ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ការិយាល័យនិពន្ធ 012 813 366, 016 970 962

មាតិកាៈ វប្បធម៌

ពិធីបុណ្យ​ដ៏​ប្លែក​នៅ​កោះ​បាលី​! យក​បន្លា​កាប់​គ្នា​ទៅវិញទៅមក ដើម្បី​សម្តែង "​ការបូជា​ដល់​ព្រះ​"

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 13 មិថុនា 2017 ម៉ោង 10:32:AM

​    ​រូបភាព​អស្ចារ្យ​ទាំងនេះ​បង្ហាញ​បុរស​ទាំង​ក្មេង​ទាំងចាស់​នៅ​កោះ​បាលី​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ជាមួយ​ដើម​បន្លា​មុត​ស្រួច ក្នុង​ពិធីបុណ្យ​មួយ ដែល​ឧទ្ទិស​ដល់​ព្រះ​សង្គ្រាម​នៃ​សាសនា​ហិណ្ឌូ​។

​    ​បុរស​ពេញកម្លាំង​ក្នុងភូមិ​ផា​ហ្គ្រី​ង​ស៊ីន​ហ្គា​ន ស្រុក​កា​រ៉ា​ន់​ហ្គា​សែម ប្រើ​ខែល​ត្បាញ​ពី​ក្រណាត់ និង ដើម​តើយ​មាន​បន្លា ដើម្បី​ប្រយុទ្ធ​គ្នា ខណៈ​ហ្វូង​ទស្សនិកជន​នាំគ្នា​អង្គុយ​មើល សម្រាប់​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ឈ្មោះ យូ​សា​បា សាំ​បា ជា​ពិធីបុណ្យ​មាន​រយៈពេល ១ ខែ​ពេញ ដើម្បី​បង្ហាញ​ការគោរព​ដល់​ព្រះឥន្ទ្រៈ​។​

​    ​ពិធីបុណ្យ​ដែល​គេ​ហៅ​ផងដែរ​ថា បេ​រ៉ាំ​ង ផាន់​ដាន់ ត្រូវ​បានរៀបចំ​រៀងរាល់​ឆ្នាំ​ក្នុង​ខែមិថុនា ជាមួយ​បុរស​វ័យក្មេង កាន់​អាវុធ (​បន្លា​) និង បង្ហាញ​សមត្ថភាព​ប្រយុទ្ធ​ក្នុងចំណោម​គ្នីគ្នា​ពួកគេ​។  

​    ​អ្នក​ប្រយុទ្ធ​ទាំងអស់​តែង​បន្សល់​នូវ​របួស​ដាច់រយះ​ធ្ងន់ធ្ងរ​នៅលើ​ខ្នង ក្បាលពោះ ដៃ និង​មុខ អំឡុង​ការប្រយុទ្ធ​។

​    ​ប៉ុន្តែ​នៅពេល​ការប្រយុទ្ធ​បានបញ្ចប់ ពួកគេ​ជួយ​ព្យាបាល​គ្នា​ទៅវិញទៅមក ដោយ​ប្រើ​ថ្នាំបុរាណ មានដូចជា រមៀត និង ទឹកខ្មេះ យកមក​ត្រដុស​លើ​មុខរបួស​ឱ្យ​គ្នា​ទៅវិញទៅមក​។

​    ​ស្ត្រី​ក្នុងភូមិ​ស្លៀកពាក់​ឈុត​ប្រពៃណី និង​ផ្សងព្រេង​ក្នុងព្រៃ​ដើម្បី​ប្រមូល​ទឹក​ដ៏​ពិសិដ្ឋ​ពី​ទឹកផុស​ស័ក្តិ​សិទ្ធ មុនពេល​ពិធីបុណ្យ​ចាប់ផ្តើម​៕

បុរស​ពេញកម្លាំង​ក្នុងភូមិ​ផា​ហ្គ្រី​ង​ស៊ីន​ហ្គា​ន ស្រុក​កា​រ៉ា​ន់​ហ្គា​សែម ប្រើ​ខែល​ត្បាញ​ពី​ក្រណាត់ និង ដើម​តើយ​មាន​បន្លា ដើម្បី​ប្រយុទ្ធ​គ្នា ក្នុង​ពិធីបុណ្យ យូ​សា​បា សាំ​បា

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

App

សេចក្តីជូនដំណឹង (ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM)

Apple Google

Staff_rsm

Global_taxi

Camed

Isi-steel-15

Ptc-15

Romanson

17

17

17

ដំណឹងថ្មីៗប្រចាំថ្ងៃ

App

សេចក្តីជូនដំណឹង

ថ្ងៃទី 18 កក្កដា 2017 ម៉ោង 03:12:PM

សន្តិសុខសង្គម