ម៉ោង​១១​ថ្ងៃត្រង់​គេ​បាន​ដើ​ចូល​ទៅដល់​បន្ទប់​រដ្ឋបាល​បាន​ប្រហែលជា​កន្លះ​ម៉ោង​ស្រាប់តែ​សមត្ថកិច្ច​មក​ចាប់​រូបគេ​មក​ប៉ុស្តិ៍​ប៉ូលិស​ដោយ​អត់​ដឹងអី​សោះ​។​
​ពេល​បាន​ស្ដាប់​ពី​ការរៀបរាប់​ជន​នោះ​ដែលជា​មនុស្ស​ប្រុស​មក​ធ្វើជា​មនុស្ស​ស្រី​ដើម្បី​ដើររក​ការងា​ធ្វើ​រួច​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ដង្កោ​ក៏បាន​ធ្វើការ​ណែនាំ​និង​បាន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​៕S




​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស​តែងខ្លួន​ធ្វើ​ស្រី​ដើរ​ក​ការងា​ធ្វើ​បន្លំ​ចូល​រោងចក្រ​

​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស​តែងខ្លួន​ធ្វើ​ស្រី​ដើរ​ក​ការងា​ធ្វើ​បន្លំ​ចូល​រោងចក្រ​(រូប៖ហ្វេសប៊ុក)

​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស​តែងខ្លួន​ធ្វើ​ស្រី​ដើរ​ក​ការងា​ធ្វើ​បន្លំ​ចូល​រោងចក្រ​

​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស​តែងខ្លួន​ធ្វើ​ស្រី​ដើរ​ក​ការងា​ធ្វើ​បន្លំ​ចូល​រោងចក្រ​

​សមត្ថកិច្ច​ឃាត់ខ្លួន​ប្រុស​តែងខ្លួន​ធ្វើ​ស្រី​ដើរ​ក​ការងា​ធ្វើ​បន្លំ​ចូល​រោងចក្រ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)



Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17


ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម